- 1អាទិត្យក្រោយមក !
ជូនយ៉ុងទារចេញពីមន្ទីរពេទ្យតាំងពីប៉ុន្មានថ្ងៃមុនមកម្លេះក៏ព្រោះតែគេអស់អីហើយលែងឈឺណាមួយក៏មិនចង់ដេកពេទ្យយូផ្តល់ឱកាសអោយក្មេងម្នាក់នោះកាន់តែមានប្រៀបជាងគេទ្វេរដងដែល ! តែយូមីមិនយល់ព្រមចង់អោយកូនព្យាបាលតាមគ្រូពេទ្យអោយប្រាកដក្នុងចិត្តថាអស់អីហើយពិតមេទើបជូនយ៉ុងត្រូវដេកពេទ្យដល់ទី1អាទិត្យ ។
អាហារពេលព្រឹកនៅថ្ងៃនេះគឺមានសមាជិកក្នុងគ្រួសារមកអង្គុយពេញតុដូចរាល់ដង ! ណាមជូននឹកឃើញរឿងមួយចង់សួរជូនយ៉ុងព្រោះឆ្ងល់ប៉ុន្មានថ្ងៃមកហើយ នឹកឃើញភ្លាមក៏សួរភ្លាម
" ឯងនឹងលីហ្វៀរ៍យ៉ាងមិច ? បែកគ្នាហើយ " គ្រាន់តែលោកប៉ាសួរហើយភ្លាមណាមហ្វាក៏ងើយមុខសម្លឹងជូនយ៉ុងភ្លាម បែកគ្នាយ៉ាងមិចក្រែងស្រលាញ់គ្នាណាស់មិនថាអញ្ចឹង ?
" ហេតុអីលោកប៉ាសួរបែបនេះវិញ ? "
" ប៉ាឃើញឯងដេកពេទ្យលីហ្វៀរ៍មិនដែលមកសួរសុខទុក្ខទេ " ណាមជូនទៅពេទ្យមើលគេរាល់ថ្ងៃមិនដែលឃើញលីហ្វៀរ៍ទេ ម្លោះហើយទើបឆ្ងល់មិនមានអីចម្លែកទេ" នាងទៅហុងកុងទៅថតទើបមិនបានមក "
" តែក៏ធ្លាប់មកដែល មិនបានជួបគ្នាក៏ខលរកគ្នាតាមទូរស័ព្ទជាប្រចាំ សឹងតែគ្រប់ម៉ោងទៀតផង " ពេលវេលាដែលគេដេកពេទ្យគេអោយក្មេងម្នាក់នេះមកសងសឹកគេបានរហូតតែឥឡូវនេះគេអស់អីហើយវាល្មមនឹងដល់ពេលដែលគេត្រូវទូទាត់បញ្ជីរជាមួយនាងវិញ ! នាងកាន់តែខ្លាំងកាន់តែព្រហើនគេកាន់តែចូលចិត្ត ។" ល្អហើយ ! តែថ្ងៃនេះយកប្អូនទៅក្រុមហ៊ុនផង "
" ប៉ាបានន័យថាមិច ? "
" ពេលដែលឯងដេកពេទ្យស្រីហ្វាក៏ធ្វើការងារជំនួសឯងអស់ច្រើនណាស់ហើយដៃគូចង់មកសហការណ៍ប៉ុន្មានអ្នកនោះក៏ពេញចិត្តនឹងអ្វីដែលស្រីហ្វាលើកឡើងដែល ! គំនិតគ្រប់យ៉ាងនៅជាមួយណាមហ្វាហើយប្អូនមានសមត្ថភាពឯងក៏ពូកែបើយកប្អូនទៅធ្វើជំនួយការមួយជំនាន់នេះត្រកូលគីមយើងច្បាស់ជារក្សាដំណែងតួលេខល្អ " ភាគហ៊ុនមានចុះមានឡើងអ្នកមានកាន់តែកើនការងារក៏ត្រូវការភាពមមាញញឹកក្នុងការប្រយុទ្ធលើភាគហ៊ុនទាំងអស់នេះត្រូវសកម្មណាស់ព្រោះមានអ្នកដេញជើងគ្រប់ពេលទើបគ្រប់ក្រុមហ៊ុនត្រូវការអ្នកមានសមត្ថភាពខ្លាំងដើម្បីជួយលើកស្ទួយមុខមាត់ក្រុមហ៊ុន ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )