⚜️CHAPTER 24⚜️

871 80 18
                                    

=PARK'S MANSION=

"អញ្ចឹងពួកកូនមកនៅទីនេះមួយអាទិត្យមែនទេ?" លោកស្រី Jangmi សួរទៅកាន់កូនគាត់ទាំងពីរ

"បាទម៉ាក់!" Jimin ក៏តបវិញ ហើយបន្តញ៊ាំអាហាររបស់គេ
"តែខ្ញុំប្រាប់មុនអោយហើយម៉ាក់មិនបាច់អោយគេឡើងទៅរៀបចំបន្ទប់របស់ខ្ញុំទេ"

"ចុះកូនមិនរៀបចំកន្លែងអោយប្តីរបស់កូនគេងទេឬ?" លោកស្រី Jangmi សួរទៅកូនប្រុសរបស់ខ្លួន

"Jungkook គេងជាមួយខ្ញុំនៅក្នុងបន្ទប់ចាស់របស់ខ្ញុំធម្មតាបានណាម៉ាក់" Jimin តបទៅវិញ
"ព្រោះយើងមកនៅតែមួយអាទិត្យ...មិនមានអ្វីត្រូវរៀបចំឡើងវិញទេ"

"កូនអូខេទេ Jungkook?" លោកស្រី Jangmi សូរទៅកាន់ Jungkook

"ខ្ញុំមិនអីទេម៉ាក់!" Jungkook តបវិញដោយញញឹម
"រឿងផ្លាស់ប្តូរចុះឡើងមានតែប្រពន្ធខ្ញុំទេដែលពូកែនឹកឃើញ...បើពេលនេះគេគ្មានបញ្ហាខ្ញុំក៏គ្មានបញ្ហាដែរ" Jungkook តបហើយសើច បន្តិចនៅពេលដែល Jimin ងាកមកមើលមុខគេ ដោយចង់សួរថា ហ៊ានណាស់ដែលនិយាយបែបនេះ

"រឿងនេះម៉ាក់ក៏យល់ឃើញបែបនេះដែរ! ទៅនៅកន្លែងណាប្រាកដជាកែកន្លែងហ្នឹង" លោកស្រី Jangmi និយាយហើយក៏សើចជាមួយកូនប្រសាររបស់ខ្លួន

បន្ទាប់ពីរញ៊ាំអាហារពេលល្ងាចជាមួយគ្នាហើយ ពួកគេទាំងពីរក៏បានឡើងមកបន្ទប់គេង

"បងមើលៗ អាវមួយនេះបងពាក់ត្រូវទេ?" Jimin រើរអាវរបស់ខ្លួន ដែលជាប្រភេទ oversized ហើយហុចទៅអោយ Jungkook
"បើមិនត្រូវទេ...ចាំអូនជូនបងទៅទិញអាវថ្មី"

"អូរ៎! នេះបងមិនបានស្តាប់ច្រលំទេត្រូវឬអត់?" Jungkook ឧទានឡើង
"អូនមិនជូនបងទៅយកសម្លៀកបំពាក់នៅខុនដូរ...បែរជាចង់នាំបងទៅទិញសម្លៀកបំពាក់ថ្មីទៅវិញ?"

"យប់ហើយអូនមិនចង់ជិះទៅឆ្ងាយ! ណាមួយហាងលក់សម្លៀកបំពាក់នៅក្បែរនេះ...វាងាយស្រួល" Jimin បកស្រាយវិញ
"ហើយម្យ៉ាងទៀតទោះជាអូននាំបងទៅទិញសម្លៀកបំពាក់ថ្មីក៏ មិនមានអ្វីគួរអោយភ្ញាក់ផ្អើលដែរ...ប្រពន្ធទិញរបស់អោយប្តីជារឿងដែលខុសពីធម្មតាមែនទេ?" Jimin សួរទៅកាន់ប្តីរបស់ខ្លួន

Unconditional LOVEOnde histórias criam vida. Descubra agora