ភាគទី ៤២ : យើងតិរច្ឆានចំពោះតែឯងម្នាក់ទេ !!!

545 26 0
                                    

ក្នុងខួរក្បាលណាមហ្វាគឺវិញខ្ញាល់បែកអំពិលអំពែកមើលអ្វីលែងឃើញ ក្បាលរបស់នាងឡើងពកធំក៏ព្រោះតែស្នាដៃគេចាប់បោកទៅនឹងតុប៉ុន្មានដងកាលពីអម្បាញមិញនេះ ។ ជូនយ៉ុងផឹកស្រាបណ្តើរជក់បារីបណ្តើរគេញាណបារីខ្លាំងណាស់មើលទៅ គេសម្លក់នាងដោយក្រសែរភ្នែកស្អប់ខ្ពើមនាងជាទីបំផុត

     " មាយាណាស់នាងមាយា "
     " ប៉ុណ្ណឹងសោះធ្វើដូចជិតងាប់ ខ្ពើមចរិកណាស់ "
     " មាយាដកខ្ញី " ជូនយ៉ុងស្រែកពីចំងាយដាក់ណាមហ្វា ភ្នែកនាងអាចស្រវាំងក៏ព្រោះប៉ះទង្គឹចក្បាលយ៉ាងដំណុំធ្វើអោយបែកអំពិលអំពែកតែត្រចៀកនាងមិនបានថ្លង់នោះទេគ្រប់ពាក្យសំដីដែលគេនិយាយមកកាន់នាងគឺនាងស្តាប់លឺទាំងអស់ ។ នាងមិនចង់អោយគេនិយាយបែបនេះមិនចង់អោយគេដៀលថានាងមាយាតែនាងពិតជាមិនអាចស៊ូទ្រាំបានពិតមេននាងអស់ខ្យល់ពីក្នុងខ្លួនហើយពេញមួយថ្ងៃត្រូវគេធ្វើបាបយ៉ាងដំណុំសូម្បីតែបាយមួយគ្រាប់ក៏មិនបានលេបចូលពោះផងតើអោយនាងមានកម្លាំងមកពីណា ? រាងកាយតាំងពីក្បាលដល់ចុងជើងសុទ្ធតែស្លាកស្នាមជាំខៀវទាំងដុំមានខ្លះទៀតក៏បែកឈាម គែមៗមាត់ក៏ហើុមទៀតហឹមមជីវិតជាព្រះនាងបានធ្លាក់ទាបដល់ដីហើយ

     " លោកប៉ា ហឹកកហឹកក អ្នកម៉ាក់ "
     " កូនឈឺចាប់ណាស់មកជួយកូនផង ហឹកកហឹកក "
     " កូនឈឺណាស់មេត្តាមកជួយកូនផង " ណាមហ្វាសម្រក់ទឹកភ្នែកយ៉ាងស្ងប់ស្ងាត់បបូរមាត់របស់នាងហើុបនិយាយពាក្យអស់ទាំងនេះដោយសម្លេងស្រាលខ្សិបខ្សួលឈឺចាប់ជាទីបំផុត ។

             SKIP !

ណាមជូនតាំងពីអង្វរឆេមីនអោយជានាបានសម្រេចពេលនេះក៏នាំនាងត្រឡប់មកភូមិគ្រិះវិញត្រឡប់មកធ្វើជាលោកស្រីធំវិញ ។ យប់ស្ងប់ស្ងាត់នៅក្នុងបន្ទប់ទាំងពីរអ្នកប្តីប្រពន្ធមិនទាន់គេងនោះទេ ឆេមីនផ្អែកក្បាលក្រោមដើមទ្រូងរបស់ណាមជូន ហើយណាមជូនក៏អង្អែលក្បាលរបស់ឆេមីនថ្នមៗជាមួយនឹងក្តីស្រលាញ់

     " ពេលណាទើបបងគេង ? "
     " ហឹមម បងនឹកកូនបងចង់សំទោសកូន "
     " បងជាប៉ាមួយរូបដែលអាក្រក់ខ្លាំងណាស់កូនមានបញ្ហាបែរជាជាន់កូនថែមទាំងដែលបងជាប៉ាបងគួរតែការពារកូនអោយបានល្អ បងបណ្តោយអោយខុសមួយគ្រាបងពិតជាស្តាយក្រោយណាស់ " ណាមជូនកំពុងតែមានវិប្បដិសារីក៏ព្រោះតែរឿងមួយនោះ ស្តាយណាស់គេទៅដល់ស្របពេលដែលកូនទៅបាត់មិនបានអោបកូនមិនបានឃើញមុខកូនជាលើកចុងក្រោយហើយក៏រឹតតែស្តាយដែលមិនបានជួនដំណើរកូនបណ្តោយអោយឆេមីនចាត់ការតែម្នាក់ឯង

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now