ណាមហ្វាស្រែកយំមិនឈប់ក៏ព្រោះតែនាងខ្លាចកន្លែងមួយនេះខណះពេលដែលរាងស្តើងស្រែកកាន់តែខ្លាំងឡើងសំឡេងកាន់តែលឺឡើងកងរំពងនៅពេលនោះភ្លើងក៏បំភ្លឺឡើងពេញផ្ទះ រាងកាយក្រាស់សង្ហារដើរមកឈរនៅចំពីមុខនាងជាមួយនឹងស្នាមញញឹម
" ហាយ ! "
" ... " ណាមហ្វាអស់ពាក្យនឹងនិយាយក៏ព្រោះតែស្លុត នាងចាំបានថានាងឡើងយន្តហោះសោះបន្ទាប់មកនាងក៏មិនបានដឹងអ្វីទៀតនាងដេកលក់រហូត រហូតដល់មនុស្សអាក្រក់នោះបង្អាក់ដំណើរចាប់នាងយកមកឃាំងនៅកន្លែងណាក៏មិនដឹង ? នាងបានគឹតរួចជាស្រេចមកហើយថាច្បាស់ជាមានរឿងមិនល្អវាមិនគួរណាជារឿងចៃដន្យទើបប្រថុយមួយក្តារចុងបញ្ចប់ក៏ត្រូវចប់របស់គេពិតមេន ...។" ស្ងាត់ហើយហេស៎ ? យើងបើកសិទ្ធអោយជេរ "
" ហេតុអីក៏ខាំមាត់ ? ជេរមកនាងហ្វា ឆាប់ជេរយើងមក "
" ស្ងាត់មាត់ធ្វើអី យើងសួរថាស្ងាត់មាត់ធ្វើអី ? " ជូនយ៉ុងសួរទៅកាន់រាងស្តើងដែលខាំមាត់សម្លក់គេទាំងមិនញុចភ្នែកទាល់តែសោះខណះពេលនោះជូនយ៉ុងក៏លើកជើងទាត់ណាមហ្វាតឹចៗ ទាត់រហូតដល់ណាមហ្វាត្រូវរមាលមួយកន្លែងទៅមួយកន្លែងទៀត ! ក៏ព្រោះតែរាងកាយទាំងដៃហើយនឹងជើងត្រូវជាប់ចំណងទើបណាមហ្វាត្រូវគេធ្វើបាបបានតាមសេរី មិនអាចតដៃបាន ។" នាងហ្វា ! "
" សត្វនរកដូចជាបងខ្ញុំលែងចង់និយាយហើយ "
" ព្រោះបងអាក្រក់ហួសកំរិត អាក្រក់ណាស់ " ណាមហ្វាទឹកភ្នែកហូរស្រក់មកតក់ៗគេអាក្រក់ចំពោះនាងខ្លាំងណាស់ទាំងដែលនាងតាំងពីតូចមកមានតែពាក្យថាស្រលាញ់មិនដែលចេះគុំគួនលើគេអ្វីសូម្បីតែបន្តិចសោះមានតែគេទេដែលធ្វើបាបនាងតាំងពីតូចមកដល់ធំធ្វើបាបស្អប់គុំគួនលើរូបនាងមិនលួសមួយថ្ងៃ ។ ណាមហ្វាដឹងថាពេលនេះនាងស្ថិតក្នុងនរកច្បាស់ណាស់គ្មានថ្ងៃអាចនឹងវិលរកសេចក្តីសុខបាននោះទេ !!! នាងខំគេចនឹកគឹតថារត់គេចទៅអោយឆ្ងាយសង្ឃឹមថារយះពេលបួនថ្នាំពេលដែលនាងត្រឡប់មកវិញគេនឹងឆ្អែតឆ្អន់តែអត់ទេសូម្បីតែផ្លូវមួយនេះក៏គេមិនអោយនាងចាកចេញបានសម្រេចដែល ... ។" អ្នកណាអាក្រក់ដាក់អ្នកណាមុន ? "
" យើងសួរថាអ្នកណាអាក្រក់ដាក់អ្នកណាមុន ស្រីចង្រៃឯងកើតមកដណ្តើមក្តីសុខយើងទាំងស្រុងបំផ្លាញសុភមង្គល់ មនុស្សដែលធ្លាប់ស្រលាញ់យើងកាលពីមុនក៏ស្រីចង្រៃឯងឆក់យកទៅអស់ សូម្បីតែអ្នកម៉ាក់បង្កើតយើងក៏មើលយើងក្នុងផ្លូវអាក្រក់គ្រប់យ៉ាងក៏ព្រោះតែស្រីចង្រៃឯងទាំងអស់ចង់អោយយើងលើកលែងអោយស្រីចង្រៃឯងបានសោយសុខងាយមេនទេហាស៎ ? " ជូនយ៉ុងស្រែកដាក់ណាមហ្វាខ្លាំងៗរំពេជនោះដែលគេប្រៀបដូចជាមនុស្សឆ្កួតអញ្ចឹង ណាមហ្វាប្រឹងរំលឹកខ្លួនទៅអោយឆ្ងាយក៏ព្រោះតែខ្លាចគេនៅពេលនេះ ។ បន្ទាប់ពីគេចបានឆ្ងាយណាមហ្វាក៏ហូរទឹកភ្នែកចេញមកដូចជាទឹកបាក់ទំនប់ ហេតុអីក៏ស្អប់នាងហេតុអីក៏គឹតអវិជ្ជមានលើនាងទាំងដែលនាងមិនដឹងអ្វីទាល់តែសោះ ? មនុស្សល្អតែងមានអ្នកតាមស្រលាញ់ចុះគ្រាន់តែទទួលបានក្តីស្រលាញ់តែនាងខុសណាស់មេនទេ ? ហេតុអីក៏លំអៀងលើរូបនាងទាំងដែលកូនទាំងអស់លោកប៉ាហើយនឹងអ្នកម៉ាក់ស្រលាញ់ស្មើរៗគ្នាហេតុអីក៏មើលឃើញតែនាងអាក្រក់ ?

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )