ជូនយ៉ុងបានតែត្រឹមលុតជង្គង់អស់សង្ឃឹម ...!!! មួយសន្ទុះខេវីនក៏បានមកដល់ខេវីនសង្វេងណាស់ព្រោះឃើញសភាពរបស់ជូនយ៉ុងដូចច្នោះស្អប់មិនចេញស្អប់ស្រលាញ់ក៏មិនព្រមនិយាយទោះប្រាប់ថាស្រលាញ់ក៏មិនសង្ឃឹមថាបុគ្គលម្ខាងទៀតគេព្រមតបត៎ក្តីស្រលាញ់ដែល ។ មកដល់ដំណាក់កាលមួយនេះហើយអាចនិយាយបានតែមួយម៉ាត់គត់គឺកែខៃលែងបាន
" អាយ៉ុង !!! "
" ជង្គង់ឯងឈាមហើយប្រយ័ត្នឆ្លងមេរោគ " ខេវីនឃើញថាជង្គង់របស់ជូនយ៉ុងកំពុងតែហូរឈាមស្របពេលដែលគេលុតជង្គង់នៅលើដីមេរោគអាចជ្រាបចូលតាមមុខរបួសរបស់គេបាន ។" ស្លាប់ក៏ស្លាប់ទៅ " ជូនយ៉ុងប្តូរពីលុតជង្គង់ក៏ប្រែទៅជាអង្គុយរៀបស្មើរធម្មតាវិញដោយយកខ្នងរបស់គេទៅផ្អែកនឹងសំណាញ់ដែកដោយសារនេះជាបរិវេណខាងក្រោយទើបមិនសូវជាមានមនុស្សបានឃើញតែក៏គេចពីក្រសែរភ្នែកអ្នកតាមសើុបអង្កេតពីសកម្មភាពផ្ទាល់ខ្លួនដែលណាមជូនបានរៀបចំមកបានដែល ...។
" ពេលណាឯងឆ្លើយនឹងសំនួររបស់យើង ? "
" ឯងឆ្លើយមកថាឯងស្រលាញ់ណាមហ្វាមេនទេ ? " ម្តងនេះខេវីនក៏ស្រែកសួរទៅកាន់ជូនយ៉ុងខ្លាំងៗព្រោះតែគេបានព្យាយាមតាមសួរសំនួរមួយនេះច្រើនដងមកហើយតែមិនបានចម្លើយទាល់តែសោះខេវីនស្ទើរតែស្ទះខ្យល់ស្លាប់ព្រោះតែចង់ដឹងអារម្មណ៍ពិតរបស់ជូនយ៉ុង ។ ជូនយ៉ុងស្តាប់លឺសំនួរមួយនោះម្តងទៀតហើយក៏ស្រាប់តែសើចលឺៗថែមទាំងញញឹមចេញមកទៀតស្ថានភាពដូចជាមនុស្សវិកលចរិកអញ្ចឹង" ស្រលាញ់ ? ស្រលាញ់រឺ ហាហាហា ស្រលាញ់ ? "
" យើងមិនហ៊ានស្រលាញ់ទេមិនហ៊ានតាំងពីដឹងក្តី " ពាក្យសំដីរបស់ជូនយ៉ុងរឹតតែធ្វើអោយខេវីនជ្រួញចិញ្ចើមឆ្ងល់លើសដើម ? មិនហ៊ានស្រលញ់តាំងពីដឹងក្តីនោះយ៉ាងមិចវិញទៅមិនយល់ទាល់តែសោះជូនយ៉ុងបាត់សតិនិយាយលែងដឹងរឿងហើយមេនទេ ?" អីគេ ? ឯងនិយាយអោយត្រឹមត្រូវបន្តិចមក ? "
" ... " ជូនយ៉ុងមិនឆ្លើយតបគេកំពុងតែព្យាយាមតោងសំណាញ់ក្រោកឡើងពេលដែលស្វាងក៏ទទួលបានអារម្មណ៍ឈឺដែលតើ ? ទាំងជង្គង់ទាំងដៃកំពុងតែឈឺផ្សារក្រហាយព្រោះរលាត់នឹងសាច់ដោយសាច់ហូរចេញមកដោយឈាមស្រស់ ។ អារម្មណ៍ដែលកំពុងតែឈឺក្រហាយធ្វើអោយជូនយ៉ុងប្រែជាចង់សើចខ្លួនឯងទៅវិញប៉ុណ្ណឹងស្រែកថាឈឺក្រហាយចុះណាមហ្វានោះ ? វ៉ៃគ្នាដោយខ្សែរក្រវ៉ាត់ប្រើដៃប្រើជើងធាក់ទះវ៉ៃឥតឈប់ក្នុងមួយថ្ងៃបើមិនបានលឺសំឡេងនាងស្រែកយំមិនបានឃើញឈាមហូរចេញពីខ្លួនរបស់នាងគឺនៅមិនសុខទាល់តែសោះ ? យកអារម្មណ៍របស់ខ្លួនឯងទៅដាក់ក្នុងស្ថានភាពនៅពេលនោះទើបដឹងថាខ្លោចផ្សារឈឺចាប់កម្រិតណាណាមហ្វាឈឺខ្លាំងណាស់ហើយសម្លេងស្រែកយំរបស់នាងបន្លឺអោយលឺក្នុងត្រចៀករបស់គេជានិច្ចហាក់ដាស់អារម្មណ៍របស់គេអោយបានដឹងនឹងមិនភ្លេចថាបានសាងកំហុសធ្វើអោយមានវិប្បដិសារីទៅលើនារីដែលមិនដឹងអ្វីម្នាក់ ...។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )