⚜️CHAPTER 85⚜️

478 45 34
                                    

=JAE-DONG AREA=

Lamborghini ព៌ណខ្មៅរលោងប្រភេទស្ព័រ SUV បានបើក មកឈប់នៅខាងមុខហាងរបស់ផ្កាដែលទើបនឹងបើកថ្មី បុរស ដែលនៅក្នុងឈុតធំព៌ណទឹកប៊ិចចាស់ចំហរឡេវ រួមជាមួយអាវសឺមីរសាច់ក្រណាត់ខាងក្នុងព៌ណខ្មៅ ចំហរឡេវមួយ
គ្រាប់ បង្ហាញសាច់ទ្រូងសរម៉ដ្ឋរបស់គេបន្តិច បានបើកទ្វារឡានដើរចុះមកព្រមទាំងមានស្នាមញញឹមនៅលើផ្ទៃមុខសង្ហារបស់គេ

"ឯងមកតែម្នាក់ឯងទេអី?" Jin សួរទៅកាន់អ្នកដែលទើបតែចូលមកក្នុងហាងរបស់ខ្លួន

"ខ្ញុំមកតែម្នាក់ឯងទេ! ព្រោះមកក្នុងនាមជាភ្ញៀវ" Jungkook ឆ្លើយវិញដោយញញឹមតិចៗ
"ចុះឯណាបង RM?" បន្ទាប់ពីមើលគ្រប់ជ្រុងនៅក្នុងហាងមិនឃើញមិត្តរបស់គេម្នាក់ទៀតហើយ Jungkook ក៏សួរនាំ

"RM ទៅបន្ទប់ទឹកមួយភ្លែត"

"ខ្ញុំជាភ្ញៀវទីប៉ុន្មានហើយ?" Jungkook លើកដៃមកចង្អុលខ្លួនឯងហើយសួរ

"ឯងជាភ្ញៀវទីបីហើយ!" Jin តបដោយញញឹម ព្រមទាំងចង្អុលអោយមិត្តគេទាញកៅអីអង្គុយចុះសិន
"ឯងមកខ្ចប់បាច់ផ្កាអោយប្រពន្ធមែនទេ?" Jin សួរចំអន់ទៅម្ខាងទៀត ដែលកំពុងតែញញឹម

"មកគាំទ្របងផង! មកខ្ចប់បាច់ផ្កាអោយ Jimin ផង"

"ភ្ញៀវពិសេសបែបនេះគួរតែខ្ចប់ជូនជាពិសេស!" Jin និយាយហើយហុចប៉ាន់ក្រដាសខ្ចប់ផ្កាដែលមានតម្លៃថ្លៃទៅអោយ Jungkook រើស

"អេ៎! ឯងមកតែម្នាក់ឯងទេហី? ចុះឯណា Jimin?" Namjoon ទើបតែត្រឡប់មកពីបន្ទប់ទឹកវិញ ឃើញមិត្តរបស់គេកំពុងតែអង្គុយរើសម៉ូដនិងព៌ណក្រដាសខ្ចប់ផ្កា

"ញ៊ាំអាហារថ្ងៃត្រង់ហើយទើប Jimin មក" Jungkook តបហើយក៏ហុចប៉ាន់ក្រដាសអោយ Jin វិញ ព្រមទាំងចង្អុលប្រាប់ព៌ណដែលគេចង់បាន
"Taehyung ជាមួយ Jhope ក៏មកដែរថ្ងៃនេះ"

"ពួកឯងមិនធ្វើការទេអី?" Namjoon សួរនាំហើយJin កំពុងតែដើរទៅយកក្រដាសខ្ចប់ផ្កាដែល Jungkook រើសមុននេះ

"មកលេងពួកបងហើយពួកខ្ញុំត្រឡប់ទៅវិញហើយ" Jungkook ឆ្លើយតបវិញ ព្រមទាំងបើកទូរសព្ទ័របស់គេចូល ក្នុងកន្លែង note មើល
"បង Jin...ខ្ញុំយកផ្កា Lily ព៌ណសលាយជាមួយផ្កា Pensy ព៌ណលឿង" Jungkook អានតាមអ្វីដែលគេកត់ត្រាទុក ព្រោះព្រឹកមិញមុននឹងចេញមកពីក្រុមហ៊ុនគេបានឆែកមើល និយមន័យរបស់ផ្កាពីអ៊ីនធឺណែតខ្លះដែរ

Unconditional LOVEWhere stories live. Discover now