ភាគទី ១០៦+១០៧+១០៨ : ស្រលាញ់អូនខ្លាំងដល់ថ្នាក់អាចស្លាប់ជំនួសអូនបាន

723 32 1
                                    

បន្ទាប់ពីសម្រាលកូនហើយណាមហ្វាក៏សន្លប់បាត់បង់ស្មារតីក៏ព្រោះតែនាងបញ្ចេញកម្លាំងអស់ច្រើនពេកហើយមួយវិញទៀតនាងក៏ធ្លាក់ឈាមអស់ច្រើនកំឡុងពេលសម្រាលដែល ! ជូនយ៉ុងគ្រាន់តែឃើញប្រពន្ធសន្លប់ដូចច្នោះក៏ភ័យស្លន់ស្លោធ្វើអីមិនត្រូវ ញ័រជើងញ័រដៃខ្លាចប្រពន្ធទៅចោលបាត់ ᗒᗩᗕ ។ 

     " ពេទ្យ ! ពេទ្យៗៗ ប្រពន្ធខ្ញុំលែងដឹងខ្លួនហើយ "
     " ពេទ្យជួយប្រពន្ធខ្ញុំផងពេទ្យ "
កូនប្រុសល្អិតដែលទើបតែកើតក៏យំចេញមកខ្លាំងៗ ចំណែកឯលោកប៉ាក៏ស្រែកស្លន់ស្លោធ្វើអោយបរិយាកាសនៅក្នុងបន្ទប់ចាប់ហើយរញ៉េរញ៉ៃវង្វេងដោយទាំងគ្រូពេទ្យទៀត កុំប្រកាន់អីណាមនុស្សទើបតែមានឱកាសមានពេលវេលាមានក្តីសុខជាមួយប្រពន្ធ ម្លោះហើយឃើញប្រពន្ធស្ងាត់ចេះតែភ័យខ្លាចថានឹងត្រូវបាត់បង់ ...។

     " លោកប៉ាៗៗ ស្ងប់អារម្មណ៍សិនណាលោកប៉ា ចិត្តត្រជាក់ៗ "
     " អ្នកម៉ាក់គ្រាន់តែអស់កម្លាំងហើយក៏សន្លប់តែប៉ុណ្ណឹងទេ លោកប៉ាធ្វើចិត្តអោយត្រជាក់ណាអោយបេប៊ីគ្រូពេទ្យយកទៅសំអាត នឹងផ្លាស់ប្តូរទៅបន្ទប់សម្រាប់កុមារសិនណាលោកប៉ា " ឃើញថាជូនយ៉ុងកំពុងតែស្លន់ស្លោទើបគ្រូពេទ្យប្រញាប់យកទារកចេញពីដៃរបស់ជូនយ៉ុងខ្លាចក្រែងថាជូនយ៉ុងញ័រដៃពេកធ្វើអោយទារកមានបញ្ហា ...។

បន្ទាប់មកគ្រូពេទ្យក៏បានអនុញ្ញាតអោយជូនយ៉ុងចេញទៅខាងក្រៅដើម្បីជួតសំអាតបរិវេណដែលទើបតែសម្រាលរបស់អ្នកម៉ាក់ហើយនឹងជួតសំអាតខ្លួនអោយទារកជាដើមមុននឹងយកទារកទៅដាក់នៅបន្ទប់សម្រាប់ទារករងចាំអ្នកម៉ាក់ដឹងខ្លួនវិញនឹងអោយទារកបៅ !!!

     " មុខស្លេកម្លេះកូនប្រុស " យូមីអង្អែលក្បាលកូន
     " កូនភ័យព្រោះប្រពន្ធកូនសន្លប់ " ជូនយ៉ុងឆ្លើយទាំងមុខមិនរីក
     " កាលម៉ាក់សម្រាលកូនក៏បែបនេះណា "
     " តែហ្វាមានកម្លាំងវិញហ្វាដឹងខ្លួនហើយកូន កុំបារម្ភ សំខាន់យើងនេះទៅរកទឹញអីទុកសម្រាប់ប៉ូវប្រពន្ធបន្តិចទៅ ប្រពន្ធកូនខ្ចីបែបនេះត្រូវតែថ្នាក់ថ្នមមើលថែអោយដឹតដល់បន្តិចហើយណាកូន " យូមី

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now