⚜️CHAPTER 31⚜️

647 77 12
                                    

[ODYSEE OF THE SEA]

Jimin កំពុងតែអង្គុយរងចាំ Jungkook នៅក្នុង lounge នៅក្នុងកាប៉ាល់ ពេលនេះកាប៉ាល់បានមកដល់ច្រាំងហើយ ភ្ញៀវចាប់ផ្តើម យកកាតបន្ទប់ទៅអោយខាងបុគ្គលិកនៅលើកាប៉ាល់វិញដើម្បីធ្វើ ដំណើរត្រឡប់ទៅផ្ទះវិញរៀងៗ ខ្លួន

Sungkang ដែរទើបតែដើរមកដល់ក្នុង lounge ក៏ញញឹមឡើងនៅ ពេលដែលឃើញ Jimin នៅអង្គុយម្នាក់ឯង ឃើញបែបនេះគេក៏ដើរទៅរាក់ទាក់ Jimin គេមិនបានភ្លេចសម្តីរបស់ Jungkook នោះទេ គេគ្រាន់តែមិនចង់ធ្វើតាមអ្វីដែល Jungkook និយាយតែប៉ុណ្ណោះ គេចង់បង្ហាញអោយ Jungkook ដឹងថាគេប្រាកដជាល្អលើស jungkook គ្រប់រឿងមិនលើកលែងសូម្បីតែរឿងរបស់ Jimin គេប្រាកដជាធ្វើអោយ Jimin មករកគេអោយបាន

"សួស្តី Jimin!" Sungkang ឧទានឡើងពេលដែលគេដើរទៅដល់កន្លែងដែល Jimin កំពុងតែអង្គុយ

"អរ៎! សួស្តី" Jimin តបវិញដោយញញឹមទៅតាមសុជីវធម៌ដែលគេមាននៅក្នុងខ្លួន ទោះក្នុងចិត្តមិនចង់និយាយជាមួយ Sungkang ក៏ដោយ

"ឯណា Jungkook? ហេតុអីមកអង្គុយនៅទីនេះតែម្នាក់ឯង?" Sungkang និយាយហើយក៏អង្គុយនៅកៅអីក្បែរខ្លួនរបស់ Jimin

"ប្តីរបស់ខ្ញុំមកវិញអីឡូវហើយ! គេយកកាតបន្ទប់ទៅអោយបុគ្គលិកវិញ" Jimin តបដោយញញឹមធម្មតា តែអារម្មណ៍មិនពេញចិត្ត

"មើលទៅអ្នកទាំងពីរស្រឡាញ់គ្នាណាស់ណ៎" Sungkang និយាយឡើងដោយញញឹមចុងមាត់
"ឮហៅគ្នាប្តីប្រពន្ធពេញៗ មាត់បែបនេះ!"

"ប្រាកដហើយ! បើពួកយើងមិនស្រឡាញ់គ្នាទេ...តើពួកយើងអាច រៀបការជាមួយគ្នាបានទេ?" Jimin សួរទៅកាន់ Sungkang វិញ ដោយមិនគួរអោយជឿដែលគេអាចសួរសំណួរបែបនេះចេញមកទៅកើត តែ Jimin ក៏នៅតែរក្សាស្នាមញញឹមរបស់គេ ចំណែកឯក្នុងចិត្តកំពុងតែរកវិធីងើបចេញពីទីនេះ

"Jungkook មានចំនុចល្អអ្វីខ្លះទើបធ្វើអោយ Jimin ស្រឡាញ់គេ បែបនេះ?" Sungkang សួរម្ដងទៀត ដោយចង់ដឹងចង់ឮ
"ខ្ញុំអាចមានចំនុចល្អលើសគេ 100ដងឯណោះ"

"....." Jimin ភាំងបន្តិចនៅពេលដែល Sungkang និយាយចេញមកភ្លាមៗ មិនអោយគេត្រៀមចិត្តទុកមុន ព្រោះគេមិនគិតនោះទេថា Sungkang និយាយពាក្យនេះមកកាន់គេឆាប់បែបនេះ

Unconditional LOVETahanan ng mga kuwento. Tumuklas ngayon