ភាគទី ៧៦ : ដុំឈាមចង្រៃមួយដុំនោះខ្ញុំបានទម្លាក់វាចោលតាំងពីថ្ងៃដំបូងមកម្លេះ !!!

668 27 0
                                    

ប្រហែលជាពីរម៉ោងក្រោយបានកន្លងផុតទៅគ្រប់គ្នាក៏បានចុះមកពីជាន់ខាងលើវិញ ទឹកមុខម្នាក់ៗគឺពោរពេញដោយស្នាមញញឹមប្រហែលជានិយាយត្រូវរ៉ូវគ្នាអាចមានដំណឹងល្អឆាប់ៗខាងមុខនេះហើយមើលទៅ ។ ជីមីននៅតែថ្នាក់ថ្នមណាមហ្វាដូចដើមសូម្បីតែមួយជំហ៊ានក៏មិនឃ្លាតពីណាមហ្វាដែល

     " សប្បាយចិត្តខ្លាំងណាស់ដែលលោកប៉ាអ្នកម៉ាក់ក្មេកយល់ចិត្ត "
     " អាទិត្យក្រោយខ្ញុំនឹងប្រារព្ធពិធីអោយធំតែម្តង " ជីមីន
     " អោយតែឃើញកូនហ្វារីករាយ ខ្ញុំជាម្តាយមានតែជួយគាំាទ្រ "
     " ត្រឹមត្រូវដែលទេបង ? " ឆេមីនសម្លឹងមុខរបស់ណាមជូន
     " ពិតប្រាកដហើយអូន "
អ្នកទាំងបួនក៏សើចញញឹមជាមួយនឹងគ្នាម្តងទៀតដោយមិនចាប់អារម្មណ៍ពីមនុស្សអរូបម្នាក់ដែលចាំឈរមើលសកម្មភាពឡើយ ។ ឈឺខ្លួនមិនស្មើរនឹងឈឺចាប់នោះឡើយឈឺខ្លួនត្រឹមរយះពេលខ្លីនឹងជាសះស្បើយតែថាឈឺចាប់នេះណារកថ្នាំអ្វីមកដាក់ក៏ដាក់មិនត្រូវដែលលើកលែងតែមានម្ចាស់បេះដូងមកជួយព្យាបាលតែប៉ុណ្ណោះ ។ 

     " សុំលាសិនហើយ អូនហ្វាប្រហែលជាចង់សម្រាក "
     " ធ្វើដំណើរមកហត់ល្ងាចនេះខ្ញុំនឹងនាំអូនហ្វាមកញាំអាហារពេលល្ងាចវិញនៅទីនេះ " ជីមីន
     " ល្អ ! ផ្ញើរមើលថែកូនស្រីផង " ណាមជូន
     " លាហើយលោកប៉ាអ្នកម៉ាក់ "
ណាមហ្វាចូលទៅអោបលាលោកប៉ាហើយនឹងអ្នកម៉ាក់ ពេលនេះគេក្លាយជាប្តីហើយនឹងប្រពន្ធនឹងគ្នាទៅហើយច្បាស់ណាស់ថាប្រពន្ធគួរតែទៅនៅផ្ទះរបស់ប្តី ! ណាមួយផ្ទះនេះមានមនុស្សដែលណាមហ្វាមិនចង់ឃើញមុខផងទើបនាងចង់គេច ។ នាងព្យាយាមមិនចងកម្មជាមួយគ្នាដែលនាងចាកចេញទៅ ហើយពេលដែលត្រឡប់មកវិញនឹងធ្វើជាមិនស្គាល់គ្នារស់នៅរៀងខ្លួនតែគេនេះធ្វើខ្លួនគួរអោយស្អប់ហៅនាងអូនផ្អែមល្ហែមហើយថែមទាំងស្រែកហៅនាងថាជាប្រពន្ធថែមទៀតផង នាងលឺហើយកាន់តែរអើមកាន់តែស្អប់គេលើសដើម ...។

     " តោះអូន ! "
     " ចាស៎បង " 
សូម្បីតែពេលដែលដើរចេញក៏ណាមហ្វាមិនទាំង ទាំងសម្លឹងមើលមុខរបស់ជូនយ៉ុងផងដំណាក់កាលមួយនេះហើយគួរតែដឹងច្បាស់ថាណាមហ្វាស្អប់ខ្លាំងកម្រិតណាហើយ !!! តែថាមនុស្សកាន់តែគេចកាន់តែចង់ជួបកាន់តែគ្រោះថ្នាក់កាន់តែចូលដោយឃើញប្តីប្រពន្ធថ្មីថ្មោងរបស់គេកំពុងតែបណ្តើរគ្នាដើរចេញទៅជូនយ៉ុងក៏តាមពីក្រោយត្រុកៗ 

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Tahanan ng mga kuwento. Tumuklas ngayon