ភាគទី ៩៨ : ដើម្បីរក្សាជីវិតរបស់យ៉ុងត្រូវតែកាតជើងទាំងពីររបស់យ៉ុងចោល

565 27 1
                                    

     " ជើងបង ! ជើងបងកម្រើកមិនបានទេហ្វា "
     " យ៉ុងពុទ្ធោ "
ណាមហ្វាសង្វេកចិត្តជាពន់ពេកកាលបើលោកប្តីមានកម្មគ្រោះថ្នាក់ធ្វើអោយជើងកម្រើកធ្វើចលនាលែងបាន ណាមហ្វាយំអោបជូនយ៉ុង ណាមហ្វាចង់ស្រែកសួរព្រហ្មលិខិតអោយខ្លាំងៗហេតុអ្វីនាងអភ័យទោសអោយប្រុសម្នាក់នេះហើយហេតុអីក៏ព្រហ្មលិខិតដាក់ទណ្ឌកម្មដល់រូបគេទៀត ? ហេតុអីក៏មិនលើកលែងអោយជូនយ៉ុង គេសងនាងអស់ទៅហើយហេតុអ្វីដាក់ទណ្ឌកម្មដល់គេទៀត អ្ហឹកអ្ហឹក

     " ហៅឡានពេទ្យមក ហៅអោយលឿន " ណាមជូនស្រែក
     " បាទចៅហ្វាយបាទ " ចូសុីនរហ័សហៅឡានពេទ្យជាប្រញាប់ដើម្បីអោយមកយកអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
     " មិនអីទេកូន ធ្វើចិត្តអោយនឹងនរ " ឆេមីនអង្អែលក្បាលជូនយ៉ុង
     " ជើងខ្ញុំ ជើង ... " ជូនយ៉ុងនៅតែអាល័យអាលោះដល់ជើងទាំងគូដែលមិនអាចកម្រើកបាន ម្តងនេះមិនដឹងថាទេវតានៅជួយខាងគេម្តងទៀតរឺមួយក៏អត់នោះទេ សូមអោយវាត្រឹមតែជាសុបិន្តអាក្រក់មួយគ្រាផងទៅចុះភ្ញាក់ពីសុបិន្តអាក្រក់ហើយគ្រប់យ៉ាងនឹងល្អដូចដើមវិញ ...។

     " កាដូ ~ កាដូបង " ជូនយ៉ុងស្រវារកកាដូ
     " នេះរបស់កូន " ណាមជូនហុចកាដូកំពិតនោះទៅអោយកូនប្រុស
     " ហ្វា បងនៅចាំបានថាអូនចូលចិត្តវា "
     " បងខ្លាចពេលបងចូលវះកាត់បងមិនអាចមានឱកាសបានឃើញមុខរបស់អូនម្តងទៀតទើបបងទឹញកាដូនេះជូនអូន បងចង់ប្រាប់ថាបងស្រលាញ់អូន " គ្រប់ម៉ាត់ពាក្យសំដីដែលនិយាយចេញមកទាំងប៉ុន្មានធ្វើអោយណាមហ្វាទឹកភ្នែកហូរជោគជាំខ្លាំងជាងមុនទៅទៀត ។ ណាមហ្វាទទួលយកកាដូមួយនោះទាំងញ័រដៃយកមកអោបជាប់ទ្រូង បងល្អយ៉ាងនេះហេតុអ្វីព្រហ្មលិខិតមិនលើកលែងអោយយើងសមបំណងសោះអញ្ចឹង ? ហេតុអ្វីចង់ពង្រាត់អោយគូស្នេហ៍យើងទាំងពីរអោយបែកបាក់ព្រាត់ប្រាស់គ្នាខ្លាំងសម្បើមម្លេះ !?!

ត្រឹមតែប៉ុន្មាននាទីក្រោយឡានពេទ្យក៏បានមកដល់ ក្រុមគ្រូពេទ្យដុតដៃដុតជើងគ្នាជួយជ្រុំជ្រែងម្នាក់មួយដៃមួយជើងថ្នមៗលើកអ្នករបួសដែលគ្រោះថ្នាក់ទាំងពីរទៅសង្គ្រោះនៅមន្ទីរពេទ្យ ...។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Opowieści tętniące życiem. Odkryj je teraz