បីថ្ងៃបានកន្លងផុតទៅ !!!
ថ្ងៃនេះណាមហ្វាត្រូវឡើងយន្តហោះដើម្បីទៅរៀនបន្តនៅសហរដ្ឋអាមេរិកពិតប្រាកដហើយដំណឹងមួយនេះដឹងតែប៉ុន្មានអ្នកតែប៉ុណ្ណោះមិនបានអោយអ្នកផ្សេងដឹងលឺឡើយ ។ ម្តងនេះណាមជូនបញ្ជួនកូនចៅដល់ទៅពីរអ្នកម្នាក់ជាអង្គរក្សហើយម្នាក់ទៀតក៏ជាអ្នកបម្រើទុកដាក់ក្បែរកាយកូនលោកប៉ាហើយនឹងអ្នកម៉ាក់មិនបាននៅជាមួយយ៉ាងណាក៏មានអារម្មណ៍ថាកក់ក្តៅដែល ...។" គ្រាប់ពេជ្ររបស់ប៉ាថែខ្លួនណាដឹងទេ "
" ប៉ាស្រលាញ់កូនខ្លាំងណាស់ក្នុងមួយថ្ងៃត្រូវតែឈ្លាតខលមកប៉ាម្តងកុំបាត់មួយថ្ងៃណាប៉ាបារម្ភពីកូន " ណាមជូនអោបហើយក៏អង្អែលក្បាលកូនស្រីពីក្រោយថ្នមៗម្តងនេះបានជូនដំណើរកូនស្រីដោយផ្ទាល់ហើយក្នុងចិត្តពិតជាត្រេកអរសប្បាយខ្លាំងណាស់ ។ រយះពេល5ឆ្នាំអាចថាយូបន្តិចមេនតែដើម្បីអនាគតត្រូវតែខាំមាត់អត់ទ្រាំ រយះពេល5ឆ្នាំក្រោយនៃការត្រឡប់មកវិញគ្រាប់ពេជ្រមួយដួងនេះច្បាស់ជាមានពន្លឺភ្លឺចិញ្ច្រាចចិញ្ច្រែងអស្ចារ្យខ្លាំងម្តងទៀត ។" កូនស្រលាញ់លោកប៉ាណាស់ "
" អរគុណសម្រាប់គ្រប់យ៉ាងដែលលោកប៉ាផ្តល់អោយកូនពេលកូនមិននៅកុំឧស្សាហ៍ឈ្លោះជាមួយអ្នកម៉ាក់ពេកណាលោកប៉ា ហិហិហិ ប្រយ័ត្នអ្នកម៉ាក់ងរហើយរត់ទៅបាត់ " មុននឹងចាកចេញនាងចង់អោយមានស្នាមញញឹមនាងមិនចង់ឃើញទឹកភ្នែកឡើយ យ៉ាងណាដឹងថាលោកប៉ាហើយនឹងអ្នកម៉ាក់គូស្នេហ៍តាយាយមួយគូនេះឈ្លោះញឹកណាស់ទើបកូនស្រីផ្តាំផ្ញើរតែថាឈ្លោះញឹកក៏ផ្អែមល្ហែមកាន់តែខ្លាំងណាស់ដែលអាយុកាន់តែច្រើនកាន់តែស្រលាញ់គ្នាខ្លាំង >< ។" លែងឈ្លោះហើយប៉ាស្រលាញ់ម៉ាក់កូនសឹងអី " ណាមជូន
" ម៉ាក់ៗ ! មនុស្សសំខាន់ក្នុងជីវិតកូន " ណាមហ្វារំអួយដាក់អ្នកម៉ាក់ហើយបន្ទាប់មកក៏អោបអ្នកម៉ាក់យ៉ាងណែនៗ អ្នកម៉ាក់ដើរតួសំខាន់តាំងពីកូនកើតមករហូតដល់កូនធំពេញរូបពេញរាងគ្រប់បញ្ហាតែងតែមានអ្នកម៉ាក់ចាំដោះស្រាយនៅក្បែរអោបអង្អែលក្បាលកូនហើយនិយាយពាក្យល្អមិនអោយកូនស្រីគឹតច្រើនជានិច្ច គុណបំណាច់របស់អ្នកម៉ាក់ពិតជាមហាសែនធំធេងខ្លាំងណាស់ទើបនៅពេលដែលណាមហ្វាអោបអ្នកម៉ាក់ហើយក៏ស្រាប់តែអួលដើមក៎ហើយក៏ហូរទឹកភ្នែកចេញមកឥតឈប់ ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )