ភាគទី ៨៧ : ផ្តាំប្រាប់គេថាកូនអហោសិកម្មអោយចូលរួមរំលែកទុក្ខផង

539 26 0
                                    

លឺពេទ្យនិយាយដូចច្នោះសាច់ញាតិក៏ស្រែកទ្រហោរយំខ្លាំងៗ តើមិនពិតទេមេនដែលទេ ? តើវាត្រឹមតែជាការកុហកតើពិតមេនដែលទេ ? ហេតុអីក៏ព្រហ្មលិខិតលេងសើចជាមួយឆាកជីវិតក្មេងប្រុសម្នាក់នេះខ្លាំងម្លេះ ? មិនផ្តល់ឱកាសហើយថែមទាំងបំបឹទផ្លូវរស់ទៀត !!!

     " ហុឺៗៗៗ ជូនយ៉ុង ! ជូនយ៉ុងកូនម្តាយ "
     " ជូនយ៉ុងកូនម្តាយហេតុអីក៏បែបនេះ ? "
យូមីយំស្ទើរតែក្លាយជាមនុស្សឆ្កួត គ្រូពេទ្យបើកឱកាសចុងក្រោយអោយសាច់ញាតិចូលទៅផ្តាំផ្ញើរមុនពេលដែលអ្នកជំងឺដាច់ដង្ហើមទៅ សន្ទុះជីវិតរបស់ជូនយ៉ុងនៅសល់តែប៉ុន្មានទេដង្ហើមក៏ខ្សោយទៅៗដែលវ៉ៃអស់ហើយផុតនូវ10នាទីក្រោយ ...។ សាច់ញាតិក៏ប្រញាប់ចូលទៅក្នុងបន្ទប់ជាមួយសម្លែងស្រែកយំឡើងទ្រហឹងអើងកង

     " ឃាតករឈាមត្រជាក់ បងសប្បាយចិត្តហើយមេនទេ ? "
     " សមចិត្តបងណាស់ត្រូវទេ ? "
ណាមហ្វុនស្រែកខ្លាំងៗដាក់ណាមហ្វា ពេលជូនយ៉ុងចូលសង្គ្រោះណាមហ្វុនក៏មិនពេញចិត្តហើយក៏ចាប់ផ្តើមមានអារម្មណ៍ថាស្អប់ណាមហ្វាបន្តិចទៅហើយ នៅពេលដឹងថាបងប្រុសជិតដាច់ដង្ហើមទៅទៀតវារឹតតែធ្វើអោយណាមហ្វុនស្អប់ណាមហ្វាពិតប្រាកដ ។

     " មេនហើយ យើងសប្បាយចិត្ត "
     " ស្រីបិសាច បើបងប្រុសកើតអ្វីពិតប្រាកដ "
     " ជីវិតបងក៏រស់មិនបានសុខស្រួលដែល " 
ណាមហ្វុនសម្លក់មុខណាមហ្វាដោយអារម្មណ៍ស្អប់ខ្ពើមជាទីបំផុតក៏ព្រោះតែណាមហ្វាអាក្រក់ឃោឃៅខ្លាំងពេក សូម្បីតែមនុស្សជិតស្លាប់ទៅហើយក៏គ្មានចិត្តអាណិតបែរជាសប្បាយអរថែម ។ ណាមហ្វុនមិនឈរអត់ប្រយោជន៍ជាមួយណាមហ្វាមនុស្សស្រីចិត្តបិសាចម្នាក់នេះទៀតទេនាងក៏រត់ទៅមើលជូនយ៉ុងនៅក្នុងបន្ទប់សង្គ្រោះដែល !!!

     " ការឈឺចាប់របស់ខ្ញុំគ្មានអ្នកណាមើលឃើញ ? "
     " ទឹកភ្នែកខ្ញុំហូរគ្មានអ្នកណាអាណិត !!! "
     " ពេលដែលវ៉ៃធ្វើបាបលើរាងកាយខ្ញុំដៀលត្មិះសព្វគ្រប់បែបយ៉ាងរំលោភបំពានមិនទុកផ្លូវអនាគតភ្លឺស្វាងអោយខ្ញុំហេតុអីក៏មិនសម្លឹងឃើញផង ហេតុអីខ្ញុំគ្រាន់តែធ្វើតាមទង្វើរអាក្រក់ដែលគេធ្លាប់ធ្វើមកលើខ្ញុំហេតុអីក៏ចោទប្រកាន់ខ្ញុំថាជាមនុស្សអាក្រក់ ?! " 
ណាមហ្វានិយាយតិចៗម្នាក់ឯងក្រោយពីចាប់ផ្តើមទទួលបានអារម្មណ៍ថាមានអ្នកស្អប់លើរូបនាង ត្រឹមតែសម្លឹងតាមរយះក្រសែរភ្នែកមិនបានជួបទារុណកម្មព្រៃផ្សៃឃោឃៅនោះដូចជានាងផងហេតុអ្វីឆិនឆៅលើរូបនាង ទាល់តែជួបប្រទះដូចជានាងទើបយល់ថាវាពិបាកកម្រិតណា ។ តែណ្ហើយល្អក៏ដោយអាក្រក់ក៏ដោយ អោយតែចិត្តរបស់នាងស្អាតស្អំតែចំពោះខ្លួនឯងម្នាក់ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ជីវិតរបស់នាងមិនបានផ្ញើរលើមាត់នឹងភ្នែករបស់អ្នកដទៃនោះទេ ...។ 

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now