បន្ទាប់ពីបញ្ចប់រឿងដ៎ស្មុគស្មាញមួយនេះហើយជូនយ៉ុងមិនទាន់ចង់ត្រឡប់ទៅវិញឡើងក៏ព្រោះតែមិនទាន់អស់ចិត្តជាមួយនឹងណាមហ្វា មួយជាតិនេះមិនដឹងថាគួរសងទៅកាន់នាងវិញយ៉ាងណានោះទេគុណធម៌របស់នាងគឺពិតជាធំធេងខ្លាំងណាស់ ធំខ្លាំងរហូតដល់គេអាចស្រក់ទឹកភ្នែកមិនឈប់ជូនយ៉ុងចង់និយាយពាក្យបួនម៉ាត់ទៅកាន់ណាមហ្វាពិតជាចង់ណាស់គេលែងចង់លាក់អារម្មណ៍របស់ខ្លួនឯងទៀតហើយតើពេលនេះអោយប្រាប់បែបណាបើលែងមានឱកាសទៅហើយនោះណាមហ្វាពេលនេះសូម្បីតែស្រមោលគេក៏មិនចង់ឃើញផង
" ត្រឡប់ទៅសម្រាកអោយស្រួលវិញទៅ "
" មើលចុះឈឺពេញខ្លួនអស់ហើយ " ឆេមីនទៅកាន់ជូនយ៉ុងក្រោយពីឃើញគេភ្លឹកយ៉ាងយូក្រសែរភ្នែកគេសម្លឹងទៅកូនប្រលោះកញ្ចក់ស៎មួយដែលអាចឆ្លុះធ្លុះអោយឃើញណាមហ្វាបាន តែគេឃើញបានតែត្រឹមផែនខ្នងរបស់ណាមហ្វាតែប៉ុណ្ណោះព្រោះនាងបែរខ្នង" អ្នកម៉ាក់ខ្ញុំចង់- "
" ចង់អីក៏ដោយចាំពេលក្រោយចុះមានចាំសម្តីរបស់ម៉ាក់ដែលគេឱកាសមិនដែលរំលងមនុស្សដែលព្យាយាមទេ ណាមហ្វាបានផ្តល់ឱកាសហើយអញ្ចឹងជូនយ៉ុងប្រហែលជាមិនធ្វើអោយណាមហ្វាខកបំណងទេណា ក្រុមហ៊ុនលោកប៉ាទុកការងារចោលច្រើនណាស់នៅមានមុខរបរផ្សេងៗទៀតជាកូនច្បងត្រូវជួយមើលថែទ្រព្យសម្បតិ្តរបស់លោកប៉ាណាលឺដែលទេ " ឆេមីនលើកដៃអង្អែលក្បាលរបស់ជូនយ៉ុង គេធ្លាប់អាក្រក់យ៉ាងណាក៏ដោយជាកូនរបស់អ្នកណាក៏ដោយអោយតែធ្លាប់ហៅនាងថាជាម៉ាក់នាងតែងតែផ្តល់ភាពកក់ក្តៅហើយក៏លើកលែងអោយជានិច្ចអោយតែកែរខ្លួនធ្វើជាមនុស្សល្អពិតប្រាកដ ។ ហេតុអីបានឆេមីនងាយចិត្តទន់ម្លេះ ? សំនួរមួយនេះងាយឆ្លើយណាស់ធ្វើជាម្តាយគេចិញ្ចឹមកូនពីរបីអ្នកធំពេញរូបពេញរាងអស់ហើយ ហើយអាយុក៏ច្រើនចំណាស់នេះទៅហើយប្រាកដជាមានការបែងចែកយ៉ាងល្អច្បាស់លាស់ទាល់តែដើមទ្រូងជាម្តាយទើបយល់អារម្មណ៍របស់ឆេមីនហើយក៏លែងឆ្ងល់ថាហេតុអីអត់ទោសងាយម្លេះទន់ចិត្តលើមនុស្សអាក្រក់ត្រូវចាំថាកូនទោះអាក្រក់ល្អស៎ខ្មៅឆ្កួតជាយ៉ាងណាអោយតែជាកូនម្តាយឪពុកកាត់មិនដាច់ឡើយហើយក៏រឹតតែមិនដាច់ចិត្ត ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )