ងាកទៅមើលស្ថានភាពគ្រួសារនៅត្រកូលគីមវិញ ! បន្ទាប់ពីញាំអាហារសម្រាប់ពេលយប់រួចហើយទាំងលោកប៉ាហើយនឹងអ្នកម៉ាក់រួមទាំងកូនដែលក៏អង្គុយលេងនៅខាងក្រោមមួយសន្ទុះ ឆេមីនដើរចូលទៅចិតផ្លែឈើអោយស្វាមីមួយសន្ទុះក៏ដើរត្រឡប់មកវិញ
" អរគុណអូន " ណាមជូន
" ទឹកមុខបងអាក្រក់មើលម្លេះ ? កើតអីមេនទេ ? "
" ហឹមមម " ណាមជូនដកដង្ហើមធំមិនស្រណុកចិត្ត
" ហ្វុនឡើងទៅងួតទឹកគេងទៅកូន " ឆេមីនដឹងថាស្វាមីមិនសប្បាយចិត្តរឿងអីទើបនាងមិនចង់អោយណាមហ្វុនដឹងរឿងមិនសប្បាយចិត្តដែល ហ្វុននៅក្មេងណាស់ទើបតែជួបរឿងរណ៉េរញ៉ៃរបស់បងស្រីហើយមិនចង់អោយនាងមានរឿងគឹតច្រើនទៀតទេ ។" ចាស៎ម៉ាក់ ! Good Nightលោកប៉ាអ្នកម៉ាក់ " ជុប៎ៗ ណាមហ្វុនចូលទៅថើបលោកប៉ាហើយនឹងអ្នកម៉ាក់មួយខ្សើតបន្ទាប់មកនាងក៏ឡើងទៅបន្ទប់របស់នាងដែលនៅជាន់ខាងលើបាត់ ។
" បងកើតអី ? "
" អារម្មណ៍បងមិនល្អទាល់តែសោះពេលកូនហ្វាទៅឆ្ងាយ បងមានអារម្មណ៍ថាកូនកំពុងតែពិបាកចិត្តកំពុងតែយំត្រូវការជំនួយយ៉ាងមិចទេ អារម្មណ៍បងមិនដែលកុហកបងទេណាអូនឆេ " ណាមជូនចេះតែនៅមិនសុខអារម្មណ៍ដូចជាមិនស្ងប់យ៉ាងមិចក៏មិនដឹង ចេះតែបារម្ភពីកូនចម្លែកអារម្មណ៍ណាមជូនមិនដែលចេះកុហកណាមជូនឡើយ មានអារម្មណ៍បែបណាគឺតែងតែបែបនោះ ។" អូនថាបងនឹកកូនពេកទេដឹងជូន ? "
" អូនដឹងណាថាបងស្រលាញ់កូនណាស់ " ថ្ងៃនោះឆេមីនក៏ជាអ្នកឈររងចាំមើលអូនហ្វាឡើងយន្តហោះទាល់តែផុតបាត់ ហើយឆេមីនក៏ជាអ្នករៀបចំទុកដាក់អូនហ្វាគ្រប់សព្វបែបយ៉ាងដែលព្រោះតែជឿជាក់ទើបឆេមីនមិនសូវជាបារម្ភមិនបានគឹតវែងឆ្ងាយ ។ ណាមជូនស្រលាញ់កូនម្នាក់នេះខ្លាំងណាស់កូនហ្វាប្រៀបបីដូចជាកែវភ្នែករបស់ណាមជូនទាំងគូអញ្ចឹង ពេលកូនហ្វាចាកចេញក៏មិនបានពោលពាក្យលាលោកប៉ាធ្លាប់មិនជឿជាក់លើកូនស្រែកដេញស្រែកជេរកូនលោកប៉ាក៏មិនទាន់បានលួងលោមហើយក៏សំទោសកូន ហើយក៏រឹតតែមិនបានឃើញមុខទៀតគ្រប់យ៉ាងគឺអត់ទាំងអស់គ្រប់ចំណុចបញ្ហាសុទ្ធតែមិនទាន់មានអ្វីមកបំពេញអោយពេញម្លោះហើយទើបឆេមីនគឹតថាស្វាមីអាចជានឹកដល់កូនស្រីខ្លាំងទើបបង្កើតបានជាអារម្មណ៍មិនល្អ ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )