ភាគទី ១៥ [ យំអោយអស់ភាពឈឺចាប់ ]

667 30 0
                                    

នៅក្នុងបន្ទប់សម្រាកព្យាបាលណាមហ្វាត្រូវគេងនៅលើគ្រែស្ងៀមៗដោយមានការមើលថែយកចិត្តទុកដាក់ពីគិលានុបដ្ឋាយិកាជំនាញ ! របួសផ្នែកក្បាលប៉ះពាល់ខ្លាំងតែក៏សំណាងដែលណាមហ្វានៅមានចិត្តនឹងន៎អញ្ចឹងហើយទើបមិនសូវជាមានការពិបាក ។

    " នៅឈឺខ្លាំងដែលទេកូន ? " ណាមជូន
    " អត់ទេលោកប៉ា " ណាមហ្វានិយាយមួយៗយឿតៗព្រោះនៅពេលដែលនាងប្រឹងធ្វើចលនាអ្វីមួយហើយសរសៃនឹងពើតឡើងធ្វើអោយនាងឈឺនៅត្រង់ផ្នែកក្បាលដែលរងការប៉ះទង្គឹច ។

    " មិនអីទេណាកូន ! គេងស្ងៀមៗមួយរយះ "
    " មួយរយះក្រោយស្រីហ្វារបស់ប៉ានឹងដូចដើមវិញហើយ " ណាមជូនញញឹមថ្ពាល់ខួចដាក់កូនស្រី ថែមទាំងលើកដៃទៅច្បិចថ្ពាល់របស់នាងបន្តិចទៀត ! ណាមហ្វាក៏ញញឹមថ្ពាល់ខួចដាក់លោកប៉ាវិញដែល

    " យើងនេះសំណាងបំផុតក្នុងមួយពាន់គ្រោះថ្នាក់ហើយណាកូនសម្លាញ់ ត្រូវរបួសធ្ងន់ធ្ងរតែក៏ឆាប់ក្រោកមកបានយ៉ាងលឿន " ឆេមីនដើរទៅក្បែរកូនស្រីហើយក៏ចាប់សាច់ដៃរបស់នាងអង្អែលតឹចៗ ធ្វើបុណ្យល្អបានល្អពិតមេនសូម្បីតែគ្រូពេទ្យផ្ទាល់ក៏លាន់មាត់សរសើរស្រីហ្វាដូចគ្នាដែល ។

    " ព្រោះហ្វាបានកម្លាំងចិត្តពីលោកប៉ានឹងអ្នកម៉ាក់ហើយនឹងអ្នកដែលស្រលាញ់ហ្វានោះអី " ណាមហ្វា

     តុក | តុក | តុក | តុក ...

សំឡេងគោះទ្វារធ្វើអោយឪពុកម្តាយកូនទាំងបីចោលភ្នែកទៅចាក់អារម្មណ៍នឹងអ្នកដែលកំពុងតែបើកចូលមក ។ ទាំងណាមជូនទាំងឆេមីនហើយនឹងណាមហ្វាសុទ្ធតែស្រឡាំងកាំងនៅពេលដែលឃើញជូនយ៉ុងមក តែវត្តមានរបស់ជូនយ៉ុងមិនមេនធ្វើអោយភ្ញាក់ផ្អើលនោះទេគឺវត្តមានមនុស្សស្រីដែលមកជាមួយតោងចាប់ដើមដៃឡើងស្និតស្នាលបណ្តើរមកជាមួយគ្នាវិញនោះទេទើបបង្កជាការភ្ញាក់ផ្អើល

    " ហ្វៀរ៍ ! អូនជំរាបសួរលោកប៉ាអ្នកម៉ាក់បងទៅ " ជូនយ៉ុង
    " ជំរាបសួរលោកពូអ្នកមីង ខ្ញុំលីហ្វៀរ៍ជា ... "
    " ជាមិត្តស្រីមនុស្សក្នុងចិត្តដែលខ្ញុំធ្លាប់និយាយប្រាប់លោកប៉ាអ្នកម៉ាក់នៅឯភូមិគ្រិះធំ " សមីខ្លួនមិនទាន់ណែនាំចប់ជូនយ៉ុងក៏ណែនាំជំនួសវិញថែមទាំងលូកដៃទៅអោបចង្កេះរបស់នាងបង្ហាញពីភាពស្និតស្នាលទៀត ។ ណាមហ្វាស្រឡាំងកាំងដល់ថ្នាក់កម្រើកមាត់លេងកើត ដំបូងឡើយនាងគឹតថានៅសល់ពេលវេលាសម្រាប់ធ្វ់ចិត្តមិនអោយឈឺខ្លាំងជាងនេះ តែនៅពេលនេះជូនយ៉ុងដូចកំពុងយកបេះដូងនាងមកឆួតហើយប្រឡាក់ទាំងស្រស់ៗអញ្ចឹង មិនទុកពេលអោយនាងបានកាត់ចិត្តទាល់តែសោះ ... ណាមហ្វាអួលដើមក៎ចង់ទឹកភ្នែកបន្តិចអីបន្តិចតែក៏ប្រឹងទប់សំណាងដែលលោកប៉ាកាន់ដៃរបស់នាងជាប់ដៃលោកប៉ាមានចំហាយមួយធ្វើអោយនាងកក់ក្តៅ នេះប្រសិនបើនាងនៅតែម្នាក់ឯងក្នុងសភាពបែបនេះនាងប្រហែលជាត្រូវប្រលែងទឹកភ្នែកទាំងភាពអាម៉ាស់ចេញមកហើយ ... ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now