=CELESTIAL CONSTRUCTION=
Eun Woo កំពុងតែអង្គុយនៅលើសាឡុងក្នុងបន្ទប់ធ្វើការរបស់ Jimin រងចាំ Jimin ចេញទៅញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នា ព្រឹកមិញពេលដែល Jimin បានមើលសារដែល Eun Woo ផ្ញើរមកសួរនាំគេកាលពីយប់ហើយ Jimin ក៏បានខលទៅនិយាយរឿងគ្រប់យ៉ាងជាមួយមិត្តរបស់គេ សូម្បីតែរឿងរបស់គេជាមួយ Jungkook ដែលរៀបការក្លែងក្លាយពីដំបូងក៏គេបានប្រាប់ទៅកាន់ Eun Woo ដែរ បន្ទាប់ពីដឹង រឿងគ្រប់យ៉ាងហើយ Eun Woo ក៏ចង់មកកំដរ Jimin ជាមួយគ្នាដែលត្រូវមកជួប Jisung ព្រោះ Jimin ជាអ្នកខល ទៅណាត់បងប្រុសរបស់គេចេញនិយាយគ្នា ដោយសារតែសុំទោស Jisung ផង ព្រមជាមួយរឿងដែល Jisung ប្រុងយក វីឌីអូយប់មិញទៅអោយម៉ាក់របស់គេមើលនោះ
"តោះ! បងប្រុសចេញមកដល់ហើយ" Jimin និយាយជាមួយ មិត្តរបស់គេ បន្ទាប់ពីទទួលបានសារពីបងប្រុសរបស់ខ្លួន
"កុំបារម្ភអី! និយាយជាមួយបងប្រុសឯងធម្មតាទៅ...មានយើងនៅទីនេះហើយ" Eun Woo និយាយព្រមទាំងលើកដៃទាំងសងខាងចាប់ស្មារបស់ Jimin ផ្តល់ជាកម្លាំងចិត្ត ដោយសារតែគេ មើលដឹងថាមិត្តគេកំពុងតែពិបាកចិត្ត មិនចាំបាច់អោយ Jimin ហាមាត់និយាយក៏គេអាចទាយពីចិត្តរបស់ Jimin បានដែរ
"យ៉ាងណាក៏នៅមានយើងនៅឈរពីក្រោយខ្នងរបស់ឯងដែរ! បើបងប្រុសរបស់ឯងនៅតែបន្តធ្វើរឿងឆ្គួតៗ បែបនេះ ទៀត ពួកយើងគួរតែយករឿងនេះទៅប្រាប់ប៉ាម៉ាក់របស់ឯង ទៅ! កុំអោយបងប្រុសរបស់ឯងមកបំផ្លាញក្តីសុខដែលឯងជាមួយ Jungkook ខំបង្កើតឡើងកន្លងមកនេះ...ទោះជាការ សម្រេចចិត្តរបស់ឯងបែបណាក៏យើងនៅតែគ្រាំទ្រឯងដែរ""អរគុណឯងហើយ!" Jimin តបដោយញញឹមរីករាយ ព្រោះគេដឹងថាទោះគេជួបរឿងពិបាកយ៉ាងណាក៏គេនៅមានមិត្ត
ជិតស្និតរបស់គេម្នាក់នេះនៅចាំលើកទឹកចិត្តរបស់គេដែរ ទោះជាពួកគេមិនសូវបាននិយាយគ្នា មិនសូវបានជួបមុខគ្នា តែជឿ ចុះបើម្នាក់ណាមានបញ្ហា ពួកគេមិនទុកអោយម្នាក់នោះប្រឈមមុខជាមួយរឿងលំបាកតែម្នាក់ឯងនោះទេ ហើយដូចជាពេលដែល Eun Woo ដឹងរឿងគ្រប់យ៉ាង គេស្នើរខ្លួនមកកំដរ Jimin អញ្ចឹង វាបានបញ្ជាក់ថាមិត្តភាពរបស់ពួកគេមិនមែនត្រូវការតែជួបមុខគ្នាពេលសប្បាយចិត្តនោះទេ សូម្បីតែ ពេលពិបាកចិត្តក៏ពួកគេនៅតែជំហរអោយគ្នាដែរ
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
BINABASA MO ANG
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•