=CELESTIAL CONSTRUCTION=
Jimin បានហៅមិត្តរបស់គេមកជួបគេនៅក្នុងបន្ទប់ធ្វើការទាំងព្រឹក ព្រោះចង់និយាយជាមួយ Namjoon រឿងការងារដែលបាននិយាយជាមួយ Sungkang កាលពីម្សិលមិញ
"បងជួយចាត់ចែងការងាររបស់គេជំនួសខ្ញុំផង" Jimin និយាយដោយទឹកមុខធម្មតា ព្រោះគេក៏មិនចង់ឈ្លោះជាមួយ Jungkook រឿងនេះដែរ បើ Sungkang ធ្វើធម្មតាមិនអីនោះទេ តែបើគេទៅបញ្ឆះ Jungkook គ្រប់ពេលបែបនេះ Jimin ក៏មិនខ្វល់រឿងសហការគ្នាអ្វីបន្តទៀតដែរ គ្មាន Mega King ក៏ Celestial នៅតែបន្តមានការងារធ្វើដែរ
"ហេតុអី?" Namjoon សួរនាំព្រោះទម្លាប់ទៅហើយការងារឬ
គម្រោងធំ Jimin មិនដែលអោយអ្នកផ្សេងធ្វើក្រៅគេខ្លួនឯងនោះទេ"Jungkook ប្រច័ណ្ឌខ្ញុំនិង Sungkang ខ្លាំងដល់ថ្នាក់គ្មានអ្វីអាចដោះស្រាយបាននោះទេ មានតែខ្ញុំមិនធ្វើការជាមួយ Sungkang តែប៉ុណ្ណោះ ដែលជាដំណោះស្រាយដែល Jungkook អាចទទួលយកបាន" Jimin ក៏ឆ្លើយតបវិញតាមត្រង់
"បែបនេះហើយបងជួយទៅជួបគេជំនួសខ្ញុំផងនៅល្ងាចថ្ងៃស្អែកនេះ" Jimin ក៏និយាយបន្តទៀត
"ហើយប្រាប់គេផងថាខ្ញុំសុំរុញចោលការដែលគេស្នើរសុំអោយ Celestial សហការគ្នាជាមួយ Mega Group កុំភ្លេចអរគុណគេផង""គេតាមញ៉ែឯងខ្លាំងណាស់ហើយមើលទៅ" Namjoon ឧទានឡើងដោយចាប់អារម្មណ៍ នេះមិត្តគេសុខចិត្តបោះបង់ការងារដើម្បីស្នេហាផងមែនទេពិតជាមិនធម្មតាមែន
"គេតាមញ៉ែខ្ញុំមិនប៉ុន្មានទេ! តែគេចេះតែទៅបញ្ឆះ Jungkook" Jimin ឧទានដោយគ្រវីហួសចិត្ត
"ម្សិលមិញខ្ញុំទៅនិយាយការងារជាមួយគេ! គេទៅផ្ញើរសារប្រាប់ Jungkook ថាខ្ញុំក្រអូបណាស់ស្អីឯណាគេទេ""ហាហា! សមហើយដែល Jungkook ប្រច័ណ្ឌ" Namjoon ក៏អស់សំណើច
"សំណាងហើយប្តីឯងមិនដាល់គេអោយបែកមាត់នោះ""ខ្ញុំគិតថាតាមសភាពរបស់ Jungkook កាលពីម្សិលមិញបើសិនជាគេបានជួប Sungkang ផ្ទាល់នោះប្រាកដជាហក់ទៅដាល់បាត់ហើយ"
"មិនអីទេ! ចាំបងទៅជួបគេជំនួសឯងចុះ" Namjoon ព្រមជាមួយសំណើរមិត្តរបស់គេ
"ចុះបើមិនបានជួបឯងគេមិនព្រមនោះគិតយ៉ាងម៉េច?"
VOCÊ ESTÁ LENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•