==CELESTIAL CONSTRUCTION==
Namjoon កំពុងតែអង្គុយរងចាំ Jimin និយាយជាមួយអតិថិជនតាម ទូរសព្ទ័ ថ្ងៃនេះជាថ្ងៃដែលពួកគេណាត់ជួបជាមួយ manager ខាងក្រុមហ៊ុន Bold Painting Co.,Ltd
គេអង្គុយចាំមិត្តគេបន្តើរ មើលទូរសព្ទ័របស់បន្តើរដូចជាកំពុងតែគិតរឿងអ្វីម្យ៉ាង យូរម្តងៗ ក៏ឃើញគេដកដង្ហើមធំ ហើយក៏យកទូរសព្ទ័ទុក នៅក្នុងហោប៉ៅវិញ ស្របពេលដែលគេនៅអង្គុយចាំមិត្តគេនិយាយទូរសព្ទ័មិនទាន់ចប់
"តោះ! ខ្ញុំនិយាយជាមួយអតិថិជនរួចហើយ" Jimin និយាយឡើង ហើយងើប ចេញពីកៅអីរបស់ខ្លួន
"អូខេ!" Namjoon តបហើយក៏ងើបឈរឡើងដូចគ្នា ហើយក៏ដើរចេញទៅក្រៅជាមួយមិត្តរបស់គេ
[ON THE WAY]
"បងមានរឿងអ្វីនៅក្នុងចិត្តមែនទេ?" Jimin សួរទៅកាន់មិត្តរបស់គេដែលកំពុងតែបើកឡាន ព្រោះមុននេះនៅក្នុងបន្ទប់ធ្វើការគេបានឃើញ RM ដកដង្ហើមធំប៉ុន្មានដងដែរ
"អរ៎! មានបញ្ហាខ្លះដែលបងដោះស្រាយមិនចេញនឹងណា៎" RM តបមកវិញ
"មានបញ្ហាអ្វី? បងអាចនិយាយប្រាប់ខ្ញុំបាន"
"បងបានទិញផ្ទះមួយកន្លែងនៅ Jae-Dong កាលពីអាទិត្យមុន" RM រៀបរាប់ពីដំណើររឿងដែលកើតឡើងបណ្តាលអោយគេមានបញ្ហា ត្រូវដោះស្រាយបែបនេះ
"ខាងម្ចាស់ផ្ទះនោះបានអូខេហើយធ្វើកិច្ចសន្យាទិញលក់ជាមួយបងរួចរាល់ហើយ បន្ទាប់មកបងក៏អោយសែកទូទាត់ថ្លៃផ្ទះនោះ ម្ចាស់ផ្ទះក៏ទទួលយកហើយ បងគិតថារឿងគ្រប់យ៉ាងគឺវាចប់ត្រឹមនេះហើយ តែយប់មិញបងបានទទួលការខលពីម្ចាស់ផ្ទះប្រាប់ថា គេនឹងអោយ សែកមកបងវិញ""ហេតុអី?" Jimin ឧទានសួរដោយមិនយល់
"ក្រែងមានកិច្ចសន្យាទិញលក់រួចហើយមិនអញ្ចឹង?""ត្រូវហើយ!" RM តបវិញ មុននឹងបន្តនិយាយទៀត
"ម្ចាស់ផ្ទះនោះនិយាយថាគាត់មិនចង់លក់វិញ! ហើយបងក៏ប្រាប់ថាបងមិនព្រមនោះទេ តែខាងម្ចាស់ផ្ទះក៏ថាអញ្ចឹងគាត់សុខចិត្តទិញពីបងវិញក៏បានដែរ ព្រោះគាត់ត្រូវលក់អោយអ្នកដទៃ"
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•