ភាគទី ៤១ : យើងចង់តែសម្លាប់នាងអោយស្លាប់ទេ

571 28 2
                                    

ពេលយប់ក៏បានមកដល់រាងកាយស្តើងដែលបានសន្លប់កាលពីល្ងាចមិញនោះពេលនេះក៏ក្រោកមានសតិឡើងវិញ ណាមហ្វាមានអារម្មណ៍ថាឈឺចាប់ខ្ទោកៗតឹចៗនៅផ្នែកជើងរបស់នាង នាងចាំបានថាមុនពេលសន្លប់មានឈាមច្រើនណាស់ហូរចេញពីបាតជើងរបស់នាងក៏ព្រោះតែជូនយ៉ុងយកដំបងវាយកូនបាល់មកវាយអោយចេញឈាមយ៉ាងកម្រាល ណាមហ្វាបើកភួយហើយក៏សម្លឹងមើលជើងរបស់នាង

     " លែងអីហើយ ? គាត់ជាអ្នកសាងហើយគាត់ជាអ្នកលាងមេនទេ " នៅទីនេះគឺមានតែពីរអ្នកប៉ុណ្ណោះក្រណាត់ជើងរបស់ណាមហ្វាត្រូវបានប្តូរសារជាថ្មីបើលាងរបួសមានតែជូនយ៉ុងនោះទេជាអ្នកធ្វើ ណាមហ្វាមិនសូវយល់ហើយក៏មិនគួរអោយជឿមនុស្សអីពេលបិសាចចូលក៏ឆ្កួតដល់ពេលជាបែរជាមកលាងរបួសអោយនាង ? ណាមហ្វាសម្រូតខ្លួនចុះពីលើពូកទៅរើយកអាវរបស់នាងមកពាក់ដណ្តប់រាងកាយ

     " មិនគួរនៅក្នុងបន្ទប់នេះទេ " ណាមហ្វាយល់ថាវាជាបន្ទប់របស់គេទើបនាងដើរចេញ នាងដើរថ្នមៗទាំងប៉ាក់ខ្ញើតៗខ្លាចថារបួសនឹងចេញឈាមមកទៀតបើយ៉ាងៗនេះមិនដឹងថាពេលណាជាទេ ។

     នាងចេញមកដល់ខាងក្រៅក៏ឃើញគេអង្គុយគងទាក់ខ្លាលើសាឡុងក្នុងដៃមានកាន់មីមួយកំប៉ុងតែទឹកមុខមិនសមស្របសោះបែបញាំមិនកើតហើយ ។ ជូនយ៉ុងឃើញណាមហ្វាដើរចេញមកគេក៏ងើបដើរទៅរកនាងទាំងដៃមិនទាន់ដាក់មីមួយកំប៉ុងនោះចុះទេ

     " យើងឃ្លាន ! ទៅធ្វើអាហារអោយយើងសុីឥឡូវនេះ "
     " តែខ្ញុំមិនចេះធ្វើទេ " ណាមហ្វានិយាយមួយៗសម្លេងស្រាលដាក់គេទណ្ឌកម្មថ្ងៃនេះធ្វើអោយនាងយល់ច្បាស់នាងមិនចង់ប្រឆាំងជាមួយគេទៀតទេនាងព្រមរស់បណ្តោយតាមកម្មរស់នៅសងកម្មដែលជំពាក់គេអោយអស់សងរួចថ្ងៃណាបែកគ្នានៅថ្ងៃនោះ ! មួយឆាកជីវិតរបស់នាងមួយនេះលែងចង់ជួបជូនយ៉ុងទៀតហើយនាងបានតែត្រឹមសង្ឃឹមថានូវថ្ងៃណាមួយដែលនាងសងទៅគេអស់ហើយនាងនឹងមានសេរីភាពលែងជួបមនុស្សឃោឃៅដូចជាគេទៀត ...។

     " កុំមកធ្វើពុតដាក់យើង ឯងសម្បូរល្បិចច្រើនណាស់ "
     " ទៅធ្វើម្ហូបអោយយើងសុីឥឡូវនេះ មិនបានប្រយ័ត្នត្រូវទៀត " ជូនយ៉ុងចង្អុលមុខណាមហ្វាហើយបន្ទាប់មកគេក៏ជះមីមួយកំប៉ុងនោះទៅលើរាងកាយរបស់នាង សំណាងដែលមិនសូវក្តៅប៉ុន្មានមិនធ្វើអោយនាងរលាក ។ ណាមហ្វាបានត្រឹមតែដកដង្ហើមធំមិនហ៊ានតបត៎ជាមួយនឹងគេ ក្រោយពីរករឿងនាងចប់គេក៏ដើរទៅទម្លាក់គូទលើសាឡុងហើយទាញបារីមកជក់ធ្វើព្រងើយវិញ

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Tempat cerita menjadi hidup. Temukan sekarang