⚜️CHAPTER 10⚜️

966 84 8
                                    

==CELESTIAL CONSTRUCTION==

Jimin កំពុងតែអង្គុយនៅមុខកុំព្យូទ័រនៅក្នុងបន្ទប់ធ្វើការរបស់គេ ដើម្បីតម្លើងរូប 3D ដែលបានកែព៌ណជូនលោក Chungi ម្ដងទៀត ព្រោះថ្ងៃនេះគេបានណាត់គាត់ចេញមកមើលប្លង់ បន្ទាប់ពីគេបានកែ ហើយរួចរាល់

តុក! តុក!!

"ចូលមក!" Jimin ឧទានឡើងក៏ងាកមើលទៅទ្វារ រងចាំមើលអ្នកខាងក្រៅដើរចូលមក
"អូរ៎! គឺពីរនាក់ឯងទេឬ?" Jimin និយាយព្រមទាំងងើបឈរដើរទៅអង្គុយលើសាឡុង ខណៈពេលដែលអ្នកទាំងពីរនាក់ទៀតដើរមក
សាឡុងដូចគ្នា

"បងស្មានតែជាបងថ្លៃមែនទេ?" Ari ញ៉ោះបងប្រុសខ្លួន

"មិនបានស្មានទេ! បើបងថ្លៃឯងមករកគេច្បាស់ជាប្រាប់បងមុនហើយ" Jimin តបទៅប្អូនស្រីរបស់គេវិញដោយញញឹម
"ថ្ងៃនេះទំនេរមែនទេ! បានជាបណ្តើរគ្នាមកដល់ទីនេះ?"

"បងប្រុស!" Ari វៃស្មារបងប្រុសរបស់នាង
"បណ្តើរគ្នាស្អីបង! ចេះតែនិយាយ" Ari និយាយដោយអឹមអៀន

"ហាហា! មិនបណ្តើរក៏បានហើយឯងចាំបាច់អៀន?" Jimin នៅតែបន្តញ៉ោះប្អូនស្រីជាទីស្រឡាញ់របស់គេ

"ខ្ញុំឈប់និយាយរកបងហើយ" Ari តបហើយបែរមុខចេញពីបងប្រុសរបស់នាង

"ឈប់ញ៉ោះនាងទៅ! ពួកយើងមកទីនេះចង់បបួលឯងទៅញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នា" Eun Woo ក៏បានប្តូរប្រធានបទ
"ឯងទំនេរទេ? ឬជាប់ណាត់ហើយ?"

"អូខេ! តែចាំបន្តិចសិនទៅ..យើងបង្ហើយការងារនេះមួយសិន" Jimin និយាយព្រមទាំងដើរទៅមើលកុំព្យូទ័ររបស់ខ្លួនវិញ

"និយាយអញ្ចឹងបងរៀបចំកម្មវិធីនៅឯណា?" Ari នាងក៏បានសួរទៅកាន់ Jimin

"នៅ Alpha The First" Jimin តបវិញ

"នៅកោះ Jeju ត្រូវទេ?" Ari សួរបន្ត

"អឹម! ត្រូវហើយ...តែបងគម្រោងទៅទីនោះមុនមួយអាទិត្យ" Jimin និយាយហើយដើរមកអង្គុយនៅលើសាឡុងវិញ
"ឯងចង់ទៅមុនជាមួយបងទេ?"

"ចុះប៉ាម៉ាក់?"

"បងមិនបានបបួលពួកគាត់នោះទេ"

Unconditional LOVEWhere stories live. Discover now