[EVENING WEDDING HALL]
Jungkook កំពុងតែកាន់ដៃ Jimin ដើរចូលមកក្នុងកម្មវិធីរបស់ពួកគេនៅក្នុងរាត្រីនេះ ពួកគេទាំងពីរបានដើរទៅរកប៉ាម៉ាក់របស់ពួកគេទាំងពីរជាមុនសិន
"ម៉ាក់ឯណាប៉ា?" Jungkook សួរទៅកាន់ម៉ាក់របស់គេដែលកំពុងតែ ឈរនិយាយគ្នាជាមួយប៉ាម៉ាក់របស់ Jimin
"ប៉ាកូន! កាន់កែវដើរទទួលភ្ញៀវបាត់ហើយ" លោកស្រី Jiwoo ឆ្លើយទាំងហួសចិត្ត
"រកតែម៉ាក់ហៅថតរូបជុំគ្នាសិនក៏មិនបាន""អីឡូវថតជុំគ្នាអោយហើយក៏បានដែរ! តែបន្តិចទៀតក្មេងៗ គេស្រវឹងអស់ហើយ" លោក Dae Jung ជាអ្នកស្នើរឡើងហើយ ពួកគេក៏ដើរទៅកន្លែងថតរូប តែក៏សំណាងល្អ បានឃើញប៉ារបស់ Jungkook នៅក្បែរនោះហើយក៏បបួលទៅថតរូបជុំគ្នា
ក្រឡេកទៅមើលភ្ញៀវដែលចូលរួមក្នុងកម្មវិធីកំពុងតែនិយាយ ញ៊ាំអាហារអង្គុយផឹកយ៉ាងសប្បាយ ធ្វើអោយកម្មវិធីកាន់តែអូរអរ
"តោះ! ពួកយើងជល់កែវ" Namjoon និយាយឡើងហើយលើកកែវជល់ជាមួយអ្នករួមតុរបស់គេ
"Jhope! លើកអោយដាច់ដឹងទេ!""Taehyung ក៏ដូចគ្នា! តែលើកមិនដាច់ពិន័យហើយ" Jin ជាអ្នកនិយាយម្ដង
"គ្មានបញ្ហាទេ! ប្រយ័ត្នតែពួកបងជាអ្នកសន្លប់ចោលខ្ញុំទៅ" Taehyung តបដោយអស់សំណើចមុននឹងលើកដាច់ពីកែវ
أنت تقرأ
Unconditional LOVE
أدب الهواة"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•