ខណះពេលដែលគេគ្មានពាក្យអ្វីតបត៎គេប្រៀបដូចជាមនុស្សដែលបរាជ័យទាំងស្រុង ហើយក៏ស្របពេលដែលនៅចំពោះមុខរបស់ចូសុីនទៀតទើបជូនយ៉ុងគ្មានឱកាសនឹងចាត់ការណាមហ្វាវិញ ។ តើក្នុងខ្លួនគេក្តៅដែលទេ ? វាប្រាកដជាក្តៅហើយ ហើយក៏ក្តៅខ្លាំងទៀតផងវីសតែនឹងស្ទះសរសៃឈាមទៀតមួយជីវិតនេះស្អប់ណាស់ពាក្យថាបរាជ័យស្អប់បំផុតពាក្យថាចាញ់តែនៅថ្ងៃនេះគេបែរជាចាញ់ណាមហ្វាអោយទាល់តែបាន ។
" ពូចូ ! អូនទៅខាងក្រៅហើយណា "
" ពូចូប្រញាប់បន្តិចណា អូនហ្វាដូចជាមិនពេញចិត្តទីនេះទេ "
" មុខមនុស្សមិនគួរអោយចង់មើល " ណាមហ្វាឌឺដងផ្លែផ្កាអោយជូនយ៉ុងហើយបន្ទាប់មកនាងក៏ដើរចេញទៅចាំនៅខាងក្រៅបាត់ នេះកុំអោយតែនៅមុខចូសុីនគេត្រូវលាក់ចរិកកំណាចខ្លះនោះទេមិនអញ្ចឹងណាមហ្វាពេលនេះច្បាស់ជាដូចកូនមាន់នៅក្នុងដៃមិនខាន ។" ពូហើយនឹងនាង ? " ជូនយ៉ុង
" កំពុងមានអារម្មណ៍ល្អ អ្នកនាងហ្វាគួរអោយស្រលាញ់ណាស់ "
" នៅក្បែរហើយកក់ក្តៅ " ចូសុីនរៀបរាប់ពីចរិករបស់ណាមហ្វា ស្តាប់ហើយកាន់តែមានអារម្មណ៍ថាចូសុីនហើយនឹងណាមហ្វាពិតជាស្និតស្នាលជាមួយគ្នាខ្លាំងណាស់ ! ជូនយ៉ុងលួចក្តាប់ដៃមិនយល់ថាហេតុអ្វីសោះ ? នាងកាន់តែមានក្តីសុខគេកាន់តែមិនស្រណុកក្រឡេកមើលអ្នកដែលនៅខាងក្រៅបន្ទប់វិញ ណាមហ្វាលួចដកដង្ហើមធូទ្រូងពេលនាងអាចនិយាយតទល់អោយជូនយ៉ុងស្ងាត់មាត់បាន នាងកំពុងតែបង្កើតសង្គ្រាមជាមួយនឹងគេហើយ ហើយចាប់ពីពេលនេះទៅក៏ត្រូវតែត្រៀមលក្ខណះអោយពិសេសបន្តិចព្រោះនាងកាន់តែខ្លាំងជូនយ៉ុងកាន់តែឆេះ ។
" ស្រីហ្វាកូន " ណាមជូនដើរត្រឡប់មកវិញជាមួយយូមី
" លោកប៉ា "
" ខ្ញុំយកបបរអោយកូនសិន " យូមីញញឹមដាក់ណាមជូនហើយនាងក៏ដើរចូលទៅក្នុងបន្ទប់ដើម្បីយកបបរអោយកូនប្រុសញាំ ។" ប៉ាមានការអីជាមួយកូនមេនទេ ? "
" ជូនយ៉ុងដេកពេទ្យថ្ងៃនេះមានការងារសំខាន់របស់ជូនយ៉ុងត្រូវនិយាយជាមួយដៃគូជំនួញថ្មី ! ហើុយយ ប៉ាមិនដឹងធ្វើយ៉ាងមិច ? "
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )