ណាមហ្វាក្រាញននាលលើការ៉ូយ៉ាងវេទនានាងស្រែកយំថ្ងូចថ្ងូរអស់ៗសំឡេងរាងកាយនាងឈឺសុះអស់ទៅហើយតាំងពីក្បាលដល់ចុងជើងហើយក៏រួមទាំងគ្រឿងក្នុងនឹងចំណុចពិសេសទៀត នេះកុំតែសល់ដង្ហើមដកមិនអញ្ចឹងណាមហ្វាប្រាកដជាស្លាប់បាត់ហើយ ។
" ហុឺៗៗៗ លោកប៉ាអ្នកម៉ាក់ ហុឺៗៗៗ "
" លោកប៉ាអ្នកម៉ាក់ជួយហ្វាផង ហ្វាឈឺចុកចាប់ណាស់ ហុឺៗៗ "
" យកហ្វាចេញពីទីនេះផងហ្វាវេទនាណាស់ ហុឺៗៗៗ " នាងចុះចាញ់ហើយនាងមិនអាចទ្រាំរស់ក្នុងនរកមួយនេះបន្តអោយគេធ្វើបាបបានទៀតនោះទេ !!! ណាមហ្វាបានតែត្រឹមស្រែកហៅនឹកដល់លោកប៉ាហើយនឹងអ្នកម៉ាក់ពីចំងាយដោយពួកគាត់មិនអាចលឺបាន ទឹកភ្នែកមួយដំណក់ៗរបស់នាងបានក្លាយទៅជាពណ៌ឈាមស្ទើរតែគ្រប់ដំណក់ ពីរអ្នកនាងខ្ពង់ខ្ពស់ធ្លាប់ទាបមកនៅត្រឹមតែជាប៉ាវសាច់ទុកសម្រាប់អោយគេបញ្ចេញកំហឹង ។ តាំងពីកើតមកលោកប៉ាហើយនឹងអ្នកម៉ាក់ថ្នមណាស់ថ្នមប្រៀបបីដូចជាគ្រាប់ពេជ្រស្រលាញ់ថ្នមថែមិនដែលប៉ះសូម្បីតែមួយដៃនេះប្រសិនបើពួកគាត់ទាំងពីរដឹងថាគ្រាប់ពេជ្ររបស់គាត់ត្រូវអាប់រស្មីក៏ព្រោះតែកូនចិញ្ចឹមដែលចាប់ទុកដូចជាកូនបង្កើតមិនដឹងថាគាត់ឈឺចុកចាប់យ៉ាងណានោះទេ !!!ជូនយ៉ុងឯណោះវិញក្រោយពីបានបញ្ចេញកំហឹងព្រោះតែក្មេងចង្រៃឆ្កួតឡប់ម្នាក់នោះស្រែកដៀលត្មិះជេរទាំងដែលគេបំណងចូលទៅមើលហើយក៏ដាស់នាងអោយទៅញាំអាហារសោះ ! គេពិតជាខឹងនឹងនាងខ្លាំងណាស់មិនធ្លាប់ឡើយដែលអោយអ្នកណាមកជេរប្រមាថគេបែបនេះ គេចាប់គាស់ស្រាមួយដបហើយក៏លើកអកផឹកក្អិកៗដូចជាទឹកដើម្បីរំងាប់អារម្មណ៍ នេះកុំអោយតែភ្ញាក់ខ្លួនមុនមិនអញ្ចឹងណាមហ្វាច្បាស់ធាធ្ងន់ធ្ងរជាងនេះជាក់ជាមិនខានឡើយ ។ ជូនយ៉ុងផឹកស្រាប្រជែងជាមួយនឹងបារីគេធ្វើយ៉ាងណារំងាប់អារម្មណ៍អោយស្ងប់ កុំថាឡើយណាមហ្វាឈឺចាប់វេទនាដែលត្រូវគេធ្វើបាបសូម្បីតែគេផ្ទាល់នេះក៏វេទនាក្នុងខ្លួនដែលនៅពេលដែលវ៉ៃនាងរួចហើយមកផឹកស្រាដកដង្ហើមដង្ហក់ស្ទើរមិនដល់គ្នាវេទនាក្នុងខ្លួនថាមិនត្រូវ ។
" ចង្រៃយ៎ ! ស្រែកជំទាល់រឺមួយក៏យ៉ាងមិច ? "
" តឹចធ្លាយលានគ្រាប់ចេញមកក្រៅទៅ " អារម្មណ៍មិនស្ងប់គូបផ្សុំនឹងជាតិស្រាចូលខ្លួនទៀតធ្វើអោយជូនយ៉ុងឆេវឆាវមួយកម្រិតទៀត សូម្បីតែសម្លេងយំរបស់អូនហ្វាក៏គេចាប់ទុកថារំខានដែល ។
ជូនយ៉ុងបន្តផឹកស្រាដូចជាផឹកទឹកអស់មួយដបហើយគេក៏បន្តចូលមួយដបទៀតចំណែកឯបារីវិញក៏ជក់មិនដឹងអស់ប៉ុន្មានដើមហើយទេក្នុងពេលដ៎ខ្លីមួយនេះ !!! កុំឆ្ងល់ថាហេតុអីគេប្រឹងម្លេះ ? ព្រោះគេថ្លង់នឹងសម្រែកស្រែកយំរបស់ណាមហ្វានោះអីគេប្រឹងផឹកប្រជែងអោយឆាប់ស្រវឹងនឹងលែងលឺទៀតតែផឹកយ៉ាងណាក៏មិនស្រវឹងទាល់តែសោះ

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )