|| មួយសប្តាហ៍បានកន្លងផុតទៅ ||
ទើបតែថ្ងៃនេះទេដែលជូនយ៉ុនហ៊ានប្រឈមមុខរត់មកនៅផ្ទះជាមួយម្តាយបង្កើតវិញគឺយូមីភូមិគ្រិះត្រកូលគីមគេលែងបានចូលទៀតហើយកុំថាឡើងចូលសូម្បីតែអើតមុខស្លាកភូមិគ្រិះក៏ជូនយ៉ុងគ្មានសិទ្ធផងណាមជូនបានចេញបញ្ជាររួចមកហើយថាប្រសិនបើឃើញជូនយ៉ុងអើតលើមនៅមុខភូមិគ្រិះគឺកុំទុកជួបត្រូវតែដាក់ទាល់តែវាក្អូតឈាមទើបឈប់
កន្លែងដែលធ្លាប់រស់នៅមានភាពសុខសាន្តប្រែជាធ្លាក់មកជាកន្លែងដែលអាចនឹងផ្តាច់ជីវិតរបស់គេបានគ្រប់ពេលវេលា ! នៅពេលនេះលោកប៉ាក៏មិនអាចហៅមិនអាចញាំាបាយជុំគ្រួសារគ្មានបងគ្មានប្អូនដូចកាលពីមុនឡើយនេះចាប់ទុកថាសំណាងហើយដែលណាមជូនមិនអោយបែករឿងទៅអោយលោកយាយលោកតាដឹង បើចាស់ៗទាំងពីរដឹងទៀតជូនយ៉ុនធ្ងន់ករណាស់ច្បាស់ជាត្រូវប៉ូលីសចាប់អូសក៎ចូលគុកដូចដែលអ្វីដែលណាមជូនចង់រំពឹងឃើញអញ្ចឹង ។ នេះហើយជាទណ្ឌកម្មរបស់គេ គេធ្លាប់បានធ្វើបាបហ្វាមិនអោយហ្វាមានអនាគតល្អពេលនេះកម្មតាមស្នងគេវិញហើយដោយបិទផ្លូវគេគ្រប់ច្រកល្ហកមិនអោយមានសេចក្តីសុខដូចកាលពីមុន ... ។" អ្នកម៉ាក់ !!! " ជូនយ៉ុងហាក់ដូចភ័យៗកាលបើចូលមកដល់ផ្ទះ
" ... " យូមីមិនបាននិយាយអ្វីឡើយព្រោះយូមីបានដឹងរឿងទាំងឡាយរួចស្រេចអស់ទៅហើយណាមជូនណាមិនត្រឹមតែស្អប់ជូនយ៉ុងនោះទេថែមទាំងស្អប់ដោយទាំងយូមីទៀតម្តងនេះពិបាកកែខៃអោយល្អប្រសើរវិញខ្លាំងណាស់ធ្វើបាបគ្រាប់ពេជ្ររបស់គេហើយចង់ដុះខាត់ប៉ុន្មានពាន់រយដងទៀតក៏លាងបាបមិនជ្រះស្រឡះដែល ។" អ្នកម៉ាក់ "
" អោយកូនសំទោសផងកូនអាក្រក់កូនថោកទាបកូនមិនល្អ " ជូនយ៉ុងចូលទៅក្រាបសំពះបាតជើងរបស់យូមីជឿថាម្តាយមិនដែលខឹងស្អប់កូនឡើយបើទោះជាកូនជាប់ឈ្មោះថាអាក្រក់យ៉ាងណា ។ យូមីនៅពេលនោះដែលក៏ទឹកភ្នែកស្រក់ហូរមកឡើងតក់ៗៗនាងបន្ទាបខ្លួនចុះពីលើសាឡុងហើយក៏ទាញកូនប្រុសមកអោប" ឱកូនប្រុសរបស់ម៉ាក់អើយ ព្រោះតែម៉ាក់សណ្តានម៉ាក់អាក្រក់ដោយខ្លួនឯងទើបបណ្តោយអោយកូនក្លាយទៅជាបែបនេះ ម៉ាក់បង្រៀនកូនមិនបានល្អម៉ាក់ពិតជាស្តាយក្រោយខ្លាំងណាស់ម៉ាក់សំទោស " គេនិយាយថាមេបាបែបណាកូនក៏បែបនោះតែមិនមេនទាំងស្រុងឡើយបើមេបាអាក្រក់តែបង្រៀនអោយកូនដើរផ្លូវល្អកូនច្បាស់ជាមានចិត្តល្អមិនឃោឃៅអាក្រក់ពុតត្បុតឡើយ ។ យូមីហេតុតែចង់អោយកូនមានប៉ាហៅទើបស្វះស្វែងយ៉ាងណាចងផ្អោបចងជើងណាមជូនអោយជាប់តែមិនជាប់ឡើយណាមជូនក៏បានដឹងរឿងទាំងឡាយទាំងស្រុងទៅហើយ កាលគ្រាដែលណាមជូនឆេមីនព្រោះតែចិត្តច្រណែនឬស្យានាងបានផ្ទេរទម្លាប់អាក្រក់មួយនោះទៅអោយកូនបង្រៀនអោយកូនសាហាវចេះស្អប់ចេះគុំចេះធ្វើបាបដូចជាមនុស្សធំកាលគ្រានោះទម្រាំតែពុតនិស្ស័យបានឆេមីនក៏ត្រូវជូនយ៉ុងអុកឡុកមិនតឹចដែល នេះហើយជាដើមហេតុព្រោះតែម្តាយបានបង្រៀនកូនអោយមានទម្លាប់អាក្រក់ចរិកអាក្រក់តាំងពីក្មេងរួចមកហើយទើបជូនយ៉ុងចេះតែមាននិស្ស័យបែបនេះជាប់ខ្លួនមករហូត ។ គេត្រូវលោកប៉ាដាក់ទោសព្រោះតែមិនចុះសម្រុងជាមួយណាមហ្វា ណាមហ្វាចេះតែចូលទៅជិតជូនយ៉ុងក៏ចេះតែបង្កអោយមានរបួសស្នាមលោកប៉ាក៏ដាក់ទោសដោយការវ៉ៃជាច្រើនលើកច្រើនសារវ៉ៃម្តងៗបែកខ្នងហូរឈាមឈឺគ្រុនជាច្រើនថ្ងៃទើបជា លោកប៉ាក៏មិនសូវបានខ្វាយខ្វល់ព្រោះគេជាក្មេងប្រុសគេត្រូវតែរឹងមាំមិនផ្តល់ក្តីស្រលាញ់អោយឃើញតែលួចផ្តល់នៅពេលដែលគេត្រូវការហើយក៏មិនដឹងខ្លួន លោកប៉ាចង់អោយគេរឹងមាំព្រោះលោកប៉ាចាប់ផ្តើមចាស់ទៅៗហើយមិនដឹងថាថ្ងៃណាស្លាប់ឡើយប្រសិនបើអត់ពីលោកប៉ាទៅគេត្រូវដឹកនាំគ្រួសារមានមុខរបរធំតូចជាច្រើនត្រូវអោយគេគ្រប់គ្រងជាពិសេសនោះគឺប្អូនៗស្រីៗទាំងពីរតែគួរអោយស្តាយការបង្រៀនអោយរឹងមាំមួយនេះប្រែក្លាយធ្វើអោយគំនិតក្មេងប្រុសម្នាក់នេះគឹតថាលោកប៉ាលំអៀងលោកប៉ាស្រលាញ់តែកូនស្រីៗរំលងគេចោល ...។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )