ពេលវេលាកន្លងផុតទៅយ៉ាងលឿនភ្លេតៗក៏កន្លងទៅបាន7ឆ្នាំហើយ គ្រួសារដែលធ្លាប់តែមានសុភមង្គល់ពេលនេះក៏កាន់តែមានសុភមង្គល់ទ្វេរដង ។ 7ឆ្នាំនេះរួមសុខទុក្ខជាមួយគ្នាមកច្រើនណាស់ ឆេមីនពេលនេះក៏មានកូន2ទៅហើយ កាលពី6ឆ្នាំមុនក៏សម្រាលប្អូនរបស់ណាមហ្វា គឺណាមហ្វុននោះអី ជាក្មេងស្រីទៀតហើយ តែលោកប៉ាមិនទាន់ឈប់នោះទេសន្យាថាកូនក្រោយនឹងយកភ្លោះអោយបាន ។
បួនឆ្នាំក្រោយមកនេះចេះតែមានរឿងមិនល្អរវាងកូនៗធ្វើអោយលោកប៉ាអ្នកម៉ាក់គឹតច្រើនទើបមិនសូវជាមានពេលវេលាផ្អែមល្ហែមជាមួយគ្នាដូចកាលពីមុន ! ក៏ដូចជាពេលនេះដែលណាមជូននឹងឆេមីនក៎កំពុងបង្រៀនកូនហ្វុនសុខៗក៏ស្រាប់តែលឺសំឡេងយំបន្លឺឡើង
“ អេ៎ សម្លេងអីនឹង ? ” ណាមជូនហុចកូនស្រីទីពីរដែលអង្គុយលើភ្លៅអោយទៅស្រីបម្រើមើលបន្ត
“ អូនទៅមើល ! ” ឆេមីន
“ កុំអីទុកអោយបងវិញ អូនមើលកូនហ្វុនចុះ ”
ណាមជូននិយាយហើយក៏ក្រោកឡើងដើរទៅរកប្រភពសំឡេងយ៉ាងលឿន ទៅដល់ក៏ឃើញស្រីហ្វាកំពុងតែអង្គុយស្រែកយំក្នុងបរិវេណសួនមុខផ្ទះដែលត្រង់នោះក៏មានជូនយ៉ុងដែល“ ក្មេងរំអួយ គួរអោយស្អប់ ” ជូនយ៉ុងស្រែកដាក់ប្អូនទាំងមិនពេញចិត្ត
“ ឯងធ្វើស្អីដាក់ប្អូនទៀតហើយ ? ” ណាមជូនក្តៅស្លឹកត្រចៀកគឹតថានៅផ្ទះមានពេញវេលាជាមួយគ្រួសារមានក្តីសុខទៅហើយតែមានឯណា អាទិត្យណាក៏ដូចអាទិត្យណាលឺតែសម្លេងស្រែកយំមិនលួសមួយថ្ងៃ“ អ្ហឹកកអ្ហឹកក ” ណាមហ្វាស្រែកយំព្រោះតែឈឺ
“ កូនសម្លាញ់ប៉ា ” ណាមជូនលើកបីកូនដែលមានអាយុ7ឆ្នាំឡើង នាងប្រហែលជាឈឺខ្លាំងណាស់ជង្គង់នឹងកែងដៃក៏របកចេញឈាម ព្រោះតែសកម្មភាពលោកប៉ាស្និតស្នាលស្រលាញ់កូនស្រីខ្លាំងបែបនេះហើយទើបជូនយ៉ុនមិនពេញចិត្តឈរខាំមាត់ក្តាប់ដៃថែមទាំងសម្លក់“ កូនលោកប៉ារំអួយដោយខ្លួនឯង ”
“ ខ្ញុំលេងបាល់តែឯងសុខៗនាងរំខានខ្ញុំ ខ្ញុំរុញអោយដួលខ្ញុំខុសរឺ ? ”
ជូនយ៉ុងនិយាយធ្វើដូចគ្មានអីកើតឡើង , ស្រីហ្វាវិញក៏ដូចគ្នាហេតុតែស្រលាញ់បងប្រុសនឹកឆ្ងល់ថាហេតុអីទើបបងប្រុសមិនសូវស្និតស្នាលដូចបងប្អូនគេដទៃទើបនាងចេះតែចង់លែង ចង់ចូលក្បែរជូនយ៉ុង តែរាល់លើកក៏ទទួលបានតែស្នាមរបួសឥតល្ហែរ“ ជាបងខ្មោចយ៎ស្អី ? មិនចេះស្រលាញ់ប្អូនមិនមេនជាលើកទីមួយទេដែលប៉ាឃើញរឿងទាំងនេះ លើកនេះដាក់ទោសឯងវ៉ៃអោយបែកខ្នងមិនខានទេ ” ណាមជូននិយាយរួចក៏បីណាមហ្វាចូលទៅលាងរបួសនៅខាងក្នុង គេមិនចង់ដាក់ទោសកូនអោយកូនគឹតថាលំអៀងនោះទេតែធ្វើយ៉ាងមិចបើមិនដាក់ទោសវាក៏ក្លាយជាទម្លាប់ដដែលៗហើយក្មេងក៏ធំធាត់ទាំងមានចរិកអាក្រក់បែបនេះ
“ នាងក្មេងឆ្កួតអើយយ ”
“ គួរអោយស្អប់ណាស់ យើងស្អប់ក្មេងដូចជាឯងណាស់ឯងកើតមកធ្វើអោយគ្រប់យ៉ាងវិនាសចង្រៃ ”
ជូនយ៉ុងមិនខុសអីពីយូមីកាលពីមុនហ្សែនម្តាយច្រើនធ្វើអោយក្មេងកាត់ទៅរកគ្មានខុស ជូនយ៉ុងកាចសាហាវតាំងពីក្មេងមានរឿងអីធ្វើអោយខឹងក្តៅក្រហាយក៏ទប់អារម្មណ៍ខ្លួនឯងមិនបានបោកប្រាស់របស់របរស្រែកឡូឡាខ្លាំងៗមិនស្តាប់អ្នកណា“ បងធ្វើបាបទៀតហើយហេស៎កូន ” ឆេមីនទាញកូនស្រីមកអោប
“ ទៅយកថ្នាំមកលាបអោយអ្នកនាងតឹចមក ” ឆេមីនបញ្ជារអ្នកបម្រើ ស្រីហ្វាពេលឃើញលោកប៉ាមុខក្រញូវដូចជាខឹងខ្លាំងក៏ប្រញាប់អង្វរលោកប៉ាកុំអោយដាក់ទោសជូនយ៉ុង“ ហ្វាអត់ឈឺទេលោកប៉ា , ហ្វាខុសដោយខ្លួនឯងដែលទៅរញ៉េរញ៉ៃជាមួយបងប្រុស ប៉ាកុំដាក់ទោសបងប្រុសអីណា ” ណាមហ្វា
នាងដឹងថាបងប្រុសស្អប់ហើយក៏មិនចូលចិត្តនាង ព្រោះតែបងប្រុសមានរឿងត្រូវលោកប៉ាដាក់ទោសក៏ដោយសារតែនាង នាងមិនចង់អោយបងប្រុសស្អប់ជាងនេះទើបសុំអោយលោកប៉ាលើកទោស“ ក្មេង7ឆ្នាំចេះជាងអាក្បាលកញ្ចាស់11ឆ្នាំទៀត ” ណាមជូនគ្រវីក្បាល ពីតូចដូចជាកែនិស្ស័យបានតែធំឡើងក៏ស្រាប់តែផ្ទុយស្រឡះ កាន់តែធំកាន់តែទំនើងពិបាកនិយាយចូលគ្នា
“ លោកប៉ាកុំអីណា ” ណាមហ្វានៅតែអង្វរលោកប៉ា ឆេមីនគ្រវីក្បាលអាណិតកូនចរិកមិនកាត់ទៅឳពុកសោះភាពទន់ភ្លន់កាត់មកម្តាយ ចំណែកឯកូនហ្វុនវិញក៏កាត់ទៅណាមជូនទៅស្រុងមិននិយាយច្រើនតែឆ្នាស់ឆ្នើមណាស់
“ កូនទៅរៀននៅខាងលើហើយ ” ណាមហ្វុននិយាយរួចក៏ឡើងទៅបន្ទប់បាត់ព្រោះមិនសូវពេញចិត្តបងស្រីប៉ុន្មានស្លូតបូតខុសរឿងទាំងដែលគេធ្វើបាបរហូតទៅហើយ
“ ណាលោកប៉ាណា ” ស្រីហ្វានៅតែអង្វរលោកប៉ាដែលអង្គុយស្ងៀមៗមិនតបអ្វីសោះ សូម្បីតែឆេមីនដែលជាម៉ាក់ក៏មិនហ៊ានលឺមាត់អីដូចគ្នា
_____________________________កាត់ទៅអាស្រីឆេគ្មានខុសទេនុង៎ 😂 តែស្រីឆេទន់ភ្លន់តែដំបូងទេណា ... 😂
ChaeMin_ឆេមីន
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )