មួយអាទិត្យបានកន្លងផុតទៅ... !!!
ភូមិគ្រិះនៃត្រកូលគីមនាពេលនេះក៏វិលទៅរកភាពស្ងប់សុខភាពសុខសាន្តវិញហើយ គ្មានការវាយដុំគ្មានការឈ្លោះប្រកែកអ្វីទៀតឡើយ គ្រាន់តែលោកប៉ាគឺមិនទាន់អាចបំភ្លេចហើយក៏ទទួលយកបានគឺត្រឹមតែរស់នៅក្រោមដំបូលតែមួយតែមិននិយាយស្តីរកគ្នា ។" ជូនយ៉ុងក្រោកហើយរឺនៅ ? "
" រឺមួយចេញទៅក្រៅបាត់ហើយ ? "
ឆេមីនសួរទៅកាន់អ្នកបម្រើម៉ោងប្រាំពីរព្រឹកជិតចូលម៉ោងប្រាំបីព្រឹកនៅតុអាហារគ្រប់គ្នាញាំជិតរួចទៀតទៅហើយមិនទាន់ឃើញវត្តមានរបស់ជូនយ៉ុងទាល់តែសោះ ? ឆេមីនចេះតែព្រួយបារម្ភព្រោះឃើញមួយរយះតាំងពីកូនស្រីចាកចេញទៅបាត់ទៅជូនយ៉ុងចេះតែចម្លែកឌ្រុកឌ្រោមស្រគត់ស្រគុំៗទៅទើបបានជាឆេមីនព្រួយបារម្ភយកចិត្តទុកដាក់ជាពិសេសខ្លាចក្រែងថាជូនយ៉ុងឈឺមិនមានអ្នកណាបានដឹង ។" អូនបារម្ភពីវាម្លេះ ? វាមិនមេនក្មេងទេ " ណាមជូនមានអារម្មណ៍ទើសទាល់ព្រោះតែឃើញប្រពន្ធខ្វាយខ្វល់ជ្រុល ចិត្តស្អប់រក្សាទុកនៅពេលលេញដដែលទើបលឺអ្វីលើសសួសហើយចេះតែមិនពេញចិត្ត
" ហេតុអីប៉ាប្រតិកម្មម្លេះ ? "
" ម៉ាក់ធ្វើដូចទម្លាប់រាល់ដងសោះនឹង " ណាមហ្វុនលូកមាត់និយាយប៉ាមួយរយះនេះចេះតែមិនសូវត្រូវជាមួយបងប្រុសនាងក៏ចេះតែលូកមាត់រហូតព្រោះទប់មិនបាន >< កូនពៅតែបែបនេះបានប៉ាមិនមាត់ៗចេះតែបញ្ឆេះប៉ា ។" ញាំបាយអោយតែរួចហើយទៅសាលា "
" ចាស៎លោកប៉ា " ណាមហ្វុន
ទីបំផុតមនុស្សដែលនឹកនិយាយដល់អម្បាញមិញក៏ដង្ហើមដល់តែម្តងទើបតែស្ងាត់មាត់បានបន្តិចក៏លិចវត្តមានរបស់ជូនយ៉ុងមកដែលចុះពីជណ្តើរយឿតៗធ្វើដូចមនុស្សអស់កម្លាំងណាស់អញ្ចឹង ។ បើសូម្បីតែណាមជូនដែលនិយាយថាស្អប់ណាស់ក៏ចាប់អារម្មណ៍បន្តិចដែល" ជូនយ៉ុង !!! " ឆេមីនហៅឈ្មោះរបស់ជូនយ៉ុង
" បាទអ្នកម៉ាក់ អរុណសួស្តី "
" សំទោសផងអ្នកម៉ាក់ព្រឹកនេះខ្ញុំរាងមិនសូវស្រួលខ្លួន "
ជូនយ៉ុងប្រឹងញញឹមតែចេញត្រឹមញញឹមស្ងួតពិបាកភ្នែកណាស់ ជូនយ៉ុងក៏ចូលទៅអង្គុយក្បែរឆេមីន ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )