ភាគទី ៩២ : ដើមហេតុគ្រប់យ៉ាងព្រោះតែនាង !!!

626 25 0
                                    

មួយម៉ោងបានកន្លងផុតទៅ :
បន្ទប់សង្គ្រោះក៏បានបើកទ្វារមកបង្ហាញអោយឃើញដៃកាំបិទធំក្នុងការវះកាត់គឺលោកគ្រូពេទ្យធំម្នាក់ដើរចេញមក តាមរយះទឹកមុខដូចជាធូរលុងបន្តិចហើយក៏តានតឹងបន្តិចធ្វើអោយសាច់ញាតិក្រុមគ្រួសារញោចសរសៃពោះបុកភ័យឡើងភើតៗ មិនដឹងថាជាដំណឹងល្អរឺមួយក៏ជាដំណឹងអាក្រក់នោះទេ ។

     " គ្រូពេទ្យ ! កូនប្រុសរបស់ខ្ញុំយ៉ាងមិចហើយ ? "
     " តើគេមិនអីទេមេនដែលទេគ្រូពេទ្យ ? " យូមីសួរទាំងអន្ទះសារ
     " តាមរយះស្ថានភាពអ្នកជំងឺនាពេលនេះគឺផុតពីគ្រោះថ្នាក់ហើយ តែមិនទាន់អាចសប្បាយចិត្តបានទេ ព្រោះតាមរយះអាអុិចសារ៉េផ្សេងៗបានឃើញថាលលាដ៍ក្បាលរបស់អ្នករបួសមានការស្រាំធ្ងន់ធ្ងរ ហើយក៏មានដុំឈាមកកនៅក្នុងខួរក្បាលកម្រិតធ្ងន់ ដុំឈាមកៀបនឹងឆ្អឹងនៃខួរក្បាលធ្វើអោយគ្រូពេទ្យពិបាកនឹងវះកាត់ នៅពេលនេះពួកយើងបានត្រឹមតែចាក់ថ្នាំផ្សាំនឹងរងចាំអោយអ្នករបួសដឹងខ្លួនវិញសិនប៉ុណ្ណោះ "
ដំណឹងល្អលាយឡុំជាមួយនឹងដំណឹងអាក្រក់ តែស្តាប់ទៅគឺដំណឹងអាក្រក់ច្រើនជាងក៏ព្រោះតែឈាមកកក្នុងខួរក្បាលមិនទាន់អាចវះកាត់បានជូនយ៉ុងនៅតែធ្លាក់ក្នុងសភាពគ្រោះថ្នាក់ដដែល ។

     " នេះមានន័យថា- "
     " សម្រាប់ការវះកាត់យកឈាមកកគ្រូពេទ្យសុំអោយអ្នកជំងឺជាអ្នកសម្រាច់ វះកាត់អាចស្លាប់កំឡុងពេលវះកាត់ក៏ថាបាន រឺមួយក៏អាចស្លាប់នៅពេលវះកាត់ហើយ ក្នុងចំណោមអ្នកជំងឺរាប់មុឺនអ្នកមានតឹចអ្នកបំផុតដែលឆ្លងកាត់ដំណាក់កាលដែលកាចសាហាវមួយនេះបាន "
ស្តាប់គ្រូពេទ្យនិយាយហើយម្នាក់ៗក៏ធ្លាក់ថ្លើមក្តុក ជាពិសេសនោះគឺណាមហ្វាបើមិនទឹកភ្នែកវិញមិនដឹងហូរបាក់ពីទំនុបណាមកទេ ហូរឡើងទឹកភ្នែកពណ៍ស៎ចង់ក្លាយជាទឹកភ្នែកពណ៍ឈាមទៅហើយ ។ មនុស្សល្អរួចផិតក្តីស្លាប់ថ្ងៃនេះតែមិនអាចរួចផុតពីក្តីស្លាប់នៅថ្ងៃក្រោយពិតមេន ព្រហ្មលិខិតហាក់លំអៀងដាក់ជូនយ៉ុងខ្លាំងណាស់មិនបើកភ្នែកមើលទង្វើរល្អរបស់ជុនយ៉ុងទាល់តែសោះហើយ ཀ ʖ̯ ཀ ។

     " ពេលនេះអ្នកជំងឺស្ថិតក្នុងសភាពបញ្ចូលឈាមនៅឡើយ "
     " ហើយដាក់ឧបករណ៍តាមដានអាការះគ្រប់ពេល "
     " សាច់ញាត់អាចចូលទៅមើលបានតែហាមរំខាន "
     " ខ្ញុំសុំលាសិនហើយ "
គ្រូពេទ្យធំនិយាយចប់ហើយគ្រូពេទ្យផ្សេងៗក៏បានចាកចេញមកដូចគ្នា ក៏ព្រោះតែអាការះរបស់ជូនយ៉ុងនៅធ្ងន់ធ្ងរពេទ្យមិនទាន់អាចប្រាកដបានទើបគ្រូពេទ្យដាក់អោយនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ រងចាំអោយឆ្លងផុតមួយយប់អ្នកជំងឺប្រសើរហើយចាំផ្លាស់ទៅបន្ទប់ផ្សេងនឹងពិគ្រោះយោបលជាមួយអ្នកជំងឺរឿងវះកាត់យកដុំឈាមជាបន្ត ...។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now