ជូនយ៉ុងក្តាប់ដៃយ៉ាងណែនព្រោះណាមហ្វាហ៊ានធ្វើអោយគេខឹង ! នាងកាន់តែខ្លាំងទៅៗហើយសម្តីមួយម៉ាត់ៗធ្វើអោយគេចុកពិបាកត៎ជាមួយនឹងនាង ។ ជូនយ៉ុងគុំនៅក្នុងចិត្តចាប់ទុកថាថ្ងៃនេះអោយនាងរួចខ្លួនទៀតទៅចុះតែបញ្ជីរថ្ងៃនេះគេនឹងសរុបទៅថ្ងៃក្រោយជាមិនខាន ជូនយ៉ុងដើរកាត់ណាមហ្វាគេលួចសម្លក់នាងហើយគេក៏ចេញទៅបាត់ទៅព្រោះប្រញាប់ទៅបន្តការងារដែល ។
" ហ្វា ! បងប្រុសឯងទើបតែដើរចេញទៅទេនោះ "
" មកជាមួយគ្នាមិចមិនប្រាប់ " ចូច
" ចៃដន្យទេ "
ណាមហ្វាលួចដកដង្ហើមបន្ធូរអារម្មណ៍មុននោះនាងអាចលេងជ្រុលបន្តិចហើយតែក៏ជួយមិនបានទេអ្នកណាប្រើអោយគាត់មកដៀលថាជាស្រីមិនល្អធ្វើអី ? មិនពេញចិត្តហើយក៏ស្អប់នាងតែបែរជាមកតាមដាននាង នាងមិនយល់ទាល់តែសោះហើយ ?SKIP
រាងក្រាស់អង្គុយធ្វើការទាំងមុខក្រញ៉ូវចិត្តមិនស្ងប់កំហឹងចេះតែផ្ទុះឡើងមិនឈប់ខួរក្បាលនឹកឃើញតែរូបភាពក្មេងម្នាក់នោះ តាំងពីដើមមកគឺគេតែងតែឈ្នះនាងកុំថាឡើយត៎មាត់សូម្បីតែប្រើកាយវិការក៏នាងមិនហ៊ានជាមួយនឹងគេផង តែនៅពេលនេះនាងឡើងចាងខ្លាំងណាស់នាងហ៊ានស្រែកត៎មាត់ជាមួយនឹងគេហើយក៏ថែមទាំងហ៊ានរុញគេទៀតផង ចរិកនាងនៅពេលនេះកាន់តែធ្វើអោយគេស្អប់នាងលើសដើមស្អប់ដល់ថ្នាក់មិនចង់អោយរឿងដែលគេបានស្រមៃគឹតទុកនៅក្នុងចិត្តវាបានត្រឹមកប់អណ្តែតនៅក្នុងសុបិន្តរបស់គេ គេចង់អោយគេកើតឡើងឆាប់ៗ
" នាងហ្វា !!! " ជូនយ៉ុងខ្ញាំក្រដាស់ហើយមួយដុំហើយក៏គប់ចោល ពេលដែលខឹងសតិធ្វើការក៏គ្មានផងក្រដាស់គេខ្ញាំហើយគប់ចោលពេញបន្ទប់ ណាមហ្វាហ៊ានធ្វើអោយគេនៅមិនបានសុខរឿងមួយនេះច្បាស់ជាត្រូវជម្រះបញ្ជីរវិញជាមិនខាន ។
ណាមជូនមកដល់ក្រុមហ៊ុនក៏ឈ្លាតចូលទៅមើលកូនប្រុសបន្តិចចង់ដឹងថាគេអាចធ្វើការងារកំប៉ិកកំប៉ុកមួយនោះបានដែលរឺទេ ? តែនៅពេលដែលបើកទ្វារចូលណាមជូនក៏ភ្ញាក់ព្រឿតពីបន្ទប់ធ្វើការដែលគេបញ្ជារអោយរៀបចំយ៉ាងមានរបៀបប្រែជាកន្លែងគំនសម្រាម ។ ជូនយ៉ុងក៏ភ្ញាក់មិនស្ទើរដែលនៅពេលដែលឃើញលោកប៉ាចូលមក
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )