មួយខែបានកន្លងផុតជាបន្ត :
ពោះរបស់អ្នកម៉ាក់ពេលនេះក៏គ្រប់ខែពេញលេញហើយរងចាំតែថ្ងៃបេប៊ីធ្វើអោយអ្នកម៉ាក់ឈឺពោះហើយសម្រាលតែប៉ុណ្ណោះ ។ ណាមហ្វាត្រូវបានផ្លាស់ប្តូរមកនៅមន្ទីរពេទ្យប៉ុន្មានថ្ងៃហើយ នៅមន្ទីរពេទ្យសុវត្ថិភាពសម្រាប់នាងបើឈឺពោះកើតកូនគឺងាយស្រួលទាន់ពេលវេលាកុំពិបាកទ្រាំរត់ពីផ្ទះមកមន្ទីរពេទ្យ ...។" ពេលណាបងមកហាស៎លោកប្តី ?! "
" កូនបងនេះណាខូចណាស់មិនព្រមចេញមកទេ "
" សុខចិត្តធាក់អូនឡើងចង់រហែកពោះហើយ "
ណាមហ្វារំអួយដាក់វីដេអូព្រោះអាល្អិតហ្វុងហ្វុងនេះណាធាក់ម៉ាមីឡើងចង់រហែកពោះពិតមេន ! ជូនយ៉ុងមិនទាន់ទៅមន្ទីរពេទ្យកំដរហ្វានោះឡើយក៏ព្រោះថានៅត្រៀមរបស់របរកំប៉ិកកំប៉ុកអោយបេប៊ីទៀតសិន" ទ្រាំសិនទៅម៉ាមី ដើម្បីបេប៊ីណា "
" បងទៅរកអូនឥឡូវនេះហើយបណ្តូលចិត្ត "
" តាមសម្រួលណាបងជិះរទេះរុញផងកុំបង្ខំពេក "
" បាទ ! បងស្រលាញ់អូន បងរៀបចំរបស់បន្ថែមសិនណា "
ជូនយ៉ុងនិយាយតែប៉ុណ្ណឹងហើយក៏ដាក់ទូរស័ព្ទចុះព្រោះប្រញាប់រៀបចំរបស់របរអោយឆាប់ហើយនឹងប្រញាប់បានទៅរកបណ្តួលចិត្តនៅឯមន្ទីរពេទ្យមិនចង់ទុកអោយនៅតែម្នាក់ឯងយូពេកទេ ខ្លាចថាបើណាមហ្វានៅម្នាក់ឯងបើចៃដន្យកូនកើតខ្លាចគេទៅមិនទាន់ ...។" អូយ៎ ! ឈឺពោះ ឈឺពោះណាស់ "
" អូយ៎ឈឺពោះខ្លាំងណាស់ "
បន្ទាប់ពីដាក់ទូរស័ព្ទចុះណាមហ្វាក៏ឈឺពោះខ្ទោកៗឡើងតែម្តង បន្ទាប់ពីឈឺពោះនាងក៏មានអារម្មណ៍ថាដូចជាមានទឹកអីមិនដឹងហូរចេញមកពីកន្លែងពិសេសរបស់នាង ។ ណាមហ្វាពិបាកទ្រាំនឹងការឈឺមួយនេះខ្លាំងពេកនាងក៏ចុចកណ្តឹងអាសន្នហៅគ្រូពេទ្យ គ្រូពេទ្យពីរបីអ្នកបន្ទាប់ពីទទួលបានកណ្តឹងអាសន្នចេញពីបន្ទប់របស់ណាមហ្វាក៏ប្រញាប់រត់ចូលទៅមើលណាមហ្វាយ៉ាងព្រោងព្រៀតតែម្តង ~~~" អូ៎ អ្នកនាងបែកទឹកភ្លោះហើយ "
" ដល់ពេលត្រូវសម្រាលហើយ "
" ថា-ថាមិច ? ខ្ញុំដល់ពេលសម្រាលហើយរឺ ? "
" ទូរស័ព្ទ- អូយទូរស័ព្ទ "
ណាមហ្វាមានបំណងស្វែងរកទូរស័ព្ទរបស់នាងដើម្បីខលប្រាប់ជូនយ៉ុងថានាងដល់ពេលសម្រាលកូនហើយ តែថានាងមិនអាចធ្វើបានក៏ព្រោះតែពោះរបស់នាងពិតជាសែនឈឺខ្លាំងណាស់មិនអាចទ្រាំបាន

ESTÁS LEYENDO
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )