ភាគទី ២២ [ ហ្វាមិនចង់ក្លាយជាមនុស្សអាក្រក់ ]

692 28 0
                                    

ណាមហ្វាព្យាយាមតាំងស្មារតីអោយរឹងមាំនាងស្ទុះចុះពីលើគ្រែហើយក៏បើកទូខោអាវយកឈុតគេងមួយឈុតថ្មីមកស្លៀកក៏ព្រោះតែឈុតចាស់ត្រូវជូនយ៉ុងចាប់ហែកឡើងដាច់ឡេវអស់បាត់ទៅហើយ ។ ណាមហ្វាប្រញាប់កាន់ទូរស័ព្ទចុចខលទៅលេខរបស់ចូសុីនភ្លាមៗពាក់កណ្តាលយប់ហើយនាងមិនចង់បង្កអោយមានការភ្ញាក់ផ្អើលណាមួយក៏មិនចង់អោយប៉ាហើយនឹងម៉ាក់របស់នាងភិតភ័យនៅពេលឃើញឈាមច្រើនបែបនេះម្តងទៀតដែល ។ ចូសុីនបានលឺបែបនោះហើយក៏ប្រញាប់ឡើងមកភ្លាមៗងងុយយ៉ាងណាក៏ត្រូវតែស្វាងដែល

    " អ្នកប្រុស " ចូសុីន
    " ជួយ ! ជួយបងប្រុសផងពូចូ " ណាមហ្វា
ចូសុីនប្រញាប់ចូលទៅគ្រាជូនយ៉ុងភ្លាមៗណាមហ្វាក៏ជួយគ្រាមួយចំហៀងទៀតដែល ។ ចូសុីនដឹងពីកាលះទេសះច្បាស់យ៉ាងណាយកជូនយ៉ុងទៅពេទ្យហើយទើបផ្តល់ដំណឹងអោយគ្រប់គ្នាបានដឹង សុខទុក្ខមនុស្សក្នុងផ្ទះមិនអាចលះថាជាការមិនសំខានបានទេ ។

          _ មន្ទីរពេទ្យ !

ណាមហ្វាត្រជាក់ចុងដៃត្រជាក់ចុងជើងអស់មិនបានន័យថានាងស្តាយក្រោយនៅពេលដែលធ្វើអោយនោះទេតែនាងភ័យខ្លាចបង្កជាបញ្ហាធំដល់ជូនយ៉ុងចុះបើគេមានរឿងធ្ងន់ធ្ងរទៅគឹតយ៉ាងមិច ? ខួរក្បាលជាផ្នែកមួយដែលសំខាន់បើនាងធ្វើខុសទៅលើគេទៀតច្បាស់ណាស់ថាគេចារនាងចូលបញ្ជីរក្បាលខ្មៅចង់ជម្រះជាមួយគ្នា1ជាតិទៀតក៏មិនអាចដាច់ស្រឡះដែល ។

    " អ្នកនាងហ្វា ! " ចូសុីនដោះអាវក្រៅដែលខ្លួនបានពាក់យកមកដណ្តប់លើខ្លួនរបស់ណាមហ្វា ។ ណាមហ្វាភ័យព្រួយឡើងមុខស្លេកអស់ឃើញនាងរន្ធត់ចូសុីនមិនទាន់ហ៊ានសួរអីទៅកាន់នាងនោះដែល

    " អរគុណណាស់ពូចូ " ណាមហ្វា
    " អ្នកប្រុសមានបញ្ហាជាមួយអ្នកនាងទៀតហើយមេនទេ ? "
    " ឆ្លើយប្រាប់ពូបានអត់ ? " ចូសុីនពិតណាស់គេមិនចង់បង្ខំសួរនាងនៅពេលនេះតែបើមិនអោយសួរនៅពេលដែលគ្រប់គ្នាមកតើបានចម្លើយមកពីណាអោយទៅ ? ណាមហ្វាងើយសម្លឹងមុខចូសុីនបន្តិចហើយនាងក៏ទម្លាក់មុខចុះទៅវិញ

    " មិនអីទេ ! មិនបាច់ឆ្លើយក៏បាន "
    " ពូទៅទូរស័ព្ទនៅខាងនោះមួយភ្លែត "
ចូសុីននិយាយរួចក៏ប្រញាប់ខលទៅផ្តល់ដំណឹងអោយម៉ាក់បង្កើតរបស់ជូនយ៉ុងគឺយូមីផងហើយក៏ផ្តល់ដំណឹងទៅចៅហ្វាយធំរបស់គេផងដោយអោយអង្គរក្សនៅផ្ទះនោះទៅរាយការណ៍ ចូសុីនចង់ទាក់ទងទៅមិត្តស្រីរបស់ជូនយ៉ុងដែលតែគឹតថាជាការមិនសាកសម្យទើបគេសម្រេចចិត្តរំលងនាងចោលសិនចាំព្រឹកចាំគឹតទៀត ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now