ភាគទី ៩៩ : នាងជាអ្នកណា !?

628 26 0
                                    

មួយខែបានកន្លងផុតទៅ :

ជំនោរខ្យល់នាពេលព្រឹកព្រលឹមបានបក់ផាត់យ៉ាងត្រជាក់កាយយ៉ា ប្រអប់ដៃតូចដើរទៅទាញទ្វារកញ្ចក់នៅឯរានហានបើកឡើងដើម្បីទទួលយកសិរីសួស្តីនឹងស្រូបយកខ្យល់ធម្មជាតិពិតៗអោយស្រឡះនៅក្នុងចិត្ត ...។

     " មកដល់ថ្ងៃនេះគឺ33ថ្ងៃហើយណាបងសម្លាញ់ "
     " ព្រឹកហើយបងឆាប់ក្រោកឡើង "
     " កុំគេងបែបនេះយូពេកអី កូនរបស់បងជិតកើតហើយណាប្រញាប់ក្រោកមកមើលគេផង " ណាមហ្វាលើកដៃអង្អែលផ្ទៃមុខរបស់ស្វាមីដែលគេងលង់លង់ប្រៀបបីដូចជាព្រះរាជបុត្រចូលដំណេក ។
ត្រឡប់ទៅមើលកាលពីមួយខែមុន បន្ទាប់ពីឆ្លងកាត់ដំណាក់កាលវះកាត់ខួរក្បាលយ៉ាងប្រុងប្រយ័ត្នហើយជូនយ៉ុងក៏បានឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មួយនោះ ក្រុមគ្រួសារទាំងមូលគឺអរខ្លាំងណាស់តែបន្ទាប់ពីមានរឿងសប្បាយចិត្តហើយក៏ប្រែក្លាយទៅជាសោកសៅវិញគឺថាជូនយ៉ុងត្រូវគេងដូចជាមនុស្សរុក្ខជាតិត្រូវប្រើអុកសុីសែនជំនួយការដកដង្ហើមនឹងប្រើសេរ៉ូមដើម្បីជំនួញចិញ្ចឹមក្រពះនឹងគ្រឿងក្នុងមានជីវិត ការគេងដូចជាមនុស្សរុក្ខជាតិមួយនេះមិនដឹងថាខែឆ្នាំណាដឹងខ្លួនវិញនោះទេគ្រប់យ៉ាងគឺសុទ្ធសឹងតែផ្សងលើសំណាងទាំងអស់ ...។  

     " យ៉ុង ! បងឆាប់ក្រោកមកលឺដែលទេ "
     " កុំគេងទៀតអីណា អូនឯការណាស់ " 
ណាមហ្វានៅតែបន្តនិយាយជាមួយរៀងកាយដែលគ្មានវិញ្ញាណគ្មានចម្លើយឆ្លើយតប តែថានាងមិនមេនទើបតែនិយាយមួយថ្ងៃនេះនោះទេតាំងពីជូនយ៉ុងគេងរហូតមកប៉ុន្មានថ្ងៃគឺណាមហ្វានិយាយម្នាក់ឯងប៉ុណ្ណោះ និយាយហើយនិយាយទៀតថ្ងៃខ្លះនិយាយលាយឡុំជាមួយនឹងទឹកភ្នែកក៏មានដែល នៅពេលដែលទំនេរក៏មកសំងំគេងក្បែរជូនយ៉ុងមិនអោយខានសូម្បីតែមួយវិនាទីឡើយ ...។  

         តុក តុក តុក តុក ( សំឡេងគោះទ្វារ )
     " អ្នកណា ? មានការអី ? "  ណាមហ្វាស្រែកចេញពីខាងក្នុង
     " អ្នកនាងចាស៎ "
     " លោកម្ចាស់នឹងលោកស្រីម្ចាស់អោយមកតាមអ្នកនាងទៅញាំអាហារពេលព្រឹកទាន " អ្នកបម្រើនិយាយដោយអោនលំទោន

     " ខ្ញុំចុះទៅហើយ "
     " ចាស៎ "
លឺដូចច្នោះអ្នកបម្រើក៏ចុះទៅជាន់ក្រោមដើម្បីធ្វើកិច្ចការងារផ្សេងៗវិញ ណាមហ្វាអោនទៅថើបថ្ពាល់របស់ជូនយ៉ុងបន្តិចហើយក៏និយាយ

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now