ភាគទី ២ [ យើងស្អប់ឯង ]

1.1K 41 0
                                    

ជូនយ៉ុងក្រោយពីស្ងប់អារម្មណ៍ហើយក៏ដើរចូលមកក្នុងផ្ទះជាមួយនឹងរំពាត់ផ្តៅទុកអោយលោកប៉ាដាក់ទោស ! ណាមជូនដំបូងក៏ចង់លើកលែងព្រោះតែស្រីហ្វាអង្វរតែដោយសារតែក្មេងម្នាក់នេះផ្គើនពេកទើបគេទប់កំហឹងមិនបាន

“ បើឯងសំទោសប្អូនយើងមិនវ៉ៃទេ ” ណាមជូន
“ គ្មានផ្លូវ ” ជូនយ៉ុងរឹងណាស់ ណាមជូនខឹងជាខ្លាំងដែលនិស្ស័យអាក្រក់មួយនេះនៅក្នុងខ្លួនរបស់គេខំចិញ្ចឹមយ៉ាងល្អទីបំផុតក៏ដដែល

“ បងប្រុស ” ណាមហ្វាទឹកភ្នែកអាណិតបងប្រុសលោកប៉ាវ៉ៃម្តងៗឈឺណាស់ដឹងតែបែកខ្នងហូរឈាមទៀតហើយ
“ បិទមាត់ហើយកុំមកហៅយើង ” ជូនយ៉ុង

“ អាក្មេងខូច ”
ណាមជូនខឹងខ្លាំងពេលក៏វាត់យកៗពេញខ្នងរបស់ជូនយ៉ុងក្មេងតូចពូកែគុំពូកែខឹងគេក្តាប់មាត់មិនខ្ចីអង្វរមិនខ្ចីសម្រក់ទឹកភ្នែក លោកប៉ាវាយមួយរំពាត់គេទន្ទេញឈ្មោះណាមហ្វាមួយម៉ាត់ ហើយចិត្តដែលស្អប់ក៏កើនឡើងទ្វេរដង ណាមជូនវាយរហូតដល់ខ្នងក្មេងតូចបែកឈាមឆេមីនឃើញថាអាណិតណាស់បើបណ្តោយទៀតអាចធ្ងន់ធ្ងរទើបប្រញាប់រត់ទៅចាប់រំពាត់ពីស្វាមីយកទៅក្រវែងចោលអោយឆ្ងាយ

“ បានហើយបង ” ឆេមីន
“ អូនមករវល់ធ្វើអីបងកំពង់ពុតសណ្តានអាក្រក់ចេញពីខ្លួនវា អូនមិនឃើញថាវាឌឺប៉ុណ្ណាទេហេស៎ ” ណាមជូនស្រែកឡើងខ្លាំងៗ លើកណាក៏ដោយអោយតែដាក់ទោសកូនប្តីប្រពន្ធមួយគូនេះមើលមុខគ្នាមិនចំរហូត ឆេមីនសណ្តានចិត្តឆាប់អាណិតតែក៏អំណត់ទ្រាំខ្ពស់បើប្តីកំពុងតែក្តៅរោលដូចជារងើកភ្លើងហើយនាងក៏ត្រូវដើរតួជាទឹកចាំពន្លត់ភ្លើងរបស់ស្វាមី

“ មានវិធីច្រើនណាស់ មិនមេនបែបនេះទេណាបង ”
“ ស្ងប់អារម្មណ៍ កុំវ៉ៃកូនបែបនេះខ្សែរកាន់តែរឹតកាន់តែឆាប់ដាច់ ”
ឆេមីនអង្អែលទ្រូងរបស់ស្វាមី បន្ទាប់មកក៏ដើរទៅមើលកូនប្រុសចិញ្ចឹមដែលទុកដូចជាកូនបង្កើត នាងអាណិតណាស់ខ្នងឡើងបែកឈាមអស់ទៅហើយវ៉ៃតាំងពីតូចរហូតដល់ពេញវ័យខ្នងក៏សុទ្ធតែស្នាមរវាម

