ភាគទី ១០២+១០៣ : រសជាតិស្នេហ៍ទាំងបី !!!

766 36 0
                                    

ពេលយប់បានមកដល់ :
ណាមហ្វុនបានចាកចេញពីផ្ទះបន្ទាប់ពីបញ្ចប់កិច្ចការសាលារបស់នាងរួចហើយ នាងបានកុហកលោកប៉ាអ្នកម៉ាក់ថាចេញទៅខាងក្រៅញាំអីជាមួយមិត្តភក្តិទាំងដែលការពិតនាងបានមករកជីមីននៅឯភូមិគ្រិះរបស់ជីមីនសោះ ។ យល់ទេមនុស្សស្រលាញ់គ្នាបានខ្លួនគ្នាហើយទោះគេមិនពេញចិត្តក៏នាងនៅតែស៊ូមុខក្រាស់មករកគេដែល គេជាអ្នកបំពាននាងច្បាស់ណាស់ថាគេត្រូវតែជាស្វាមីរបស់នាង ...។

     " អត់ទោសមករកអ្នកណាដែល ? " អ្នកយាមទ្វារ
     " មករកលោកមីន បើកទ្វារភ្លាមមក " ណាមហ្វុន
     " អ្នកនាងឈ្មោះអ្នកណាមហ្វុននោះមេនទេ ? "
     " ចាស៎ "
     " បាទចៅហ្វាយហាមបើឃើញអ្នកនាងមកគឺមិនអោយចូលទៅរំខានចៅហ្វាយនៅខាងក្នុងទេ សូមអញ្ចើញត្រឡប់ទៅវិញ " លឺអ្នកយាមទ្វារនិយាយដូចច្នោះហើយណាមហ្វុនក៏ទម្លាក់ទឹកមុខចុះ គេអីក៏ឃោឃៅចំពោះនាងខ្លាំងម្លេះ ? ដល់ថ្នាក់ហាមប្រាមមិនអោយនាងចូលទៅរកគេបែបនេះ នេះគេហួសហេតុចំពោះនាងខ្លាំងពេកហើយ ។

     " បើកទ្វារអោយខ្ញុំចូលភ្លាម " ណាមហ្វុនស្រែកគំហក
     " មិនបានទេ នេះជាបញ្ជាររបស់ចៅហ្វាយ "
     " ចៅហ្វាយថាបើអ្នកនាងចចេសរឹងអោយខ្ញុំប្រើដៃប្រើជើងបាន "
     " បើចង់អោយចៅហ្វាយលោកជាប់គុកក៏សាកទៅ "
     " ខ្ញុំខឹងខលប្តឹងប៉ូលីសឥឡូវនេះថាម្ចាស់ភូមិគ្រិះនេះរំលោភបំពានផ្លូវភេទក្មេងដែលមិនទាន់គ្រប់អាយុ " ណាមហ្វុននិយាយហើយក៏បញ្ចេញទូរស័ព្ទរបស់នាងចុចខលទៅលេខប៉ូលីស អ្នកយាមភូមិគ្រិះនោះពិបាកហាមក៏បើកអោយណាមហ្វុនចូលតែម្តង អោយចៅហ្វាយជាប់គុកបានយ៉ាងមិចបើថាក្មេងនេះរឹងក្បាលមានះចង់ចូលទៅជួបខ្លាំងក៏អោយទៅភ្លក់រសជាតិខ្ទះខ្លាញ់របស់យមរាជម្តងទៅ ...។ 

ណាមហ្វុនក៏ដើរចូលទាំងមិនខ្លាចទាំងដែលមានក្រសែរភ្នែកច្រើនណាស់សម្លឹងមកនាងជាមួយភាពមិនប្រក្រដីនឹងមិនពេញចិត្ត

     " លោកមីននៅទីណា " ណាមហ្វុនសួរទៅកាន់អ្នកបម្រើ
     " បន្ទប់គាត់ " អ្នកបម្រើឆ្លើយទាំងគម្រោះគម្រើយ
     " ប្រហែលជាបន្ទប់មួយនោះ " បន្ទប់ដែលបានធ្លាប់រួមរក្សមេត្រីប្រហែលជាបន្ទប់ផ្ទាល់ខ្លួនរបស់ជីមីន ទើបណាមហ្វុនប្រញាប់ឡើងទៅតែម្តង តែថានៅពេលដែលនាងបើកទ្វារចូលស្រាប់តែប្រទះឃើញ ...

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now