ជូនយ៉ុងឈឺចាប់ខ្លាំងណាស់កាលបើលឺណាមហ្វាពោលឡើងដូចច្នោះមិនដឹងថាគេគួរតែជឿនាងរឺមួយក៏អន់នោះទេ នៅពេលនេះគឺថាខួរក្បាលរបស់គេវង្វេងវង្វាន់អស់ទៅហើយ !!! ជូនយ៉ុងទឹកភ្នែកហូរដោយមិនខ្មាស់អ្នកណាគេលេងអៀនទៀតហើយ លែងលាក់បាំងភាពទន់ខ្សោយរបស់គេទៀតហើយ
" ហេតុអីទៅហ្វា !!! ហេតុអីទៅ "
" ហេតុអីក៏ទៅជាបែបនេះ ហេតុអីក៏បិទផ្លូវរបស់ខ្ញុំ "
ជូនយ៉ុងស្រែកឡើងខ្លាំងៗបើសូម្បីតែឆេមីនហើយនឹងណាមជូនក៏លួចមើលដែលថែមទាំងមានចិត្តស្រណោះស្រណោកទៀតផង ។
គេមិនបដិសេធពីកំហុសដែលគេធ្លាប់បានសាងនោះឡើយគេតែងតែបន្ទោសស្តីថាអោយខ្លួនឯងគ្រប់ពេលនៅពេលដែលនឹកឃើញដល់រឿងមួយនោះ អ្នកណាថាឱកាសតែងតែផ្តល់ឱមនុស្សដែលព្យាយាមចង់បានឱកាសពិតប្រាកដ ? គ្រប់យ៉ាងគឺសុទ្ធសឹងតែកុហកនោះទេឱកាសមើលរំលងមនុស្សដែលព្យាយាមសុំឱកាស ជូនយ៉ុងខំប្រឹងណាស់តាំងពីដឹងថាខ្លួនឯងក្លាយជាឪពុករបស់គេមកគឺជូនយ៉ុងកែប្រែគ្រប់យ៉ាងទាំងស្រុងពីមនុស្សអាក្រក់ប្រែក្លាយទៅជាមនុស្សល្អដោយដើរតាមគន្លងធម៍ តែនៅទីបំផុតគឺគេលែងមានឱកាសទៀតហើយ ...។" មិនព្រមចាញ់ទេ "
" ខ្ញុំមិនព្រមចាញ់ទេ មិនព្រមទេ "
ជូនយ៉ុងស្ទុះហក់ទៅដាល់ជញ្ជាំងផ្ទះដើម្បីបញ្ចេញកំហឹងអោយបានធូស្រាលវ៉ៃបញ្ចេញភាពឈឺចាប់ ជូនយ៉ុងដាល់ទាល់តែដៃខាងស្តាំខ្លួនឯងបែរឈាមឡើងហូរសស្រាក់ទើបព្រមឈប់ ។" ហើុយយ ! ពីរអ្នកម្តាយកូនអូនឆាកជីវិតដូចគ្នាពិតមេន "
" ខុសម្យ៉ាងបងគឺល្អមិនធ្វើបាបប្រពន្ធមិនមេនតិរច្ឆានដូចជាវាទេ "
" បងចាំពីដំបូងបានទេ ? រឺមួយចង់អោយអូនរំលឹក ? "
ឆេមីននិយាយដល់រឿងអតីតកាលភ្លាមណាមជូនក៏ទម្លាក់ទឹកមុខចុះទាំងស្ពឹកស្រពន់ឪកូនមួយគូនេះឈាមខុសគ្នាតែនិស្ស័យក៏តែមួយនឹង មានះមិនព្រមចាញ់គឺដូចគ្នាតែលោកប៉ាក៏មានចំណុចល្អម្យ៉ាងត្រង់គាត់ធ្វើតាមបេះដូងហើយក៏ភ្ញាក់រលឹកលឿនឈប់ធ្វើបាបប្រពន្ធតែប៉ុណ្ណឹងឯងតែរឿងផ្លូវចិត្តប្រពន្ធវិញគឺណាមជូនខុសធ្ងន់ធ្ងរខ្លាំងណាស់ ។" ស្រីឆេអូនមិនមេនចង់អោយប្តីក្អូតឈាមទេដឹង ? "
" មានពាក្យទូន្មានកូនខ្លះអូនយល់ថាល្អដែលណា "
ឆេមីននិយាយតែប៉ុណ្ណឹងហើយក៏ដើរចេញដោយទុកពេលវេលាអោយណាមជូនចូលទៅនិយាយជាមួយកូនប្រុស ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )