ប្រាំមួយខែបានកន្លងផុតទៅ :
ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័សតែត្រឹមមួយពព្រិចភ្នែកសោះក៏កន្លងទៅបានប្រាំមួយខែដែលស្មើរនឹងកន្លះឆ្នាំបាត់ទៅហើយ ។ ពេលវេលាក៏កន្លងទៅលឿនតែរឿងបេះដូងហើយនឹងទំហំនៃក្តីឈឺចាប់ ភាពនឹករលឹកដូចជាមិនកន្លងដូចជាពេលវេលាទាល់តែសោះ ។ក្រាកកក ( សម្លេងនៃការរបើកទ្វារបន្ទប់ )
វាសឹងតែក្លាយទៅជាទម្លាប់មួយទៅហើយដែលជារៀងរាល់យប់ជូនយ៉ុងតែងតែចូលទៅក្នុងបន្ទប់របស់ណាមហ្វា គេមិនមេនចូលទៅលេងនោះទេតែក៏ចូលទៅគេងប្រើរបស់របរនៅក្នុងបន្ទប់ស្រមៃថាបានណាមហ្វានៅជិតទាល់តែកៀកព្រឹកព្រលឹមដែលជាពេលគ្រប់គ្នាក្រោកពីដំណេកទើបជូនយ៉ុងចាកចេញពីបន្ទប់របស់ណាមហ្វា !!!" ហឹមមម ! ហ្វា "
" បងនៅតែនិយាយពាក្យដដែល "
" បើអាចទាញពេលវេលាវិលថយក្រោយបានបងនឹងធ្វើតាមបេះដូង បងនឹងអោបអូនអោយជាប់មិនលែងដៃអូនឡើយ " រយះពេលកន្លះឆ្នាំមកនេះជូនយ៉ុងដេកស្តាយក្រោយស្ទើរតែរាល់យប់ បើគេមិនអោបគំនុំម្លោះហើយពេលនេះគេក៏ប្រហែលជាមិនបាត់បង់ ហើយក៏ប្រហែលជាកំពុងតែមានសេចក្តីសុខជាមួយហ្វាទៀតផង ...។តែណ្ហើយវាហួសអស់ទៅហើយពេលនេះមានតែដេករាប់ថ្ងៃរាប់ខែទម្រាំតែកន្លងផុតជាច្រើនឆ្នាំរងចាំអោយណាមហ្វារៀនចប់ហើយក៏ត្រឡប់មកវិញ ! ពេលនេះគ្មានឱកាសសូម្បីតែហោះហើរទៅជួបនៅក្រៅស្រុកព្រោះថាណាមជូនបានបិទសិទ្ធអស់ទៅហើយមិនត្រឹមតែប្រទេសដែលណាមហ្វាកំពុងតែសិក្សាទេប្រទេសផ្សេងៗវិញគឺដូចគ្នាអោយតែមានឈ្មោះថាគីមជូនយ៉ុងគឺមិនអាចហោះហើរបានគ្រប់ជើងអាកាសចរណ៍ ...។
" រាត្រីសួស្តីណាហ្វា ... "
" បងស្រលាញ់អូន " ជូនយ៉ុងថើបខ្នើយរបស់ណាមហ្វាហើយបន្ទាប់មកក៏ដាក់ក្បាលដេកលង់លក់បាត់ទៅ ។ព្រឹកថ្ងៃថ្មីជាបន្តទៀត :
ដូចសព្វមួយដងដែលអោយតែក្រោកឡើងពេលណាគឺជូនយ៉ុងរមួលពោះជូមាត់រកក្អូតជាប្រចាំ គេក្អួតទាល់តែអស់រលីងពីពោះទើបឈប់ វាក្លាយទៅជាទម្លាប់ប្រចាំទៅហើយទើបជូនយ៉ុងមិនកត់សម្ពាល់ថាខ្លួនឯងចម្លែក ។ ក្រោយពីចាត់ការរឿងផ្ទាល់ខ្លួនហើយជូនយ៉ុងក៏ចុះមកញាំអាហារពេលព្រឹកនឹងបានប្រញាប់ទៅធ្វើការដូចទម្លាប់រាល់ដង
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )