ភាគទី ៨៦ : ដង្ហើមចុងក្រោយហើយសូមសាច់ញាតិចូលទៅផ្តាំផ្ញើរ

550 27 0
                                    

មន្ទីរពេទ្យ !
ម្តាយធម៍ឪពុកធម៍ម្តាយបង្កើតរបស់ជូនយ៉ុងគឺសុទ្ធសឹងតែឈរសម្រក់ទឹកភ្នែកទាំងអស់នៅមុខបន្ទប់សង្គ្រោះរបស់ជូនយ៉ុង យូមីដែលជាម្តាយបង្កើតយំស្ទើរតែស្លាប់ទាំងខ្លួនទៀត កូនប្រុសអាការះរស់ហើយនឹងស្លាប់គឺដំណាលទទឹមៗនឹងគ្នាម្តាយឯណាដែលថាមិនរំជួលចិត្ត ?!

     " កូនម្តាយ កូនមិនត្រូវកើតអីទេកូនម្តាយ "
     " ហុឺៗៗ ប្រុសយ៉ុងកូនម៉ាក់កុំទៅណាចោលម៉ាក់លឺទេ "
     " ម៉ាក់មានតែកូនមួយអត់ពីកូនម៉ាក់ស្លាប់ហើយ "
យូមីយំបោកខ្លួននៅមុខបន្ទប់សង្គ្រោះ ឆេមីនស្រណោះស្រណោកពេកយល់ថានាងនៅសល់តែខ្លួនមួយនាងទន់ខ្សោយជាងឆេមីនរាប់រយពាន់ដងទើបឆេមីនកេះអោយណាមជូនទៅលួងលោមយូមី ។ ឆេមីនចិត្តព្រះខ្លាំងណាស់ពេលនេះខ្លួនឯងក៏រន្ធត់ខ្លាំងណាស់ដែលតែក៏លះបង់ស្វាមីអោយទៅលួងលោមស្រីផ្សេង ...!!!

គេយំគ្រប់គ្នាសូម្បីតែចូសុីនក៏ស្រងូតស្រងាត់ចង់ចេញទឹកភ្នែកដែល ចំណោមមនុស្សគ្រប់គ្នាគឺមានតែណាមហ្វាតែប៉ុណ្ណោះដែលអង្គុយដាច់ដោយឡែកធ្វើព្រងើយមិនខ្ចីកើតទុក្ខ ។ កុំបន្ទោសនាងថាចិត្តអាក្រក់ដេញមនុស្សអោយទៅស្លាប់សាកមកជួបរឿងរ៉ាវឃោឃៅដែលជូនយ៉ុងធ្វើមកលើណាមហ្វាម្តងមើលច្បាស់ជាចិត្តដាច់ចិត្តរឹងដូចជាណាមហ្វានៅពេលនេះអញ្ចឹង នេះណាមហ្វានៅចិត្តល្អពេកហើយដែលមកអង្គុយនៅពេទ្យរងចាំលទ្ធផលស្លាប់រឺរស់ដែល បើតាមចិត្តណាមហ្វាចង់ចិត្តដាច់ខ្លាំងបំផុតនោះគឺទៅដើរផ្សារលេងរឺទៅមើលរឿងភាគធ្វើព្រងើយមិនខ្ចីមកខ្វាយខ្វល់ជាមួយនោះទេ ។

     " ម៉ាក់ ! ម៉ាក់ " ណាមហ្វុនរត់មកយ៉ាងត្រហេបត្រហប
     " ម៉ាក់បងប្រុសយ៉ាងមិចហើយ ? "
     " បងប្រុសយ៉ាងមិចហើយអ្នកម៉ាក់ ហុឺៗៗៗ "
ណាមហ្វុនថ្ងៃនេះត្រូវប្រឡងប្រចាំខែតែដោយលឺដំណឹងថាបងប្រុសគ្រោះថ្នាក់ចូលមន្ទីរពេទ្យហើយគឺនាងជ្រើសផ្លូវមិនប្រឡងស៊ូធ្លាក់ក៏ធ្លាក់ចុះអោយតែបានមកមើលបងប្រុសផ្ទាល់នឹងភ្នែក តាំងពីដើមឡើយតាំងពីក្មេងរហូតដល់ធំពេញវ័យក្រមុំគឺបងប្រុសល្អជាមួយណាមហ្វុនខ្លាំងណាស់ទើបណាមហ្វុនស្រឡាញ់បងប្រុសខ្លាំងយ៉ាងនេះ

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now