ភាគទី ៧ [ ហេតុអីក៏ឈឺ ? ហេតុអីក៏យំបែបនេះ ]

902 35 0
                                    

ចូសុីនទើបតែមកពីខាងក្រៅដើរមកដល់ក៏ឃើញណាមហ្វាដួលលើដីមិនទាន់ក្រោកនៅឡើយទើបចូសុីនប្រញាប់ចូលទៅជួយលើកហើយជួយមើលថានាងឈឺកន្លែងណារឺអត់ ? គ្រាប់ពេជ្រមួយដួងនេះអាប់រស្មីរាប់ឆ្នាំមកហើយមិនភ្លឺថ្លាដូចកាលពីនៅក្រហមបាតជើងរនាលសោះ ។ ចូសុីនសែនអាណិតណាស់តែលូកដៃជួយមិនបានព្រោះនេះជាកម្មវាសនាជោគជីតាបានកំណត់រួចមកហើយ កាលម្តាយក៏រងទុក្ខខ្លាំងទម្រាំតែបានសោយសុខតែសំណាងដែលណាមជូនស្រលាញ់ឆេមីនខ្លាំងមិនសូវហ៊ានធ្វើបាបលើរាងកាយ តែជូនយ៉ុងអត់ទេបេះដូងស្រោបដោយមហាកំផែងទឹកកករាប់រយលានជាន់គ្មានថ្ងៃរលាយទេ ណាមហ្វាប្រហែលជាគ្មានសំណាងដូចម្តាយនោះទេមើលទៅ

    " អ្នកនាងតូចយ៉ាងមិចហើយ ? "
    " មានឈឺត្រង់ណាទេ ? ចៅហ្វាយឃើញក្តៅក្រហាយទៀតមិនខានទេ " ចូសុីនខ្វាយខ្វល់ណាស់ណាមជូនថ្នមកូនស្រីម្នាក់នេះដូចជាកែវព្រោះនាងទន់ភ្លន់ទន់ខ្សោយឆាប់ភ័យខ្លាចមិនដូចជាស្រីហ្វុននោះទេ ណាមួយឆាកជីវិតណាមហ្វាកាលនៅពីក្មេងកើតភ្លាមៗនាងវេទនាខ្លាំងណាស់កើតភ្លាមមិនដែលទទួលបានភាពកក់ក្តៅពីឪពុកត្រូវម្តាយបីចេញឆ្ងាយរសាតអណ្តែតវេទនាពីរអ្នកម្តាយកូនទើបណាមជូនថ្នមកូនស្រីម្នាក់នេះខ្លាំង ហើយក៏ស្រលាញ់ខ្លាំងណាស់ដែល ។

    " ហ្វាមិនឈឺនោះទេ ! ពូចូសុីនកុំប្រាប់លោកប៉ាណា "
    " ហ្វាមិនមេនកូនក្មេងឈឺតឹចទួចហ្វាមិនអីទេ "
មេនហើយពេលនេះនាងធំហើយអាយុ18ឆ្នាំពេញៗតែម្តង នាងមិនអាចយំសោកទ្រាំឃើញលោកប៉ាដាក់ទោសអ្នកណាដូចកាលពីនៅក្មេងៗទៀតហើយនាងក៏មិនចង់ទទួលក្តីស្អប់ពីបងរបស់នាងច្រើនជាងនេះ រវាងនាងហើយនឹងបងប្រុសក៏មិនខុសពីអីខ្មៅដៃកាន់តែខួងកាន់តែឆាប់អស់ គ្មានឡើយទំនាក់ទំនងល្អៗ

    " សរសើរលោកស្រីឆេណាស់បង្រៀនកូនៗបានល្អយ៉ាងនេះ "
    " ណ្ហើយ ! ចាំពូជួយគ្រាអ្នកនាងតូច " ចូសុីនក៏ជួយគ្រាណាមហ្វាដើរចូលទៅក្នុងផ្ទះ ណាមហ្វាមានរបកជើងបន្តិចដែលវាគ្រាន់តែផ្សារមិនឈឺអីខ្លាំងណាស់ណានោះទេ ។

ចូលទៅដល់ក្នុងផ្ទះជូនយ៉ុងដែលអង្គុយគងទាក់ខ្លាលើសាឡុងគ្រាន់តែឃើញណាមហ្វាត្រូវចូសុីនគ្រាមកគេក៏មានអារម្មណ៍ថាជ្រេញនឹងនាងខ្លាំង ក្នុងក្រសែរភ្នែករបស់គេនាងនៅតែជាក្មេងរំអួយគួរអោយស្អប់ដដែលបើទោះជាពេលនេះពេញក្រមុំហើយក៎ដោយ ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now