ណាមជូនត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់យ៉ាងឆាប់រហ័ស នៅខាងមុខបន្ទប់សង្គ្រោះបន្ទាប់គឺមានតែសម្លេងស្រែកទ្រហោរយំ ណាមជូនជាបង្គោលដ៎រឹងមាំនៅក្នុងគ្រួសារកម្រមានអ្វីមកផ្តួលបានណាស់ តែនៅពេលនេះណាមជូនដួលហើយតើអោយឆេមីនស្រ្តីដែលទន់ខ្សោយឈររឹងមាំបានយ៉ាងមិចទៅ ?
" អ្នកម៉ាក់ ហឹកកកហឹកកក "
" អ្នកម៉ាក់តើលោកប៉ានឹងកើតអីធ្ងន់ធ្ងរដែលទេអ្នកម៉ាក់ " ណាមហ្វុនយំអោបអ្នកម៉ាក់គ្រួសារធ្លាប់តែមានសុភមង្គល់តែត្រូវមកជួបរឿងរន្ធត់បែបនេះនាងពិតជាតក់ស្លុតហើយភិតភ័យខ្លាំងណាស់ ។ បងស្រីកំពុងបែកធ្លាយរូបភាពអាក្រាតនៅលើបណ្តាញសង្គម លោកប៉ាចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់គ្រួសារមួយនេះមានវិបត្តិធ្ងន់ធ្ងរណាស់" ប៉ាមិនកើតអីទេណាហ្វុន ! ប៉ាកូនរឹងមាំណាស់ "
" តែកូន ! កូនខ្លាចណាស់អ្នកម៉ាក់ ហឹកកហឹកក កូនខ្លាចណាស់ "
" មិនអីទេណាកូន មិនអីទេ " ឆេមីនព្យាយាមទប់ទឹកភ្នែកមិនអោយហូរនាងព្យាយាមធ្វើខ្លួនឯងអោយរឹងមាំបើទោះជានៅពេលនេះនាងកំពុងតែភ័យខ្លាចយ៉ាងណាក៏ដោយ ! បើនាងមិនរឹងមាំតើអោយនាងលួងលោមកូនស្រីបានយ៉ាងមិច ? សំបកខាងក្រៅអាចរឹងមាំតែសំបកខាងក្នុងនៅពេលនេះកំពុងហូរទឹកភ្នែកដូរហូរទឹកជំនន់ ។" លោកម្ចាស់នឹងលោកស្រីម្ចាស់ " ចូសុីន
" ... " ឆេមីនងើយសម្លឹងចាស់ៗទាំងពីរដែលកំពុងតែដើរមកជាមួយនឹងអង្គរក្សជាច្រើនអ្នក លោកម្ចាស់គីមហើយនឹងលោកស្រីម្ចាស់គីមមានពាក់វែនតាខ្មៅបិទបាំងទៀតមើលទៅប្រហែលជាទើបតែគេចពីអ្នកកាសែតហើយមើលទៅ ។" នៅជាមួយពូចូសិនណាកូន " ឆេមីនដើរទៅទទួលលោកប៉ាអ្នកម៉ាក់ក្មេកជាមួយនឹងអារម្មណ៍ភិតភ័យ កូនស្រីបង្កើតរបស់នាងបង្ករឿងរ៉ាវធំកក្រើកពេញបណ្តាញអុីនធឺណេតធ្វើអោយស្អុយអាប់អោនមុខមាត់ដល់ត្រកូលក្នុងនាមជាម្តាយពិតជាសោកស្តាយណាស់ ។
" លោកប៉ាអ្នកម៉ាក់ " ឆេមីន
" ណាមជូនយ៉ាងមិចហើយកូនឆេ " លោកម្ចាស់គីម
" នៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេលោកប៉ា " ឆេមីនឆ្លើយតបទាំងអោនមុខចុះ បន្ទាប់មកនាងក៏លុតជង្គង់ចុះនៅចំពោះមុខលោកប៉ាហើយនឹងអ្នកម៉ាក់ក្មេកធ្វើអោយពួកគាត់ទាំងពីរភ្ញាក់ខ្លាំងណាស់ នៅពេលនោះដែលណាមហ្វុនក៏រត់ទៅក្បែរអ្នកម៉ាក់របស់នាងដែលនៅពេលដែលឃើញអ្នកម៉ាក់ក្រាបសំពះលោកយាយហើយនឹងលោកតាណាមហ្វុនក៏ក្រាបសំពះតាមដែល
ESTÁS LEYENDO
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )