ភាគទី ៩៦ : យ៉ុង ! បងបាត់ទៅណាយ៉ុង ?

553 27 0
                                    

     " បងមិនហ៊ានសន្យាទេ "
ពាក្យនេះបានត្រឹមតែនិយាយនៅក្នុងចិត្តតែប៉ុណ្ណោះមិនអាចនិយាយមកក្រៅបានទេខ្លាចហ្វាលឺហើយបាក់ទឹកចិត្តព្រោះតែសម្តីរបស់គេ ។ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះមិនមានសម្លេងឡូឡា បញ្ជាក់ថាជូនយ៉ុងមិនបានម៉ួម៉ៅអីនោះឡើយទើបប៉ាម៉ាក់ដាច់ចិត្តចូលទៅមើលកូនប្រុសដែល យ៉ាងណាបានត្រឹមពាក្យលើកទឹកចិត្តពីមនុស្សក្បែរខ្លួនម្នាក់មួយម៉ាត់ពីមនុស្សជាទីស្រលាញ់ពីឪពុកម្តាយក៏ជាកម្លាំងចិត្តអាចអោយជូនយ៉ុងរឹងមាំតស៊ូជំនះបានដែល ...។

     " កូនប្រុស " យូមីចូលទៅអោបកូនប្រុស
     " ខ្ញុំអស់អីហើយអ្នកម៉ាក់ " ជូនយ៉ុងព្យាយាមញញឹមទាំងដែលការពិតក្នុងខួរក្បាលរបស់គេឈឺស្ទើរតែផ្ទុះទៅហើយ ដុំឈាមអប្រិយមួយដុំនេះបើមិនយកចេញវាដូចជាគ្រាប់បែកកំណត់នាទីយ៉ាងអញ្ចឹង បើជូនយ៉ុងមិនវះកាត់នោះទេវានឹងធ្វើទុក្ខបុកម្នេញជូនយ៉ុងអោយឈឺចាប់រហូតដល់រីករាលដាលស្លាប់តែម្តង ...។

     " ជូនយ៉ុង ! ឯងព្រមវះកាត់ដែលទេ ? "
     " ប៉ាថានេះជាវិធីល្អណាកូន "
     " បើខ្ញុំវះកាត់ខ្ញុំអាចស្លាប់មុនពេលប្រពន្ធខ្ញុំសម្រាលកូន "
ពេទ្យបាននិយាយរួចទៅហើយថាសង្ឃឹមតិចភាគរយខ្លាំងណាស់ក្នុងការវះកាត់ទើបបានជាជូនយ៉ុងពិបាកចិត្តមិនចង់ហ៊ានប្រថុយ ស្លាប់មុនរឺស្លាប់ក្រោយវាដូចតែគ្នាបើគេជ្រើសតាមដំណើរគេអាចនឹងមានរយះពេលសម្រាប់មើលថែនៅជាមួយប្រពន្ធបើទោះជាមិនវែងដល់ថ្ងៃដែលនាងសម្រាលកូនតែយ៉ាងណាក៏វាមានតម្លៃ ។ 

     " យ៉ាងណាក៏មើលមិនឃើញស្រាប់ទៅហើយជូនយ៉ុង "
     " វះកាត់អាចប្រថុយ តែបើហ៊ានប្រថុយអាចមានសង្ឃឹម "
     " បើឯងទុកបែបនេះវានៅតែដដែលទេកូនប្រុស "
     " យ៉ាងណាវាក៏មានតម្លៃដែល ពិចារណាសារជាថ្មី "
     " មិនដែលទេវតាព្រងើយសម្លឹងឃើញមនុស្សល្អហើយមិនជួយទុកអោយស្លាប់ទេ " ណាមជូនជឿលើបាបបុណ្យគុណផល មនុស្សសាងល្អបានល្អជូនយ៉ុងកតញ្ញូយ៉ាងនេះថែមទាំងមានចិត្តស្មោះភក្តីចំពោះប្រពន្ធកូនហ៊ានលះបង់ជីវិតដើម្បីប្រពន្ធជាច្រើនដងដោយមិនខ្លាចស្លាប់ ស្លាប់ហើយក៏រស់ឡើងវិញទៀតណាមជូនជឿថាជូនយ៉៉ុងពិតជាអាចឆ្លងផុតបើសិនជាហ៊ានប្រថុយគ្មានអ្វីដែលយកឈ្នះកម្លាំងស្នេហានឹងចិត្តតស៊ូពុះពារបាននោះទេ សំណាងល្អនៅតែមានជានិច្ច ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now