“ ឈឺខ្លាំងទេកូន ? ” ឆេមីន
“ អត់ឈឺទេ ” ជូនយ៉ុងគ្រវីក្បាលហើយក៏រត់ឡើងទៅបន្ទប់បាត់ ស្រីហ្វាក៏ទឹកភ្នែករហាមដូចគ្នានៅពេលឃើញបងខ្លួនឈាមពេញខ្នង លោកប៉ាខឹងគឺគួរអោយខ្លាចបើនាងមិនរំអួយមិនស្រែកយំក៏មិនមានរឿងបែបនេះ

“ អូនបង្រៀនស្រីហ្វាអោយទន់ខ្សោយដូចជាអូនអស់ហើយ មិនរឹងដូចជាស្រីហ្វុនទាល់តែសោះ ” ណាមជូនមិនចូលចិត្តនៅពេលដែលកូនទន់ខ្សោយឃើញតែទឹកភ្នែក

“ កូនមិនបានកើតអីធ្ងន់ឯណាហេតុអីក៏ប៉ាដាក់ទោសបងប្រុសធ្ងន់បែបនេះ អ្ហឹកកកអ្ហឹកកក បងប្រុសប្រាកដជាឈឺណាស់ ”
“ ហ្វាទៅបន្ទប់ហើយ អ្ហឹកក ” ណាមហ្វារត់ទាំងជើងឈឺឡើងទៅបន្ទប់របស់នាងបាត់ ស្ថានការណ៍ក្នុងផ្ទះប្រែជាអាប់អួរទាំងដែលវាមិនគួរមានរឿងបែបនេះឡើយ

“ អូនសំទោស ” ឆេមីន
“ មិនមេនកំហុសអូនទេ បងសំទោសដែលចិត្តក្តៅ ”
ណាមជូនចូលទៅអោបប្រពន្ធ ! អោបនាងក៏ធ្វើអោយបានត្រជាក់ចិត្តខ្លះមួយរយះមានរឿងស្មុគស្មាញច្រើនមិនសូវមានពេលផ្តល់ក្តីសុខអោយប្រពន្ធសំបូរតែរឿងឈ្លោះទាស់សំដី តែនាងក៏ចិត្តខ្លាំងចាំពន្លត់លួងលោមគេជាប់ជីវិតនេះប្រសិនបើគ្មាននាងមិនដឹងថាអណ្តែតរលាត់មិនដឹងកោះត្រើយដល់ណាហើយទេ

ជូនយ៉ុងមកសំងំយំម្នាក់ឯងនៅក្នុងបន្ទប់ងងិត គេនឹកគេចង់រស់នៅជាមួយម៉ាក់បង្កើតមិនចង់រស់នៅបែបនេះនោះទេ ! តែក៏មិនចង់ចាកចេញព្រោះត្រូវរក្សាតួនាទីជាកូនបង តាំងពីមានស្រីហ្វាមកលោកប៉ាមើលរំលងមិនដែលផ្តល់ភាពសំខាន់ មិនដែលស្រលាញ់ ដណ្តើមក្តីស្រលាញ់ទៅអស់រលីង ធ្វើអោយគេក្លាយជាក្មេងដែលមានបញ្ហាខ្វះភាពកក់ក្តៅ

“ បងប្រុស ”
ណាមហ្វាកាន់ប្រអប់លាងរបួសទាំងដៃញ័រទទ្រើត គ្រាន់តែលឺសម្លេងរបស់នាងភ្លាមភាពស្អប់នឹងកំហឹងក៏កើនឡើងទ្វេរដងមិនគួរអោយជឿ

“ បងប្រុស ហ្វាណា ,ហ្វាមកលាងរបួសអោយបងប្រុស ” ណាមហ្វា
“ ក្មេងនរក ចេញទៅយើងស្អប់ឯង ” ជូនយ៉ុនស្រែកឡើងខ្លាំងៗ បន្ទាប់ក៏វាសរបស់គ្រប់យ៉ាងអោយដួលរមាលបែកបាក់គ្មានសល់ ណាមហ្វាភ័យញ័រជើងទទ្រើតមិនចង់អោយបងប្រុសកាន់តែស្អប់ខ្លាំងជាងនេះទើបដាក់ប្រដាប់លាងរបួសចោលហើយក៏រត់ចេញបាត់ទៅ
__________________________
អាកូននឹងខឹងគួរអោយខ្លាច 😢

ChaeMin_ឆេមីន🥀

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now