ភាគទី ៤០ : ដាក់ទោសនាង

656 31 2
                                    

មកដល់ផ្ទះភ្លាមរាងកាយក្រាស់ក៏ទម្លាក់រាងកាយស្តើងមួយទំហឹងទៅលើការ៉ូស្ទើរតែអោយនាងប្រេះឆ្អឹងខ្នង គេខឹងនាងខ្លាំងណាស់ខឹងតាំងពីក្នុងខ្លួនមានចិត្តជាមនុស្សធម្មតារហូតដល់បិសាចចេញមក ។ គេក្រឡេកឃើញមានដំបងវាយកូនបាល់មួយដែលទុកចោលគេក៏ដើរទៅរើសវាយកមកហើយក៏ចង្អុលមុខរបស់ណាមហ្វានឹងដំបងនោះ

     " ឯងរត់មេនទេ ? ឯងចង់ស្លាប់រឺមួយក៏យ៉ាងមិច ? "
     " យើងស្រួលដាក់ឯងហួសហេតុខ្លាំងណាស់មេនទេ ? " ជូនយ៉ុងដូចបិសាចអាក្រក់មួយក្បាលអញ្ចឹងទឹកមុខរបស់គេឃោឃៅខ្លាំងណាស់គេដូចចង់សំពងណាមហ្វានឹងដំបងមួយនឹងអញ្ចឹង ។ ណាមហ្វាប្រឹងរំកិលខ្លួនថយក្រោយពោះក៏ឆ្អក់ព្រោះត្រូវពីរដៃយ៉ាងដំណុំឆ្អឹងខ្នងវិញក៏ឈឺចាប់ខ្លាំងទៀតសភាពរបស់នាងស្ទើរតែក្លាយជាមនុស្សពិការទៅហើយ ទឹកភ្នែកនាងហូរតក់ៗតែទោះជាចង់ហូរអោយលិចស្លាប់ទៀតក៏គេខ្វាយខ្វល់ជាមួយនឹងនាងដែល ...។

     " ហឹកកហឹកក បងប្រុសសូមមេត្តា "
     " ហ្វាខុសហើយបងប្រុស " ណាមហ្វាលើកដៃអង្វរជូនយ៉ុង

     " ខុសហើយ ? ឯងចេះដឹងខុសដែលមីក្មេងចង្រៃ "
     " យើងខំបន្ធូបន្ថយអោយស្រីចង្រៃឯង តែនាងឯងបែរជាធ្វើបែបនេះដាក់យើងកុំលើកដៃសំពះយើងអោយសោះ សម្រាប់យើងគ្មានពាក្យថាលើកលែងអោយនាងឯងនោះទេ " ជូនយ៉ុងលើកដំបងចង្អុលមុខរបស់ណាមហ្វាម្តងទៀតគេអាក្រក់គេឃោឃៅដូចអ្វីដែលគេបាននិយាយចេញមកពិតមេន ជូនយ៉ុងសម្លឹងបាតជើងរបស់ណាមហ្វាដែលមិនទាន់ស្រាយក្រណាត់រុំរបួសនៅឡើយហើយគេក៏ញញឹមដូចមនុស្សឆ្កួត

     " បងប្រុស ហឹកកហឹកក កុំអីបងប្រុសមេត្តាដល់ហ្វាផង "
     " ហ្វាខុសហើយបងប្រុស ហឹកកហឹកកក ហ្វាលែងហ៊ានហើយ "
ណាមហ្វានៅតែលើកដៃអង្វរជូនយ៉ុងទាំងទឹកភ្នែកហូរអោយសស្រាក់ប៉ុណ្ណឹងនាងឈឺពេកហើយកុំថែមទៀតអីនាងឈឺខ្លាំងណាស់

     " ជើងនឹងមេនទេដែលពូកែរត់ ? "
     " លើកនេះយើងចង់ដឹងខ្លាំងណាស់ថារត់បានទៀតអត់ ? "
ជូនយ៉ុងនិយាយរួចហើយគេក៏លើកដំបងវាយកូនបាល់មួយនោះវាយទៅលើបាតជើងរបស់ណាមហ្វា គេវាយខ្លាំងៗទាំងសងខាងវាយរហូតដល់បាតជើងដែលជាជិតសះស្បើយទៅហើយបែរជាត្រូវមានឈាមក្រហមច្រាលហូរចេញមកសារជាថ្មីទៀត ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Kde žijí příběhy. Začni objevovat