ភាគទី ២៣ [ ពូប្រាប់គេទៅថាអូនមិនបានតាំងចិត្តមកទេ ]

673 29 0
                                    

ខណះពេលដែលឡានសុីផ្លេតេតៗនោះដូចញាក់អារម្មណ៍នាងក្រមុំអោយភ្ញាក់ឡើងមកវិញ ណាមហ្វាភិតភ័យណាស់ក្នុងសភាពដែលនាងឈរកណ្តាលផ្លូវហើយឡានក៏ជិតមកដល់ដែល ។ ចូសុីនស្ទុះរត់យ៉ាងលឿនប្រថុយប្រថានជាមួយនឹងគ្រោះថ្នាក់បើទោះជាមានរឿងអ្វីកើតឡើងក៏គេប្រថុយជាមួយអ្នកនាងហ្វាដែល ! សំណាងនាងណាស់ម្ចាស់ឡាននោះក៏ចាប់ហ្វ្រាំងដង្ហក់មួយទំហឹងដៃកងឡានអូសលឺសូរតែគ្រឿតៗចូសុីនក៏ទាញដៃណាមហ្វាចេញពីកន្លែងគ្រោះថ្នាក់

    " ចង់ងាប់រឺក៏យ៉ាងមិច ? "
    " យី ! យ៉ាប់មែនក្មេងសម័យនេះ " ម្ចាស់ឡានមួយនោះបើកកញ្ចក់ស្តីថាអោយណាមហ្វាហើយបន្ទាប់មកក៏បើកឡានចេញទៅបាត់ទៅ ចូសុីនឃើញណាមហ្វាភិតភ័យគេក៏ទាញណាមហ្វាមកអោប

    " មិនអីទេអ្នកនាងហ្វា មិនអីទេ "
    " អស់អីហើយ ពូនៅក្បែរអ្នកនាងហ្វាហើយ " ស្និតស្នាលតែក៏មិនមេនក្នុងន័យអ្វីផ្សេងចូសុីនអាណិតស្រលាញ់ហើយក៏ឃើញណាមហ្វាតាំងពីតូចមកដឹងរឿងដំណើរជីវិតរបស់ណាមហ្វាកាលគ្រាដែលកើតមកគឺកំសត់ទើបចូសុីនមានទំនាក់ទំនងល្អជាមួយណាមហ្វា ។

            SKIP !

ថ្ងៃថ្មីបានមកដល់កាលពីយប់មិញណាមហ្វាភិតភ័យខ្លាំងពេកនាងក៏សន្លប់ចូសុីនក៏យកណាមហ្វាមកផ្ទះដើម្បីអោយនាងបានសម្រាក ។
ណាមហ្វាបើកភ្នែកឡើងហើយក៏សម្លឹងសភាពនៅជុំវិញខ្លួននាងដឹងថាទីនេះជាបន្ទប់របស់នាង នាងក៏ស្ទុះរត់ចុះពីលើគ្រែទាំងភិតភ័យ ខួរក្បាលរបស់នាងនៅដឹតដាមជាមួយឈាមពណ៍ក្រហមឆ្អៅដែលហូរដាបពេញពូករបស់ជូនយ៉ុងដែលបង្កពីស្នាដៃរបស់នាងនៅឡើយ តែនៅពេលឃើញថាកម្រាលពូកថ្មីស្អាតមិនមានស្នាមឈាមហើយក៏មិនមានក្លិនឆ្អាបនៃឈាមទើបណាមហ្វាបានធូទ្រូងវិញ ។

      តុក | តុក | តុក | តុក

គ្រាន់តែលឺសំឡេងគោះទ្វារណាមហ្វាក៏ភ័យកន្ត្រាក់ខ្លួនតែម្តង សតិអារម្មណ៍របស់នាងនៅតែញាប់ញ័រ ចរិកពីកំណើតរបស់នាងគឺទន់ជ្រាយស្លូតបូតស្លូតត្រង់ សុភាពរាបសារ បើទោះជានាងប្រឹងធ្វើរឹងមាំក៏ដោយតែចុងបញ្ចប់នាងមិនអាចជំនះបាន ស្លូតត្រង់ដូចជានាងពេលចង់ធ្វើជាមនុស្សអាក្រក់ដាច់ធម៍មេត្តាដូចជាគេម្តងវាពិបាកទម្លាប់ហើយក៏ពិបាកធ្វើណាស់ ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now