=SEOUL NIGHT FURRY=
Jhope និង Taehyung បានដើរចូលមកដល់ខាងក្នុងក្លឹប ជាមួយបុគ្គលិកនាំផ្លូវពួកគេមករកកន្លែងទំនេរដើម្បីអង្គុយ ពេលនេះពួកគេទើបមកដល់តែពីរនាក់តែប៉ុណ្ណោះ មិត្តរបស់គេបួននាក់ទៀតមិនទាន់ឃើញមកដល់នោះទេ
"គ្នារបស់ពួកខ្ញុំប្រាំមួយនាក់" Taehyung និយាយទៅកាន់បុគ្គលិក ខណៈពេលដែលដើរមកដល់ខាងក្នុង
"ចាស៎! សូមអ្នកទាំងពីរអញ្ជើញមកខាងនេះ" បុគ្គលិកនិយាយហើយក៏ដើរទៅមុខបន្ត
"ពួកយើងក៏មានបន្ទប់ VIP ដែរអ្នកទាំងពីរត្រូវការទេ?""អរ៎! ពួកយើងអង្គុយខាងក្រៅបានហើយ" Jhope ជាអ្នកតប
"ចាស៎"
និយាយគ្នាហើយ ពួកគេក៏បានមកដល់តុធំល្មមសម្រាប់គ្នារបស់គេទាំងប្រាំមួយនាក់ ដែលស្ថិតនៅជិតកន្លែងគេរាំនៅក្បែរនោះ
"អ្នកទាំងពីរត្រូវការកម្ម៉ង់អោយហើយ ឬក៏ចាំគ្នាសិន?"
"អឹម! ចាំគ្នារបស់ខ្ញុំសិន" Taehyung តបដោយញញឹម ហើយបុគ្គលិកក៏អោនគោរពបន្តិចមុននឹងចាកចេញ
"អង្គុយក្បែរកន្លែងរាំបែបនេះស្រួល! ផឹកហើយឡើងរាំតែម្ដង" Jhope និយាយងាកមើលជុំវិញខ្លួនរបស់គេ ដោយសប្បាយរីករាយ
"អូនគិតថាផឹកហើយបានឡើងរាំមែនទេ?" Taehyung សួរដោយអស់សំណើច ព្រោះស្រម៉ៃមិនចេញថាអោយ Jhope ទៅស៊ូជាមួយ Jungkook យ៉ាងម៉េច នេះនៅនឹកឃើញចង់ឡើងទៅរាំទៀតហី
"បើអូនចង់រាំងើបឡើងទៅរាំអោយហើយទៅ""មិនទាន់ផឹកផង! អូនរាំមិនចេញទេ" Jhope តបវិញដោយគ្រវីក្បាលបដិសេធ
"បើចាំផឹកហើយកុំថាឡើយងើបទៅរាំ! តែងើបដើរទៅផ្ទះក៏ងើបមិនរួចផង" Taehyung និយាយបន្ត
"គិតថាបងបំបុក Jimin អោយសន្លប់ហើយ Jungkook ទុកអោយអូននៅឡើងរាំធម្មតាមែនទេ?" Taehyung ថាហើយក៏ទាញទូរសព្ទ័មើលបន្តិច មុននឹងដាក់ចូលហោប៉ៅវិញ
"ហេតុអីពីរនាក់គេយូរម្ល៉េះ? ចេញមកដំណាលគ្នាសោះ" Taehyung ឧទានឡើង រងចាំ Jungkook ជាមួយ Jimin ស្មើរនេះហើយមិនទាន់ឃើញមកដល់ទៀត
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•