ឆេមីនសម្រេចចិត្តរួចហើយថានឹងចាកចេញពីផ្ទះមួយនេះមិនមេនថាគ្រប់ពាក្យសំទោសត្រូវតែអាចកែខៃបាននោះទេទាល់តែបង្រៀនអោយស្គាល់រសជាតិអោយស្វាងភ្លឺភ្នែកម្តងទើបពេលក្រោយនឹងមិនសាងកំហុសដដែលៗ ។ ក្រោយពីរៀបឥវ៉ាន់រួចឆេមីនក៏ទៅមើលណាមហ្វានៅឯបន្ទប់ដោយក្តីបារម្ភរបស់ម្តាយ
" អ្នកម៉ាក់ " ណាមហ្វាទឹកមុខស្រងួតស្រងាត់ ឆេមីនចូលទៅក្បែរកូនទៅអង្គុយក្បែរកូនស្រី ណាមហ្វាដាក់ក្បាលយកទ្រូងម្តាយធ្វើជាបង្អែកហើយក៏អោយម្តាយយ៉ាងណែន ។ តាំងពីកើតមកម៉ាក់ក៏តស៊ូលំបាកដើម្បីកូននៅពេលនេះម៉ាក់ក៏នៅតែការពារហើយស្រលាញ់កូន ក្តីស្រលាញ់របស់អ្នកម៉ាក់ពិតជាធំធេងដូចមហាសមុទ្រខ្លាំងណាស់ទោះមនុស្សគ្រប់គ្នាមើលកូនស្រីក្នុងផ្លូវអាក្រក់យ៉ាងណាក៏ដោយក៏ក្នុងក្រសែរភ្នែករបស់ម្តាយកូននៅតែល្អជានិច្ចកូននៅតែជាគ្រាប់ពេជ្រដែលមានពន្លឺភ្លឺចែងចាំងល្អស្រស់ស្អាត ។
" ម៉ាក់នឹងទៅពិតមេនរឺ ? "
" ប្រាកដហើយកូនធ្វើជាមនុស្សទាល់តែមានចិត្តទៀតត្រង់ ពាក្យសំដីដែលនិយាយចេញមកហើយគឺមិនអាចលេបចូលវិញបានទេ មិនអីទេណាកូនទៅទីនេះហើយម៉ាក់នឹងអោយពូចូតាមមើលកូនរហូតមិនអោយទៅណាឆ្ងាយពីកូនទេ " ឆេមីនអាចដាច់ចិត្តមិនចង់រស់នៅជាមួយណាមជូនតែណាមហ្វាផ្សេងនាងក្មេងណាស់ត្រូវការភាពកក់ក្តៅទាំងសងខាងបើទោះជាលោកប៉ាធ្លាប់ប្រើពាក្យសំដីមិនល្អដាក់កូនបែបណាក៏ដោយ ។ នៅមានណាមហ្វុនទៀតនាងរឹតតែនៅក្បែរជាងណាមហ្វាមិនទាន់ចេះគឹតជ្រៅរាក់នៅឡើយ ចុះប្រសិនបើហ្វុនមកដល់ផ្ទះលែងមានអ្នកណានៅតែនាងមានអារម្មណ៍បែបណា ? ម្លោះហើយចាកចេញតែម្នាក់ឯងវាជារឿងដែលល្អបំផុត ។" តែកូនចង់នៅជាមួយម៉ាក់ "
" ម៉ាក់មិនបានទៅណាឆ្ងាយពីកូនទេកូនសម្លាញ់ ! ម៉ាក់នៅក្បែរកូនជានិច្ចស្តាប់ពាក្យរបស់ម៉ាក់ណាហ្វាកូនត្រូវតែរឹងមាំក្នុងដំណាក់កាលណាក៏ត្រូវតែរឹងមាំថ្ងៃនេះកូនដួលកូនយំអោយឆ្អែត ពេលឆ្អែតហើយកូនជូតទឹកភ្នែកចេញហើយដើរទៅមុខបន្ត ឆាកជីវិតរបស់មនុស្សយើងខ្លីណាស់កុំស្តាយពេលវេលាដែលធ្លាប់ចំណាយមានជីវិតត្រូវតែមានក្តីសង្ឃឹមស្រលាញ់ខ្លួនឯងអោយច្រើនៗ " ពាក្យសំដីរបស់អ្នកម៉ាក់គ្រប់ម៉ាត់បង្កប់ដោយអត្ថន័យជ្រៅខ្លាំងណាស់ ស្តាប់ហើយធ្វើអោយចិត្តមួយដែលទន់ខ្សោយប្រែជារឹងមាំភ្លាមៗ ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )