⚜️CHAPTER 34⚜️

757 72 20
                                    

==INCHEON INTERNATIONAL AIRPORT==

Taehyung កំពុងតែជួយលើកវ៉ាលីមិត្តរបស់គេចេញពីគូទឡាន ថ្ងៃនេះគេទំនេរគ្មានណាត់ជាមួយ Jhope បែបនេះហើយក៏ស្នើរខ្លួន ជូនមិត្តរបស់គេមកព្រលាន ហើយក៏សន្យានឹងមកទទួលមិត្តរបស់គេពេលត្រឡប់មកវិញដូចគ្នា

"ហេតុអ្វីមិនបបួល Jhope មកជាមួយដែរ?" Jimin សួរនៅពេលដែល Taehyung យកវ៉ាលីចុះពីលើឡានរួចរាល់

"អរ៎! ខ្ញុំមិនចង់អោយគេត្រឡប់ទៅផ្ទះវិញយប់ជ្រៅពេក!" Taehyung តបដោយញញឹម

"និយាយថាបារម្ភពី Jhope នោះបារម្ភ" Jungkook ថាអោយមិត្តរបស់គេ
"ហើយចូលផ្ទះយប់នឹងយ៉ាងម៉េច?" Jungkook សួរដោយជ្រួញចិញ្ចើមហួសចិត្ត Jhope ជាក្មេងទើបគ្រប់អាយុឬយ៉ាងម៉េច?

"មានយ៉ាងម៉េច! គ្រាន់តែគិតថាគ្មានការងារអ្វីសំខាន់ផងចូលផ្ទះយប់ជ្រៅពេកធ្វើអី?" Taehyung តបបែបសួរទៅមិត្តរបស់គេវិញ
"រាល់ថ្ងៃ Jhope នៅផ្ទះជាមួយប៉ាម៉ាក់គេ! មិនមែននៅម្នាក់ឯងទេ"

"ខ្លាចប៉ាម៉ាក់របស់ Jhope ស្តីអោយមែនទេ?" Jimin សួរដោយអស់សំណើច
"មិនបាច់បារម្ភទេ! ពួកគាត់មិនថាអីទេ"

"គ្រាន់តែគិតថាពួកខ្ញុំមិនទាន់ត្រូវជាអ្វីអោយប្រាកដផង! បបួល Jhope ដល់យប់ជ្រៅរាល់ថ្ងៃក៏មិនសមដែរ" Taehyung តបដោយញញឹមវិញ

"ចុះអ្នកណាអោយឯងបបួលកូនគេចេញក្រៅរាល់ថ្ងៃធ្វើអី?" Jungkook សួរផ្គើនមិត្តរបស់ខ្លួន

"ហើយកាលណាទើបក្លាយជាសង្សារនឹងគ្នាពិតប្រាកដ?" Jimin សួរនាំ
"ប្រញាប់ទាក់ទងគ្នាលឿនៗ ទៅ!"

"សង្ឈឹមថាពេលពួកយើងមកវិញអ្នកទាំងពីរក្លាយជាសង្សារនឹងគ្នាចុះ" Jungkook និយាយព្រមទាំងចាប់ស្មាររបស់មិត្តគេ
"ប្រយ័ត្នយើងយកលុយវិញណា" Jungkook និយាយហើយសើច

"ហាហា! ឯងគម្រាមយើងផងហី?"

"មិនបានទេ! យើងគ្រាន់តែប្រាប់" Jungkook និយាយហើយក៏សម្លឹងមើលនាឡិការនៅលើ.ក.ដៃរបស់ខ្លួន មុននឹងនិយាយទៅកាន់មិត្តគេបន្ត
"យើងចូលទៅក្នុងដើម្បី Checkin ហើយ!"

Unconditional LOVEWhere stories live. Discover now