ភាគទី ១០០+១០១ : បងសំទោសហ្វា !!!

735 28 0
                                    

     " នាងជាអ្នកណា !? "
នាងជាអ្នកណារឺ ? ណាមហ្វាលឺពាក្យប៉ុន្មានម៉ាត់នេះហើយធ្វើអោយនាងចង់ដួលសន្លប់ នាងខំរំពឹងរាប់ថ្ងៃខែឆ្នាំសង្ឃឹមថានៅពេលដែលជូនយ៉ុងដឹងខ្លួនហើយនឹងទទួលលទ្ធផលដែលល្អមួយ នាងអាចរស់នៅជុំគ្រួសារយ៉ាងមានសុភមង្គល់បីអ្នកម្តាយឪពុកកូន បើទោះជាជូនយ៉ុងត្រូវពិការដើរមិនបានយ៉ាងណាក៏ដោយក៏នាងនៅតែស្រលាញ់ហើយក៏ស្ម័គ្រថែគ្រួសាររបស់នាងមួយនេះអស់មួយជីវិតលុះដល់ដង្ហើមចុងក្រោយ តែហេតុអ្វី ? ហេតុអីក៏គ្រប់យ៉ាងក្លាយទៅជាបែបនេះ នេះគេមិនចាំនាងសោះរឺហេតុអ្វីក៏សួរនាងថាជាអ្នកណា !?!

     " យ៉ុង " ណាមហ្វាដើរទៅអង្គុយលើពូកជាមួយជូនយ៉ុង
     " ... " ជូនយ៉ុងប្រឹងជ្រួញចិញ្ចើមនឹកឃើញរូបនាងថាជាអ្នកណា
     " យ៉ុងអូនជាហ្វាណា ! ណាមហ្វាប្រពន្ធបងនោះអី "
     " ពួកយើងមិនទាន់រៀបការ តែយើងកំពុងតែមានកូនជាមួយគ្នា " 
ណាមហ្វាដៃម្ខាងអង្អែលផ្ទៃមុខរបស់ជូនយ៉ុងហើយដៃម្ខាងទៀតរបស់នាងក៏ចាប់ដៃជូនយ៉ុងមកស្ទាបពោះរបស់នាង នាងប្រើក្រសែរភ្នែកដែលដឹតដាមទៅដោយទឹកភ្នែករបស់នាងធ្វើជាផ្លូវបំភ្លឺដល់ជូនយ៉ុងអោយជូនយ៉ុងនឹកឃើញដល់រឿងគ្រប់យ៉ាងដែលធ្លាប់ឆ្លងកាត់ជាមួយគ្នាកាលពីមុនមិនថាសោកសៅរឺមួយក៏ផ្អែមល្ហែមនោះទេ ។ មើលទៅជូនយ៉ុងដូចជាគ្មានប្រតិកម្មទាល់តែសោះឡើយ

     " អត់ទេកុំមកកុហក យើងចាំឯងបានហើយ "
ជូនយ៉ុងនិយាយហើយក៏រំកិលខ្លួនចេញពីណាមហ្វាបន្តិចមិនអោយនាងបានប៉ះផ្ទៃមុខនឹងបានចាប់ដៃរបស់គេទៀតនោះទេ សម្តីមិនពិរោះស្តាប់កាយវិការទ្រគោះបោះបោកគេដូចជាមនុស្សឃោឃៅកាលពីមុនអញ្ចឹង ឃើញបែបនោះហើយណាមហ្វាក៏ស្រងាកចិត្តហើយក៏បង្ហូរទឹកភ្នែកចេញមកខ្លាំងៗជាមួយនឹងភាពអស់សង្ឃឹម

     " យ៉ុង ! ហេតុុអីក៏បែបនេះ ហុឺៗៗៗ "
     " យ៉ុងអូនជាប្រពន្ធបងហេតុអីក៏បែបនេះដាក់អូន "
ណាមហ្វាអួលដើមក៎និយាយស្ទើរតែមិនចេញ កូនជិតកើតមកបានឃើញមុខប៉ាហើយនឹងម៉ាក់ទៅហើយតែប៉ាបែរជាមិនចង់ចាំរាល់អនុស្សារ៍ជាមួយម៉ាក់ទាល់តែសោះ !? ហេតុអ្វីក៏ផ្តន្ទាណាមហ្វាខ្លាំងយ៉ាងនេះបំបែកនាងមករាប់សិបថ្ងៃហើយហេតុអ្វីក៏មិនអោយនាងជួបជុំ សុភមង្គល់នាងតើប៉ះពាល់អ្នកណាមេនដែលទេ !? ហេតុអ្វីក៏ធ្វើបាបនារីកំសត់ដូចជានាងម្តងហើយម្តងទៀតបែបនេះ !?!

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now