" យ៉ុង ! បងបាត់ទៅណាយ៉ុង ? "
ណាមហ្វាកាលបើមិនបានឃើញជូនយ៉ុងទៅក្នុងបន្ទប់នាងក៏ហេងហាងនៅក្នុងខ្លួនភ័យស្លន់ស្លោចេញទឹកភ្នែកទន់ដៃទន់ជើងចង់ដួលយ៉ាងមិចក៏មិនដឹង ! នាងទម្លាក់គ្រប់យ៉ាងដែលនៅក្នុងដៃចោលប្រអប់ឡើងបែកខ្ទិច នាងស្ទុះចូលទៅរកមើលនៅក្នុងបន្ទប់ទឹកក្រែងថាជូនយ៉ុងចូលបន្ទប់ទឹកតែថាក៏មិនបានឃើញជូនយ៉ុងនៅនោះទេ ...។" អ្នកនាងហ្វាមានបញ្ហាអីមេនទេ ? "
" យ៉ុង ! យ៉ុងបាត់ពីបន្ទប់ហើយពូចូ "
" ថា-ថាមិច អ្នកនាងហ្វាស្ងប់អារម្មណ៍សិនណា ពូចេញទៅរកនៅក្បែរៗនេះសិន " មនុស្សកំពុងតែឈឺបើថាចង់រត់ប្រហែលជាមិនអាចទៅណាបានឆ្ងាយនោះទេ ចូសុីនអោយណាមហ្វាស្ងប់អារម្មណ៍ព្រោះណាមហ្វាកំពុងតែពពោះចាស់ខែផងមិនអាចអោយណាមហ្វាស្លន់ស្លោខ្លាំងពេកនោះទេ ហើយចូសុីនក៏មិនចង់អោយណាមហ្វាចេញរកជូនយ៉ុងជាមួយដែលខ្លាចណាមហ្វាមានបញ្ហាប៉ះពាល់ដល់កូនក្នុងផ្ទៃ ។" ហេតុអីក៏បងក្បត់សន្យានឹងអូន ? "
" បងចង់អោយអូនឈឺដល់ណាទៀត យ៉ុង ? "
ណាមហ្វាទឹកភ្នែកឡើងសស្រាក់ ដំបូងឡើយនាងក៏ជាអ្នកឈឺបញ្ចប់ក៏នាងជាអ្នកឈឺគ្រប់យ៉ាងនាងក៏ជាអ្នកឈឺទាំងស្រុងតើហេតុអ្វីជូនយ៉ុងធ្វើអោយនាងឈឺខ្លាំងទៀត !? ហេតុអ្វីមិនផ្តល់សុភមង្គល់អោយនាងសោះទាំងដែលនាងអភ័យទោសអោយគេគ្រប់យ៉ាងហើយនោះ !?" ហ្វា ! ហ្វាមានរឿងអីកូន ? " ណាមជូន
" យ៉ុងទៅបាត់ហើយលោកប៉ា " ណាមហ្វាអួលដើមក៎
" ព្រះជាម្ចាស់ ចង់ខ្យល់ចាប់ " ឆេមីនលើកដៃរឹតបេះដូង មួយរយះនេះចេះតែមានរឿងស្លុតខ្លាំងពេកបេះដូងមិនសូវជាល្អប៉ុន្មានចេះតែចង់ស្លុតគាំងម្តងៗ ! ឆេមីនអោបកូនស្រីព្រោះតែឃើញកូនស្រីយំខ្លាំងពេក ការឈឺចាប់មួយនេះរឿងអីដែលថាម្តាយមិនដឹងបើម្តាយជួយមុនកូនរួចអស់ទៅហើយ សំខាន់អោយតែកូនម្តាយមានចិត្តរឹងមាំបន្តិចច្បាស់ជាមិនអីគ្រប់ការចាកចេញគឺសុទ្ធតែបង្កប់ទៅដោយហេតុផល ...។" ប៉ាទៅរកជូនយ៉ុង " ណាមជូន
" កូនទៅម្នាក់ដែលលោកប៉ា " ណាមហ្វា
" ម៉ាក់កំដរកូន " ទាំងបីអ្នកម៉ាក់ហើយនឹងម៉ាក់កូនសម្លឹងមុខហើយងក់ក្បាលដាក់គ្នាបន្ទាប់មកក៏ចេញទៅរកជូនយ៉ុងជាមួយគ្នា ...។

ESTÁS LEYENDO
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )