⚜️CHAPTER 68⚜️

542 52 15
                                    

=ALPHA BLUE SKY=
[JUNGKOOK'S UNIT]

Jimin កំពុងតែស្ថិតនៅក្នុងអាវយឺតដៃខ្លីព៌ណសជាមួយនឹងខោខូវប៊យរឹបជើង របស់គេអង្គុយនៅតុអាហារមើល Laptop របស់គេព្រមទាំងមានអាហារពេលព្រឹករួមជាមួយកាហ្វេក្តៅៗ មួយកែវនៅក្បែរដៃរបស់គេ

"បងទៅធ្វើការហើយ" Jungkook ដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់មកហើយប្រាប់ទៅកាន់អ្នកដែលកំពុងតែអង្គុយធ្វើការនៅតុអាហារ មុននឹងដើរទៅក្បែរនោះហើយក៏អោនថើបថ្ពាល់អ្នកដែលកំពុងតែរវល់សម្លឹងមើល Laptop មិនចាប់អារម្មណ៍នឹងសម្តីរបស់គេមុននេះ
"អូនចង់ទៅធ្វើការជាមួយបងទេ?" Jungkook សួរបន្ទាប់ពី ឃើញម្ខាងទៀតបែរមកញញឹមជាមួយគេ

"អត់ទេ! អូនខ្ជិលផ្លាស់សម្លៀកបំពាក់ណាស់" Jimin តបវិញដោយនៅរក្សាខ្សែភ្នែកសម្លឹងមើលមុខរបស់ Jungkook ដដែល ព្រមជាមួយដៃកំពុងតែចាប់.ក.ដៃរបស់ Jungkook យោរចុះឡើងស្របពេលដែលគេនិយាយ

"បើអូនខ្ជិលមិនចាំបាច់ប្តូរទេ! ទៅទាំងបែបនេះហើយ"

"បានដែរមែនទេ?" Jimin លើកចិញ្ចើមសួរដោយចាប់អារម្មណ៍ ព្រោះគេអង្គុយសំកុកនៅផ្ទះគូសប្លង់ធនាគាររបស់ Sungkang បីថ្ងៃហើយ ដោយសារតែខ្ជិលទៅក្រុមហ៊ុន ណាមួយសល់តែប៉ុន្មានខែទៀតដាច់ឆ្នាំបែបនេះ គ្មានការងារ ច្រើនអោយគេរវល់នោះទេ ភាគច្រើនគឺ Namjoon ធ្វើជំនួសគេបាន

"អឹម! ព្រោះទោះអូននៅផ្ទះក៏អូនត្រូវខលវីឌីអូទៅនិយាយជាមួយបងដដែល" Jungkook និយាយហើយសើចបន្តិច
"អញ្ចឹងហើយទៅធ្វើការជាមួយបងតែម្ដងទៅ!" Jungkook និយាយហើយក៏អោនទៅយកកែវកាហ្វេរបស់ប្រពន្ធគេមកផឹក ចំណែកឯ Jimin ក៏បានរៀបចំបិទ Laptop របស់គេដើម្បីចេញទៅជាមួយ Jungkook ដោយមិនគិតថានឹងចូលទៅប្តូរសម្លៀកបំពាក់នៅលើខ្លួនព្រោះ Jungkook ប្រាប់ថាមិនអីមុននេះ

ពីរនាក់ប្តីប្រពន្ធក៏បានចុះមកដល់ចំណតឡានជាន់ក្រោមដីហើយ បន្តដំណើរសំដៅទៅឡានរបស់ខ្លួន Jungkook ក៏បានហុចសោរឡានអោយទៅ Jimin ស្របពេលដែលគេលូកដៃទៅ កាន់ Laptop និងកូនសៀវភៅនៅក្នុងដៃរបស់ Jimin មកកាន់

Unconditional LOVEOnde histórias criam vida. Descubra agora