ភាគទី ៥៦+៥៧ : ខ្ញុំសងលោកហើយ !!!

878 25 0
                                    

ណាមហ្វាស្រក់ហូរទឹកភ្នែកស្ទើរតែលិចអស់ធរណីខ្លួនប្រាណញ័រអោយគឃិកឃើញស្ថានភាពបែបនេះហើយគឺសែនអាណិតនាងជាពន់ពេក ក្តីសង្ឃឹមផ្សារភ្ជាប់ជាមួយពន្លឺនៃក្តីស្រមៃថ្មីរបស់នាងនៅពេលនេះគឺវារលាយអស់ហើយរលាយអស់ទាំងស្រុង ។ តើគេចង់បំផ្លាញនាងរហូតដល់នាងស្លាប់តើមេនទេ ? ហេតុអីមិនទុកផ្លូវជីវិតតូចមួយអោយក្មេងស្រីស្លូតត្រង់ម្នាក់នេះបានដើរផង ? តើរយះពេលកន្លងដែលអ្នកធ្វើបាបហើយក៏បំផ្លាញនាងនៅមិនទាន់គ្រប់គ្រាន់ទេមេនទេ ?

     " ខ្ញុំសំណាងល្អណាស់ ! សំណាងល្អបំផុត "
     " ដែលខ្ញុំកាត់ចិត្តឈប់ស្រលាញ់លោក " ទីបំផុតណាមហ្វាក៏ធ្លោយនិយាយពាក្យថាស្រលាញ់ចេញមក កាលពីមុននាងស្រលាញ់គេពិតមេនហើយក៏ស្រលាញ់ខ្លាំងទៀតផងតែនៅពេលនេះគឺអស់ហើយគ្មានសល់ក្តីស្រលាញ់បន្តិចណាឡើយ ។ តាំងពីថ្ងៃដែលនាងធ្លាក់នរកដោយស្នាដៃរបស់គេមកនាងបានសច្ចារនឹងខ្លួនឯងថានាងនឹងស្អប់គេហើយក៏ស្អប់ជាទីបំផុតមួយជាតិនេះនាងនឹងមិនលើកលែងអោយគេឡើយមិនថាពេលក្រោយគេស្តាយក្រោយរឺក៏អត់នោះទេប្រសិនបើនាងនៅមានជីវិតរស់នាងនឹងរក្សាចិត្តស្អប់គេរហូតទាល់តែបេះដូងលែងដើរ

     " បិទមាត់ទៅយើងមិនចង់ស្តាប់ " ជូនយ៉ុងស្រែកច្រឡោតទៅកាន់ណាមហ្វាខ្លាំងៗខេវីនដែលនៅក្បែរនោះតានតឹងនៅក្នុងចិត្តខ្លាំងណាស់ ថ្វីបើគេអាណិតក្មេងស្រីម្នាក់នោះក៏ពិតមេនតែគេមិនអាចចូលទៅជួយនាងបានឡើយក៏ព្រោះតែជូនយ៉ុងមានកាំភ្លើងក្នុងដៃគេខ្លាចថាបើចូលទៅរារាំងណាមហ្វានឹងមានគ្រោះថ្នាក់ ។ 

     " អាណិតមនុស្សស្រីដែលស្រលាញ់លោកណាស់ "
     " យើងប្រាប់ថាអោយបិទមាត់នាងឯងចង់អោយយើងបាញ់បំបែកក្បាលនាងឯងខ្លាំងណាស់តើមេនទេនាងហ្វា ? " ជូនយ៉ុងខឹងឆាវកាលបើណាមហ្វានិយាយធ្វើអោយប៉ះពាល់អារម្មណ៍របស់គេ នៅពេលនោះគេក៏រុញក្បាលណាមហ្វាដោយកាណុងកាំភ្លើងរបស់គេជាការព្រមានថាកុំធ្វើអោយគេខឹងបន្ត ព្រោះប្រសិនបើកម្តៅក្នុងខ្លួនរបស់គេហើយគេអាចជាបាញ់នាងដោយមិនស្តាយស្រណោះឡើយ

     " ជូនយ៉ុងដាក់កាំភ្លើងចុះឯងកុំឆេវឆាវ "
     " មានសតិបន្តិចជូនយ៉ុង " ខេវីនភ័យណាស់ព្រោះនៅពេលនេះស្ថានការណ៍កំពុងតែប្រថុយប្រថានកំប៉ុចញ៉ុចពេកហើយ ដៃជូនយ៉ុងប៉ះកៃកាំភ្លើងរហូតហើយកាំភ្លើងក៏អារមេរួចជាស្រេចទៀតខេវីនខ្លាចតែជ្រុលដៃបាញ់ណាមហ្វាដោយប្រការណាមួយទេ ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Donde viven las historias. Descúbrelo ahora