ឃើញថាជូនយ៉ុងត្រូវយ៉ាងដំណុំហើយកុំអោយមើលឃើញថាអាក្រក់ពេកក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់ធ្វើជាឪពុកដែលមានសច្ចះធម៍ណាមជូនសម្រេចថាឈប់វាយលើជូនយ៉ុនបន្ត តែថាបើវាមករកកន្លែងទុក្ខដោយខ្លួនឯងគឺណាមជូនមិនធានាអោយឡើយ ...។ ណាមជូនក៏ដើរទៅក្បែរប្រពន្ធដែលអង្គុយតែឯងម៉ងៗឯណោះវិញ
" ជូន !!! "
" មិនអីទេណាឆេបងចាត់ការរួចហើយ " ណាមជូនចាប់ដៃប្រពន្ធហើយក៏ទាញនាងអោយផ្អែកមកលើទ្រូងដ៌រឹងមាំរបស់គេ អ្នកណាថាជីវិតអ្នកមានមានមុខមានមាត់មានអំណាចរស់ស្រួលគ្មានទុក្ខកង្វក់នោះ ? ក្រឡេកមកមើលគ្រួសារមួយនេះវិញទោះមានបានកំពស់មេឃយ៉ាងណាក៏នៅតែគ្មានក្តីសុខអ្នកណាក៏ដូចតែអ្នកណាមានទុក្ខតែទាំងអស់គ្នានឹងគ្រាន់តែមនុស្សខ្លះចូលចិត្តលាក់មិនចូលចិត្តបញ្ចេញ ។ កាលពីនៅក្រមុំកំលោះរៀងខ្លួនក៏ធ្លាប់មានទុក្ខរួចមកហើយម្នាក់ៗក៏យល់ពីពាក្យថាឈឺចាប់ខ្លាំងដល់ថ្នាក់លែងចង់ជួបលែងចង់ស្គាល់ទៀតទើបខំប្រឹងកែខៃយ៉ាងណាមិនអោយគ្រាប់ពេជ្រនៅក្នុងដៃទាំងឡាយជួបពាក្យថាឈឺចាប់ដូចជាប៉ាម៉ាក់តែចុងបញ្ចប់ក៏នៅតែមិនអាចជំនះគេចពីវេណកម្មផុតនៅតែជួបរឿងអកុសលដដែល...។" បងឈឺដែលទេ ? "
" បងមានកើតអីឯណា ? បងជាអ្នកវ៉ៃវាទេ "
" អូនសួរត្រង់នេះវិញទេ " ឆេមីនលើកបាតដៃស្ទាបត្រង់បេះដូងរបស់ស្វាមី ! សំនួររបស់នាងគឺណាមជូនយល់ច្បាស់ខ្លាំងណាស់ យល់ដល់ថ្នាក់ណាមជូនលាក់ទឹកមុខលែងបានទៀត ណាមជូនអោបឆេមីនបែរមុខមិនអោយអ្នកណាឃើញពីទឹកមុខរបស់គេ" បងឈឺចាប់ណាស់ឆេមីន " នៅក្រោមរបាំងមុខរឹងមាំគឺណាមជូនទន់ខ្សោយខ្លាំងណាស់បេះដូងកំពុងតែត្រូវឆ្អឹសឆ្កៀលយកមកចិញ្ច្រាំទាំងរស់កាលបើត្រូវមនុស្សដែលសំខាន់ខំស្រលាញ់ស្មើរជីវិតធ្វើអោយខកចិត្តខ្លាំង ។ ដូចដែលណាមហ្វាបាននិយាយមុនពេលត្រូវគ្រាប់អញ្ចឹងគឺណាមជូនស្រលាញ់ជូនយ៉ុងណាស់ត្បិតតែមិនមេនជាកូនបង្កើតក៏ដោយតាំងពីកើតបាតជើងក្រហមរនាលមកគឺណាមជូនថ្នាក់ថ្នមបីមើលថែជូនយ៉ុងរហូតមកឈាមមិនដូចគ្នាតែក្តីស្រលាញ់គឺស្រលាញ់ជាងពីអ្វីទៅទៀត លោកប៉ាស្រលាញ់កូនណាស់តែលោកប៉ាមិនដែលនិយាយចំឡើយលោកប៉ាចូលចិត្តបញ្ជាក់តាមទង្វើរឯងជាមនុស្សប្រុសឯងត្រូវតែរឹងមាំធ្វើជាបង្គោលរបស់គ្រួសារមិនគួរទាមទារក្តីស្រលាញ់ហួសហេតុដូចជាប្អូនស្រីៗឡើយ ។ អ្នកដែលធ្លាប់ជួបរឿងដែលខកចិត្តច្បាស់ជាយល់អារម្មណ៍របស់ណាមជូនច្បាស់ហើយថាឈឺកម្រិតណា រូបភាពភាន់ច្រឡុំថាជូនយ៉ុងកាន់កាំភ្លើងបាញ់អូនហ្វាធ្វើអោយណាមជូនឈឺចាប់មហាឈឺចាប់ខ្លាំងណាស់ ឈឺលើសពីអ្វីៗទៅទៀត រូបភាពរឹងមាំកាលពីអម្បាញមិននេះគឺត្រូវបានរលាយអស់ទៅហើយនៅពេលនេះគឺណាមជូនកំពុងតែយំ ...។
VOUS LISEZ
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Roman d'amourស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )