ផាច់ ( មួយកាំផ្លៀង )
ម្តងនេះទ្រាំលែងបានណាមហ្វាក៏ទះណាមហ្វុនមួយកាំផ្លៀងយ៉ាងខ្លាំងមិនមេនទះព្រោះខឹងញ័រសាច់ដែលប្អូនញ័រចង់បានរបស់បង តែទះព្រោះតែណាមហ្វុនលែងសល់ភាពជាស្ត្រីខ្លួនឯងជាស្រីទើបតែមានវ័យ17ឆ្នាំមិនទាន់ធំពេញវ័យជាស្រីក្រមុំបែរជាហ៊ានបោះពាក្យនិយាយគគ្រិចគួរអោយស្អប់ដូចគ្មានអ្នកណាប្រដៅ ។ ផ្ទៃមុខរបស់ណាមហ្វុនត្រូវបែរទៅម្ខាងជូនយ៉ុងក៏ស្លុតណាស់ដែលនៅពេលឃើញណាមហ្វាទះប្អូនដូចច្នោះ ជូនយ៉ុងបម្រុងនឹងដើេរចូលទៅរក តែណាមហ្វុនក៏ញុចភ្នែកអោយឈរមើលហាមចូលមករំខាន ។" កុំធ្វើអោយលោកប៉ាអ្នកម៉ាក់ខូចកេរ្តិ៍ឈ្មោះណាមហ្វុន "
" កូនស្រីត្រកូលនេះខូចឈ្មោះតាំងពីយូមកហើយ "
" បងហ្វាមានចាំរឿងអាម៉ាស់របស់ខ្លួនឯងអត់ !? "
" ឯងចង់បានអ្វីអោយប្រាកដណាមហ្វុន " ណាមហ្វាស្រែក
ខណះពេលដែលបងស្រីបោះសំនួរតម្រូវការសួរណាមហ្វុនក៏សើច ហើយក៏ដើរចូលទៅអោយកៀកនឹងបងស្រី តែថាបងស្រីក៏ដើេរថយក្រោយព្រោះមិនចង់ខ្លាំងទៅខ្លាំងមកពេក ។" ឈប់អាត្មានិយមទៅ "
" ឈប់ព្រោះតែក្តីសុខខ្លួនឯងបំផ្លាញបេះដូងអ្នកដទៃទៅ "
" ឯងចង់និយាយពីអ្វី "
" មានកូនជាមួយបងប្រុសហើយអោយអ្នកផ្សេងចិញ្ចឹម !!! "
គ្រប់ម៉ាត់ដែលណាមហ្វាបាននិយាយស្តាប់មើលទៅរៀងហួសហេតុបន្តិចអាចថាមិនគោរពបងស្រីក៏បានដែល តែគ្រប់យ៉ាងគឺប្អូនស្រីធ្វើព្រោះតែចង់អោយបងស្រីភ្ញាក់ខ្លួនឈប់រឹងឈប់ទាញអ្នកណាអោយមកឈឺចាប់ព្រោះតែហ្គេមដែលបងស្រីកំពុងតែលេង នាងគ្រាន់តែធ្វើអោយល្អទាំងសងខាងតែប៉ុណ្ណោះជីមីននឹងមិនលង់ខ្លួនខ្លាំងហើយឈឺចាប់ធ្ងន់ធ្ងរខ្លាំងជាងនេះចំណែកឯជូនយ៉ុងវិញក៏មិនឈឺចាប់ខ្លាំងនៅពេលដែលប្រុសផ្សេងមកថ្នមថែណាមហ្វាជំនួស ។" ឯងដឹងមកពីណា ? អ្នកណាប្រាប់ឯង "
" អាថ៍កំបាំងគ្មានទេលើលោកបងស្រី "
" ឯងកុំនិយាយរឿងនេះទៀត ហើយកុំខំប្រឹងពេក "
" បងនឹងហើយដែលកុំខំប្រឹងពេក ប្រយ័ត្នមិនជាប់សូម្បីតែម្នាក់ក៎ព្រោះតែខ្លួនឯងអាត្មានិយមដាក់អ្នកដទៃ បងមិនឈឺតែគេឈឺបើមិនច្បាស់លាស់កុំយកគេមកលេងសើច ព្រោះគេមិនមេនជាជម្រើសដែលអោយបងយកគេកំដរការឈឺចាប់ទេ " បើមិនស្រលាញ់កុំផ្តល់ក្តីសង្ឃឹមបើមិនស្រលាញ់គួរដោះលែងមិនមេនបន្តរស់នៅជាមួយសុភមង្គល់ក្លែងក្លាយ គ្រប់ម៉ាត់របស់ណាមហ្វុនធ្វើអោយណាមហ្វាឆ្អែតចុកឆ្អល់ដល់ថ្នាក់ហុើបមាត់កម្រើកត៎លែងកើត ។ ណាមហ្វាលែងនិយាយជាមួយប្អូនស្រីទើបរហ័សដើរគេច នៅពេលដែលនាងដើរគេចនាងក៏ជួបមុខនឹងជួនយ៉ុងដែលឈរសម្លឹងមុខនាងជាមួយនឹងទឹកមុខស្រពាប់ស្រពោន ទឹកមុខរបស់ណាមហ្វាដូចចងគំនុំជាមួយជូនយ៉ុងយ៉ាងអញ្ចឹងទឹកមុខបង្កប់ដោយក្តីក្រោធខឹងខ្លាំងសម្បាគ្មានមនោសញ្ចេតនា បន្ទាប់ពីសម្លក់មុខរបស់ជូនយ៉ុងហើយបន្ទាប់មកណាមហ្វាក៏ដើរបុកនឹងជូនយ៉ុងមួយទំហឹងហើយក៏ដើេរចូលទៅក្នុងបន្ទប់បាត់ ។" ហ្វុន !!! ហេតុអីនិយាយជាមួយហ្វាខ្លាំងម្លេះ ? "
" ហេតុអីរឺ ? មូលហេតុលើបងហេតុអីក៏បងមកសួរខ្ញុំ ? "
" ណាមហ្វុន !!! "
" បងគួរតែអោបបងហ្វាអោយជាប់បង្ហាញក្តីស្រលាញ់អោយបងហ្វាបានឃើញអោយបងហ្វាបានទន់ចិត្តបញ្ចប់រឿងគ្រប់យ៉ាងមុនពេលទាញអ្នកដទៃអោយមកឈឺចាប់ច្រើនជាងនេះ ខ្ញុំលះបង់អស់ហើយបងប្រុសកុំធ្វើអោយការលះបង់របស់ខ្ញុំប្រែជាអត់ប្រយោជន៍ "
ណាមហ្វុននិយាយតែប៉ុណ្ណឹងហើយនាងក៏ប្រញាប់ត្រឡប់ចូលទៅក្នុងបន្ទប់វិញ នាងជ្រុលទាញទ្វារបិទដោយកម្លាំងដៃធ្ងន់ក៏ធ្វើអោយសំឡេងមួយនោះរំខានដល់ដំណេករបស់ជីមីនធ្វើអោយជីមីនភ្ញាក់ភ្លាមៗ" ហ្វុន !!! "
" អឺក លោកភ្ញាក់ហើយមេនទេ ? "
" យប់មិញ- យប់មិញបងមានធ្វើអីអូនដែលទេ ? "
" អត់មានទេ លោកគេងលើពូកខ្ញុំគេងលើសាឡុង "
" ខ្ញុំទៅងួតទឹកហើយប្រញាប់ទៅសាលា "
ណាមហ្វុនធូទ្រូងវិញដែលជីមីនទើបតែក្រោកមិនបានលឺការសន្ទនារវាងនាងហើយនឹងបងស្រីរួមទាំងបងប្រុសម្នាក់ទៀតដែល ។ ជីមីនសម្លឹងរូបថតរបស់ណាមហ្វុនមិនដាក់ភ្នែក កុំថាឡើយតែណាមហ្វុននេះសូម្បីតែជីមីនក៏បែងចែកអារម្មណ៍ខ្លួនឯងលែងត្រូវដែល ។ងាកក្រឡេកទៅមើលជូនយ៉ុងឯណោះវិញ ជូនយ៉ុងសម្លឹងណាមហ្វាតាមរយះចន្លោះទ្វារបន្ទប់ដែលបិទមិនជិត ជូនយ៉ុងដឹងថាណាមហ្វាមានអារម្មណ៍អាម៉ាស់ចំពោះខ្លួនឯងខ្លាំងជាពិសេសនោះគឺទង្វើរអាក្រក់របស់ជុនយ៉ុងដែលចេញផ្លែផ្កាអោយណាមហ្វានាពេលនេះ ។
" ហ្វា ! អាចអោយបងចូលទៅបន្តិចបានដែលទេ ? "
" ចេញអោយឆ្ងាយកុំអោយខ្ញុំឃើញមុខឯងទៀតអោយសោះ "
" ប្រយ័ត្នខ្ញុំយកកាំភ្លើងបាញ់បំបែកក្បាលរបស់ឯង "
ណាមហ្វាប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំងនៅពេលដែលមានអ្នករំលឹកថានាងមានកូនជាមួយជូនយ៉ុងទាំងដែលនាងព្យាយាមកុហកខ្លួនឯងនឹងអ្នកគ្រប់គ្នាថាកូនក្មុងពោះរបស់នាងមិនមេនជាកូនរបស់ជូនយ៉ុងនោះឡើយ នៅពេលនេះចិត្តស្អប់ដែលណាមហ្វាមានទៅលើជូនយ៉ុងគឺកើនឡើងខ្លាំងសម្បានាងស្អប់ជូនយ៉ុងជាងពីលាមកទៅទៀត ។" សំទោសហ្វា ! បងសំទោស "
" ទៅងាប់អោយបាត់ទៅ- ទៅងាប់ទៅ "
" ហ្វាបងសំទោស " ជូនយ៉ុងទឹកភ្នែកហូរទៀតហើយ
" យើងប្រាប់អោយឯងចេញអោយផុតពីមុខយើងទៅ "
ម្តងនេះណាមហ្វាស្រែកកាន់តែខ្លាំងជាងមុនទៅទៀត ជូនយ៉ុងមិនចង់អោយនាងស្អប់ខ្លាំងជាងនេះជាពិសេសគឺមានសម្ពាធនៅពេលដែលឃើញមុខរបស់គេទើបគេយល់ព្រមដើរចេញ នេះហើយជាលទ្ធផល នៅពេលដែលស្រលាញ់អូនខ្លាំងគឺអូនស្អប់បងខ្លាំងដូចគ្នា ...។==============================
ចង់ឃើញឈុតជូនយ៉ុងដើរចូលឡានអត់ 😬✨ថេយ៍ឆេមីន♡
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )